ក្បាច់គុន ល្បុក្កតោ

ល្បុក្កតោ គឺជាក្បាច់គុណបុរាណខ្មែរមួយប្រភេទ មាន​អាយុ​កាល​ជាង​២,០០០​ឆ្នាំ​មក​ហើយ ដែលត្រូវបានបង្កើត ឡើងដោយបុព្វបុរសខ្មែរ តាំង​ពីមុន​សម័យ​​អង្គរ​​​មក​ម៉្លេះ។ ក្បាច់គុននេះ មានឃើញឆ្លាក់ នៅ​តាម​ជញ្ជាំង​ប្រាសាទ​បន្ទាយ​ស្រី និង​​ ប្រាសាទ​​បន្ទាយ​​​ឆ្មារ ហើយត្រូវបានប្រើប្រាស់ ដោយ​អ្នក​ចម្បាំង​ខ្មែរ ក្នុង​​ការ​​ប្រយុទ្ធ​​តតាំង​​សត្រូវ ដែលចូលមកឈ្លានពាន អាណាចក្រខ្មែរ។

បច្ចុប្បន្ន ល្បុក្កតោ បាននិងកំពុងមានកេរ្តិ៍ឈ្មោះ ល្បីរន្ទឺលើឆាកអន្តរជាតិ ដោយ​ទទួល​​បាន ជ័យ​លាភីលេខ២ ក្នុងការប្រកួត កីឡា យុទ្ធសិល្ប៍ពិភពលោក ក្នុង​ចំណោម​ ៣៧​ប្រទេសជាសមាជិកចូលរួមនៅសាធារណរដ្ឋកូរ៉េ កាល​ពី​ឆ្នាំ​២,០១០ កន្លងទៅនេះ ធ្វើឱ្យបរទេសបានស្គាល់ ក្បាច់គុននេះកាន់តែច្រើន។

ការប្រកួតនៅកូរ៉េភាគ​១

ការប្រកួតនៅកូរ៉េភាគ២

ក្បាច់ល្បុក្កតោ មានច្រើនបែបច្រើនសណ្ឋាន ដោយការប្រើប្រាស់ នូវ​អាវុធ​ផ្សេងៗ​​គ្នា ដូចជា កាំបិត ដាវ លំពែង ដំបង (វែង-ខ្លី) និងក្រមាជាដើម ហើយ​វា​មាន​​លក្ខណៈ​​ប្លែកៗ​ពីគ្នា ទៅតាមតំបន់មួយ ទៅតំបន់មួយទៀត ក្នុង​ព្រះរាជា​ណាចក្រ កម្ពុជា។

ជួបសម្ភាសន៍ ជាមួយលោកព្រឹទ្ធាចារ្យ គ្រូតាក្រម៉ាមាស សាន គឹមស៊ាន ប្រធាន​សហព័ន្ធ​ កីឡា​ល្បុក្កតោ​កម្ពុជា អនុប្រធាន សមាគមអង្គរក្ស និង​សន្តិសុខ​ពិភព​លោក បានបកស្រាយថា ល្បុក្កតោ មានន័យថា “ការប្រយុទ្ធជាមួយសត្វតោ” មក​ពី​ពាក្យ ​ថា “ល្បុក” មានន័យថា ប្រយុទ្ធ និងពាក្យថា “តោ” មានន័យថា “សត្វតោ” នោះ​ឯង។ ប៉ុន្តែបើតាមភាសា អ្នកហាត់គុន ពាក្យថា ល្បុកតោ មាន​ន័យ​ថា យុទ្ធ​គុន​​ប្រកប​ដោយថាមភាព។

យោងតាមកំណត់ត្រា របស់លោក ជីវតាក្វាន់ ជាអ្នកការទូតចិន ដែល​បាន​មក​ទស្សនា ព្រះរាជាណាចក្រកម្ពុជា និង​ប្រាសាទ អង្គរវត្ត កាល​ពីចុង​សតវត្ស​ទី​១៣ បាន​បញ្ជាក់​ថា ភាពប៉ិនប្រសប់របស់ នៃអ្នកចម្បាំងខ្មែរ ក្នុង​ការ​ប្រើប្រាស់​ក្បាច់​​គុន​នេះ នា​សម័យ​នោះ ជា​កត្តាមួយនាំមកនូវ​ជ័យ​ជម្នះ​ក្នុង​សឹក​សង្គ្រាម។ ក្បាច់​គុន​ល្បុក្កតោ មិន​ត្រឹម​តែ​បាន​ជ្រួតជ្រាបទៅដល់ស្រទាប់ ព្រះ​មហាក្សត្រ មេទ័ព និង ពល​ទាហាន​ខ្មែរ ប៉ុណ្ណោះ​​ទេ សូម្បីតែរាស្ត្រសាមញ្ញ ក៏​ពូកែ​ណាស់​ដែរ ខាង​ក្បាច់​គុននេះ៕

ដកស្រង់អត្ថបទ វាន់ន្នី (ដើមអំពិល)

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s