នរណាខ្លះទទួលផលពីមហន្តរាយនៅជប៉ុន?

  • ក្រុមហ៊ុនធំជាងគេនៅកូរ៉េខាងត្បូង ដែលផលិតដែក Posco និងចំរាញ់ប្រេង SK Innovation នឹងដណ្តើមទីផ្សារជប៉ុន​ដែលជា​គូប្រជែងធំបានត្រូវកាត់ផ្តាច់ផលិតកម្មដោយ​ការរញ្ជួយដី។
  • ភាគហ៊ុនក្រុមហ៊ុន Ssangyong Cement Industrial Co ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់​​ធំ​ជាង​គេ​របស់​កូរ៉េខាង​ត្បូង​បានឡើង​ថ្លៃ​ពីរ​ថ្ងៃជាប់គ្នា (១៣%) គឺ១ភាគហ៊ុនស្មើ ៨,៨៣០ វ៉ុន។
  • ភាគហ៊ុនក្រុមហ៊ុន Samsung Electronics បានធ្លាក់ចុះ ២.៣% ហើយ​ភាគ​ហ៊ុន​ក្រុមហ៊ុន Hynix Semiconductor Inc ក៏បាន​បានធ្លាក់ចុះ ២.៥%ដែរ នៅវេលាម៉ោង​១០និង៣០នាទី​នៅ​ផ្សារ​ភាគ​ហ៊ុន​កូរ៉េខាងត្បូង។ ក្រុមហ៊ុនទាំងពីរនេះ​ជា​អ្នក​ផ្គត់ផ្គង់​គ្រឿងបង្គុំ​ពី​ប្រទេស​ជប៉ុន។
  • មានក្រុមហ៊ុនជាច្រើនទៀតកំពុងរង់ចាំការ​ផ្គត់ផ្គង់​គ្រឿងបង្គុំ ឬ វត្ថុធាតុ​ផ្សេងៗ​ពី​ប្រទេស​ជប៉ុន ដូចជា៖ Ford Motor Co, Boeing Co, BMW AG, Volvo AB, On Semiconductor Corp, HTC Corp, … ។ល។ ហើយក្រុមហ៊ុនខ្លះ​ក្នុង​ចំណោម​នេះ ក៏កំពុង​សម្លឹង​រក​ទីផ្សារ​ផ្គត់​ផ្គង់​​ពីប្រទេសផ្សេងដែរ។
  • យោងតាមក្រុមហ៊ុនមូលប័ត្រ Asia Plus Securities Pcl៖ ក្រុមហ៊ុនផលិតអាហារថៃ នឹង​ទទួល​​អត្ថ​ប្រយោជន៍​​ពីរញ្ជួយ​ដី​នៅជប៉ុន​​ ដោយសា ការទិញមាន់និងបង្គាបង្កើនស្តុក។ អនុសាសន៍ពីក្រុមហ៊ុននេះគឺឲ្យទិញភាគហ៊ុនក្រុមហ៊ុន Charoen Pokphand Foods Pcl, ក្រុមហ៊ុន Thai Union Frozen Products Pcl  និងក្រុមហ៊ុន GFPT Pcl។ វិនិយោគិន​គួរ​ជាស​វាងទិញភាគហ៊ុនក្រុមហ៊ុន​ Thai Airways International Pcl និង​ភាគហ៊ុនក្រុមហ៊ុន Airport of Thailand Pcl។
    • តាមវិទ្យាស្ថាន RHB Research Institute Sdn បានរាយការណ៍ថា បន្ទាប់ពី​គ្រោះ​មហន្ត​រាយ ជប៉ុន​នឹង​មាន​តម្រូវ​ការ​កើន​ឡើង​​នូវ​ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ  ក្រុមហ៊ុនឈើម៉ាឡេស៊ី ទំនងជា​ទទួលអត្ថប្រយោជន៍ខ្ពស់។​ លោក Toh Woo Kim បាន​សរសេរថា ក្រុមហ៊ុន WTK Holdings Bhd និងក្រុមហ៊ុន Ta Ann ​Holdings Bhd ទទួលបានផលខ្ពស់បំផុត ដោយសាក្រុមហ៊ុន​ទាំង​ពិរនេះ​ផ្តោតចំបងលើទីផ្សារជប៉ុន។ ក្រុមហ៊ុន Jasa Tiasa ក៏អាចទទួលបាននូវប្រយោជន៍នេះផងដែរ។

    27 responses to “នរណាខ្លះទទួលផលពីមហន្តរាយនៅជប៉ុន?

    1. ប័ត្រភាគហ៊ុននឹងឡើងថ្លៃហើយ អ្នកវិនិយោគទៅលើទីផ្សារមូលទានប័ត្រទាំងអស់នឹង ស្រក់ទឹកមាត់តក់ៗមិនខាន។

      • នេះជាការព្យាករដោយផ្អែកតាមការវិភាគរបស់អ្នកសេដ្ឋកិច្ច។

    2. ប៉ុន្តែវាគួរតែចឹងមែននឹង

    3. សុទ្ធតែអ្នកតាមដាន និង​ វិភាគសេដ្ឋកិច្ចនៅទីនេះតើនៀក។ តើខ្មែរយើង​បាន​ទទួល​ផលអ្វីខ្លះ​ទេមើលទៅ?🙂

      • ចាំត្រងយករបស់អេតចាយទេដឹង😉

      • ឲ្យ​តែបាន​ អេតចាយ​ក៏​មាន​តំលៃដែរ យក​មក​កែច្នៃ​ឲ្យ​ទៅ​ជា​របស់​មាន​ប្រយោជន៍វិញ។😀

        • ចង់បានវិទ្យុសកម្មអត់ចឹង ព្រោះ Reactor ទី២​និង​ទី៤​បានផ្ទុំកាលពីព្រឹកមិញ អ្នកនៅជុំវិញ ពី២០ទៅ៣០គីឡូម៉ែត្រ មិនអាចចាកចេញពីផ្ទះឡើយ។ បញ្ហាដែលគួរឲ្យបារម្មណ៍មួយទៀត គឺវាត្រលប់មកវិញតាមខ្យល់​និង​​ទឹកភ្លៀង។

        • អូរ បើវិទ្យុសកម្ម ទុកឲ្យដារ៉ា​អ្នក​យក​ទៅ​កែខៃចុះ!😀

          ខ្ញុំទើបតែត្រូវទឹកភ្លៀង​ពេលចេញទៅ​ក្រៅ​មិញ តិច​មាន​បញ្ហា​ដល់​ស្បែក​មែនទៅ!

        • តាមការប្រកាស ហាមមិនឲ្យត្រូវទឹកភ្លៀងទេ ប្រយ័ត្នដូចសាសានិយាយ គ្រីយ៉ាពិតជាសង្ហា គ្មានគូរប្រៀបហើយ🙂

        • ត្រូវ​ត្រៀម​ទៅ​រក​ថ្នាំ​បណ្ដុះ​សក់​ទុក​ឲ្យ​ហើយ​ចឹង!😀

        • គ្រីយ៉ាបណ្តុះសក់មានប្រសិទ្ធភាពតិចតួចណាស់ហើយត្រូវប្រើរយះយូរ បើយល់ល្អទិញសក់មកពាក់តែម្តងទៅ

        • កុំធ្វើបាបគ្រីយ៉ាពេក គ្នាកំពុងតែមានវិបត្តិស្នេហាផង វីវ៉រជ្រុះសក់ជាងត្រូវ ទឹកភ្លៀងវិទ្យុសកម្មទៀត!

        • គ្រីយ៉ានឹងឥឡូវកំពុងតាមញ៉ែស្រីផ្សេងដើម្បីបំបាត់ទុកហើយប៊ីប៊ី ចឹងបានចេះតែបារម្ភពីសក់ខ្លាចញ៉ែស្រីគេលេងមើលមុខ

        • ដឹង​តាម​ញ៉ែណាគេទេ ចេះតែនិយាយ​ហើយ​សា សា។ អត់មាន​ណាចង់​បាន​ទេ​ ខ្ញុំសំរេច​សុខ​ចិត្ត​ដេក​ដណ្ដប់​ភួយម្នាក់ឯង​រហូត​ហើយ​ឥឡូវ!😦

        • ខំប្រឹងតិចទៅគ្រីយ៉ា, ម៉េចចង់ឲ្យប្រទេសខ្វះធនធានមនុស្ស?

        • ទុកឲ្យ​ដារ៉ា​ជួយ​បន្ថែម​ទ្វេរទៅ ខ្វះពីខ្ញុំ​ម្នាក់​មិន​សូវ​ជា​បញ្ហាទេ!😀

        • ខុសច្បាប់ណាគ្រីយ៉ា មិនត្រឹមតែខុសនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទេ វានៅខុសនិងសីលធម៌សង្គមខ្មែរយើងទៀត។

        • គ្រីយ៉ាគេថាជួយគ្នាទើបវាឆាប់មានណា បើគ្រីយ៉ាអត់គួរតែអាណិតស្រីៗខ្លះផង គួរតែធ្វើបុណ្យធ្វើទានខ្លះទៅណា

        • សាសានិយាយមើលតែ បុណ្យទានហ្នឹង ត្រូវបំពេញតាមណឹងចឹង។ ចឹងតើបានជា ខារ៉ាអូខេ ពេញរាល់យប់😉

        • ​បើអាច​ធ្វើ​បុណ្យបាន​តាម​ហ្នឹង ចាំខ្ញុំ​ព្យាយាម​ធ្វើ!😉

    4. គ្រីយ៉ាតិចល៎ជ្រុះសក់អស់ទៅ ភាពសង្ហាផសគ្រីយ៉ាទាំងប៉ុន្មានត្រូវរលាយសាបសូន្យហើយ

    Leave a Reply

    Fill in your details below or click an icon to log in:

    WordPress.com Logo

    You are commenting using your WordPress.com account. Log Out / Change )

    Twitter picture

    You are commenting using your Twitter account. Log Out / Change )

    Facebook photo

    You are commenting using your Facebook account. Log Out / Change )

    Google+ photo

    You are commenting using your Google+ account. Log Out / Change )

    Connecting to %s