តើមិត្តដឹងទេអំពីពាក្យ “ស្រី”?

by Dara Vireak on Monday, August 30, 2010 at 9:34pm 

គ្រី (សំស្ក្រឹត) = សិរី (បាលី) = ស្រី
ដោយ អាំង ជូលាន

ពាក្យថា “ស្រី” មានន័យបីផ្សេងគ្នាគឺ៖

ទី១ សំដៅលើភេទរបស់មនុស្ស (ស្ត្រី > ស្រី)

ទី២ សំដៅលើអ្វីដែលប្រសើរ មានតម្លៃ ឬមង្គល ដែលត្រូវគ្នានិងពាក្យសំស្ក្រឹតហៅថា គ្រី ហើយ

ពាក្យបាលីហៅថា សិរី (ស្រីមង្គល > សិរីមង្គល; ស្រីសួស្តី > សិរីសួស្តី)។ ពាក្យ “ស្រី” នេះមិនសំដៅ ទៅលើភេទទេ គឺសំរាប់ភ្ជាប់ ទៅនិងឈ្មោះ ដូចជា៖ ស្រីសុគន្ធបទ (នាមព្រះរាជា), ស្រីសូរិយាពម៌ (នាម ព្រះរាជា), ព្រះជិនស្រី (សំរាប់ហៅព្រះពុទ្ធអង្គ), ស្រីសិក្ខារេស្វរ (ប្រាសាទព្រះវិហារ), ស្រីវិជ័យ (កោះសូម៉ាត្រា), ស្រីហិតាបទេស (កំរងសុភាសិត) ។ល។

ទី3 ក្រោយមកដោយទទួលឥទ្ធិពលពីសៀមនៅពេលដែលអាណាចក្រសៀមរីកកាន់តែធំ ឡើងនោះ ពាក្យ ស្រី ក៏មកជាពាក្យ សី ឬ ស៊ី

សម័យនោះខ្មែរមួយចំនួននិយមតាមសៀម ដូចជា៖ បាយស្រី > បាយសី។

ពេលដាក់ឈ្មោះកូនចៅក៏បានប្រើពាក្យស៊ីដែរដូចជា៖ ស្រីច័ន្ទ្រ > ស៊ីចាន់; ស្រីតេជ > ស៊ីដេត; ស្រីនេត្រ > ស៊ីណែត; ស្រីនាដ > ស៊ីណាត ។ល។

3 responses to “តើមិត្តដឹងទេអំពីពាក្យ “ស្រី”?

  1. វិទ្យា

    ទើបតែដឹងទេនេះ

  2. Honest Queenie

    ស្រីមកពីពាក្យថាសិរី(សួស្តី)ដែរឬទេ??

    • ន័យទីពីរ គឺសិរី (ស្រីមង្គល > សិរីមង្គល; ស្រីសួស្តី > សិរីសួស្តី)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s