ដើមត្នោត (បទកាកគតិ)

by Dara Vireak on Thursday, September 9, 2010 at 5:19pm

ត្នោតតំណាងខ្មែរ                           ចូរនាំគ្នាថែរ                       កុំឲ្យបាត់បង់

កុំនាំគ្នាកាប់                                   ប្រញាប់តែចង់                   យកលុយដាក់ថង់

ធ្វើដោយល្ងង់ឆោត។

តំណាងដីខ្មែរ                               ទោះជាភ្លឺស្រែ                     ក៏មានដើមត្នោត

ព្រោះជារុក្ខា                                 ផ្លែផ្កានោះសោត                  ប្រយោជន៍គួរកោត

ទាំងដើមទាំងស្លឹក។

ដើមត្នោតតែមួយ            ​              ផ្តល់ផលឥតព្រួយ               បានប្រាំសន្លឹក (១)

គឺបានដោយសារ                         ផ្លែផ្កាឫសស្លឹក                      ផលបានសន្ធឹក

ឲ្យតែខ្មាតខ្មី។

ត្រូវនាំគ្នាថែ                                 គ្រប់កុលបុត្រខ្មែរ                   ទាំងប្រុសទាំងស្រី

ថែរកេរ្តិ៍ត្នោតខ្មែរ                          កុំប្រែពោលស្តី                        គ្មានទៅល្អអី

យូរទើបបានផល (២)។

 

(១) ត្នោត១ដើមអាចប្រមូលផលបានប្រមាណប្រាំរយដុល្លាក្នុង១ឆ្នាំ

(២) យ៉ាងតិច១០ឆ្នាំទើបត្នោតចាប់ឲ្យផល

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s