អំបូងស្នែង ឬ ចេកចាំប្តី

By Dara Vireak November 25, 2010

ចេកនេះគេហៅថាជា “ចេកអំបូងស្នែង” មកពីរូបរាងវាមានលក្ខណៈដូចស្នែង តែអ្នកស្រុក​នៅភ្នំគូលេន និយមហៅថា “ចេកចាំប្តី” ដោយសារចេកនេះ ត្រូវការរយះពេលយូរ​​ក្នុង​ការ​បន្ទុំ​ ឬ ទុកឲ្យវាទុំ។

ជាទូទៅចេកអំបូងវ័រ និង ចេកអំបូងភ្លុក ពេលទុំសំបករបស់វានៅតែមានពណ៌ បៃតង ដូច​ខ្ចី​ដែរ ដោយឡែក  “ចេកអំបូងស្នែង” ឬ “ចេកចាំប្តី” ពេលទុំ សម្បុរវាឡើង ពណ៌​លឿង។

សម្បុរពណ៌​លឿងដូច​ក្នុង​រូប បើយកស្ងោរ ឬ អាំង ពិតជាឆ្ងាញ់ពិសារ តែបើចង់ញ៉ាំឆៅឆ្ងាញ់ ត្រូវទុកវា ច្រើនថ្ងៃបន្តទៀត។

ដោយនៅតំបន់ភ្នំ ដែលជាទូទៅប្តី ច្រើន ចេញទៅព្រៃច្រើនថ្ងៃ ហើយចេកនេះវាមិនងាយទុំ  និង ទុំហើយ អាចទុកបាន​យូរបន្តទៀត បានជាអ្នកស្រុកតែងហៅថា “ចេកចាំប្តី”។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s