ABIHSIT ជានរណា? (បទជាប់ទង)

by Dara Vireak on Thursday, March 3, 2011 at 8:18am

ស៊ីតជាចោរ ហោជាគ្នា ល្វាមិនខុស ខ្លួនជាប្រុស ខុសត្រង់ចិត្ត គិតដូចខ្ទើយ
ក្រៅពីអួត ឆ្កួតនឹងភរ ជោរជម្លើយ ឱមិត្តអឺយ ខ្ទើយមួយនេះ រិះដូចម្តេច?

ល្មោភសង្គ្រាម ឈាមឆ្អេះឆ្អាប ដាបពេញដី ទាំងព្រឹក្សព្រៃ សីមាផង ចងកម្ទេច
មានមហិច្ខតា ស្វាស៊ីបាយ កាយលាយម្រេច យកមកព្រិច ញិចហើយញ៉ាត់ មាត់ពពែ។

គិតបញ្ឆេះ កេះបំភ័យ គៃបំបាត់ ធ្វើឲ្យខ្ចាត់ បាត់ជំហរ ឈទាំងរ៉េ
ព្រោះតែខ្លួន ជួនអាយ៉ង ចងឲ្យគេ ដៃទាំងទ្វេរ រេទៅតាម ច្បាមបុណ្យស័ក្តិ។

ខ្លួនវឹកវរ ទជិតខាង អាងធនធាន រុកទន្ទ្រាន គ្មានខ្លាចក្រែង ថ្លែងកាប់ចាក់
ញ៉ាក់តាមតែ ខ្សែរាជា វាកន្ត្រាក់ មាត់ថាជាក់ ភ្ញាក់ក្រឡាស់ ផ្លាស់ភ្លាមៗ។

2 responses to “ABIHSIT ជានរណា? (បទជាប់ទង)

  1. ពូជ​លោភ​សង្រ្គាម​

  2. រឿងមួយនេះ រិះគិតទៅ ត្រូវហើយបង….. ព្រោះបំណង ប៉ងយកឈ្នះ ជះឧបាយ…. បញ្ហាខ្លួន ពួនគេចកែ បែមិនស្រាយ….. គិតខ្វល់ខ្វាយ ស្តាយអំណាច ខ្លាចបាត់យស។
    នយោបាយ ចង់ចំណេញ ចេញយកជ័យ….. តែហេតុអ្វី ច្នៃមិនគិត និត្យស្នេហ៍ឈ្មោះ…… ម្តេចពេលរស់ ត្រួសតែផ្លូវ ត្រូវនិន្ទា!!!!
    ពាក្យស្នេហ៍ជាតិ ញាតិចូលចិត្ត គិតរាប់រក….. ម្តេចគេភ្នក មកផ្សងព្រេង លេងកម្មពារ…. នេះហើយឬ គឺគំនិត ស្និទ្ធវេរា…… ម្តេចនាំគ្នា កៀរកងទ័ព ភ្ជាប់ក្តីស្លាប់!!!!!!!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s