សិទ្ធនារី ៨មិនា (បទភុជង្គលីលា)

by Dara Vireak on Monday, March 7, 2011 at 2:56pm

 

1. នាថ្ងៃប្រាំបីមិនា …………….. ដែលជាទិវា …………. រំលឹកនូវសិទ្ធ។

2. នារីនៅលើលោកពិត ………. ឲ្យបុរសគិត …………. កុំភ្លេចស្មារតី។

3. ថាស្រីនៅលើលោកីយ៍ …….. មានសិទ្ធសេរី ………. ស្មើនឹងបុរស។

4. តែសូមកុំនាំយល់ខុស ……… តែងលើសបុរស ……. គឺនៅស្រុកខ្មែរ។

5. ដូនតាតែងផ្តល់ហូរហែ …….. ពីរឿងនេះដែរ ………. តាំងពីបុរាណ។

6. ឥឡូវចូរប្រុសគ្រប់ប្រាណ ….. កុំឲ្យសន្តាន ………… ដូនតាខកខាន។

7. រក្សានារីឲ្យថ្កាន ………………. គ្រប់ភូមិគ្រប់ឋាន ….. ជួបនឹងសេរី។

8. គ្រប់គ្នាមិនជួបទុក្ខភ័យ  …….. ព្រោះប្រុសនិងស្រី …. រួសរាយរាក់ទាក់។

9. សូមកុំតែស្រស់វរលក្ខណ៍ ….. យកប្រុសធ្វើធ្នាក់ …… នាំអាប់ពូជផៅ។

10. គេដៀលត្មិះតកូនចៅ ……… ថាមេវាខ្លៅ ………….. ធ្វើបាបតែប្តី។

11. គេថាសំណាបយោងដី …….. រីឯស្ត្រី ……………….. យោងដល់បុរស។

12. មិត្តអឺយចូរអ្នកជឿចុះ ………. រឿងនេះមិនខុស …… គួរចាំឲ្យជាក់។

5 responses to “សិទ្ធនារី ៨មិនា (បទភុជង្គលីលា)

  1. ហេ ហេ ខានដើរលេង WordPress យូរ អត់ដឹងថាមកលាក់មុខស្ងាត់ៗនៅទីនេះសោះ! កវីជំនាញ សុំចែករំលែកចែកចាយ​ខ្លះផងជំនាញខាងកំនាព្យ៕🙂

  2. ខ្ញុំក៏សុំចូលរួមដែរ ក្នុងនាមជាន ខេមរបុត្រម្នាក់។ អរគុណ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s