តើមិត្តដឹងអ្វីខ្លះអំពីសត្វម្ករ?

By Dara Vireak November 27, 2010

(រូបព្រះឥសូរជិះលើម្ករ និងរូបម្ករខ្ជាក់សព្វសត្វទាំងពួងចេញមកវិញ)

មានតំនាលថា នៅពេលដែលកេសារមួយសរសៃរបស់ព្រះនាងគង្គារ បានធ្លាក់​មកដល់​ឋាន​កណ្តាល ក៏បានក្លាយជាសត្វម្ករ ហើយខ្លាំងជាងអ្វីៗទាំងអស់លើលោក វាក៏បានលេប​​រាល់​សព្វសត្វ ទាំងពួងដែលវាជួបប្រទះ មិនថាមនុស្ស្ ឬ​ សត្វ ឡើយ។

ដោយនៅឋានកណ្តាលគ្មានអ្នកណាអាចបង្ក្រាប សត្វម្ករនះបានរួមទាំងទេវៈ​មួយ​ចំនួន​​ទៀត​ផង ព្រះឥសូរក៏ចុះមកតទល់ជាមួយម្ករ ដោយមានការសន្យាពី ព្រះនាងគង្គារ ថា បើ​ព្រះឥសូរ​ច្បាំងឈ្នះម្ករ នោះទ្រង់នឹងរៀបអភិសេកជាមួយ។

ព្រះឥសូរក៏បានចុះមកតទល់ជាមួយនឹងម្ករអស់រយះពេលជាច្រើនថ្ងៃនៅតែមិនឈ្នះ មិន​ចាញ់។ ព្រះនាងគង្គារក៏បានប្រាប់ព្រះឥសូរ ថាបើព្រះអង្គ ចង់ឈ្នះ ម្ករ លុះត្រាតែព្រះអង្គ លើកទូរព្រះបង្គំដាក់លើបាតដៃរបស់ ព្រះអង្គ ពេលនោះម្ករនឹងហត់ ហើយព្រះអង្គ នឹង​ទទួល​ជោគជ័យ។ ព្រះឥសូរក៏ធ្វើតាមហើយទទួលបានជ័យជំនះមែន។ ចាប់តាំងពី​ ពេលនោះ​មក​ម្ករក៏បានក្លាយជាយាន្តជំនិះ​របស់ព្រះឥសូរ ហើយក៏បានខ្ជាក់សព្វសត្វ​ទាំងពួង​​នោះ​ចេញ​មកវិញ។

(រូបម្ករខ្ជាក់នាគ)

ការខ្ជាក់ចេញនេះតំណាងឲ្យភាពរុងរឿងសម្បូរសប្បាយ ហេតុនេះហើយ បានជា​នៅ​តាម​​ទី​កន្លែងជាច្រើន មានដាក់នូវរូបម្ករខ្ជាក់សត្វ ជាពិសេស សត្វនាគ។ នៅតាមផ្តែរប្រាសាទ​បន្ទាយស្រី ក៏មានរូប​ស្ទើរគ្រប់ជ្រុងនូវរូប ម្ករខ្ជាក់ នាគ គ្រុឌ ហនុមាន ….​។ល។

 

មានការយល់ច្រឡំរវាង ម្ករ និង រាហ៊ូ៖

» ម្ករគឺកើតចេញពីកេសា ព្រះនាងគង្គារ។ ម្ករអាចបម្លែងខ្លួនបាន ច្រើនយ៉ាង ដូចជា​ពេល​ខ្លះ​មាន ភ្លុកនិងប្រមោយដូចដំរី (មើលតាមផ្តែរប្រាសាទ)។

» រាហ៊ូ គឺជាយក្ស សុក្រាចារ្យ ដែលត្រូវព្រះវិស្ណុ កាត់ដាច់ក្បាល ដោយកងចក្រ ពេល​ដែល​សម្ងំ​ផឹកទឹកអម្រឹត។ មួយកំណាត់ក្បាល​ក្លាយជារាហ៊ូ ហើយដងខ្លួនក្លាយជា កេតុ។ រូបរាហ៊ូ ភាគ​ច្រើន រុំព័ទ្ធដោយពពក និងមានដៃស្តាំកាន់នុំ ឬ ផ្កា។

កេតុគឺជាដងខ្លួនរបស់សុក្រាចារ្យ ដែលដាច់ចេញពីក្បាល (រាហ៊ូ) ហើយមាន​យាន្ត​ជំនិះ​ជា​សត្ច​តោ។ កេតុតំណាងឲ្យភាវៈ អាក្រក់។

 

14 responses to “តើមិត្តដឹងអ្វីខ្លះអំពីសត្វម្ករ?

  1. តាមសាសារៀនមកសត្តម្ករគឺជាសត្តនាគ មិនមែនរាហ៊ូទេ

  2. គ្រូសាសាបង្រៀនថាសត្វម្ករនឹងគឺសត្វនាគណាប៊ីប៊ី

    • គ្រូរបស់សាសាហ្នឹងច្រឡំហើយ នាគគឺនាគ ម្ករគឺម្ករ។ ម្ករអាចលេបសព្វសត្វទាំងអស់ រួមទាំងមនុស្ស យក្ស ហនុមាន … ។ បើចង់ដឹងច្បាស់ពេលទៅដល់ប្រាសាទបន្ទាយស្រី ឲ្យឆ្មាំប្រាសាទនិទានឲ្យស្តាប់ទៅ អាចដឹងបានហើយ

  3. ឆ្មាំប្រាសាទនឹងពូកែជាងគ្រូសាសាទៀតហ៎ប៊ីប៊ី?

    • គ្រូហ្នឹងសាសាឈ្មោះអី បានថាម្ករជានាគ? ឆ្មាំប្រាសាទមិនខ្លាំងទេ តែអាចដឹងរឿងដែល​ទាក់ទង​នឹងប្រាសាទ ដោយទទួលការបណ្តុះបណ្តាល ដូចអ្នករៀនជំនាញចាក់ថ្នាំចឹង គាត់ពូកែ​ចាក់​ថ្នាំ​ជាង ដុកទ័រទៀតមែនអត់?

  4. ប៊ីប៊ីដែលលឺរឿងដែលពាក់ទងនឹងភ្នំឧត្តុង្គ រឺ ភ្ំព្រះរាជ្យទ្រព្យអត់?

  5. គេនិយាយពីសត្វម្កររឺស្ត្វត្វនាគដែលរស់នៅក្នុងរូងភ្ំនេះឯង

    • សត្វនាគ។ ប្រសិនបើនាគផុសឡើងនោះ ប្រទេសខ្មែរនឹងរុងរឿងណាស់ ដូច​នេះគេត្រូវយកថ្មមកខ្ទប់រូងភ្នំនោះ។ ដើម្បីកុំឲ្យគេយកចេញមាន​តែ​យករូបព្រះ​មកសន្អប់​នៅ​មាត់​រូងទៅ។

  6. តើនរណាជាអ្នកយកថ្មមកខ្ទប់រូងភ្នំហ្នឹង៎?

    • គឺមន្ត្រីរបស់ចិនបានយកព្រះពុទ្ធបដិមាមកដាក់នៅកន្លែងនោះ។

  7. @!@

  8. @@

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s