កម្ពុជាគ្រោងនឹងសាងសង់កំពុងផែ(ពហុបំណង)ថ្មីក្នុងតម្លៃ ៨៧,៨៨លានដុល្លា ពីខែវិច្ឆិកា ២០១១ និងគ្រោងបញ្ចប់សាងសង់នៅ ខែ មិថុនា ២០១៤ លើផ្ទៃដីជាង ១៥ហិកតា ជាប់នឹងផែស្វយ័តក្រុងព្រះសីហនុចាស់ ដែលមានចំណតសំរាប់នាវាធុនធំ និង ទីតាំងផ្ទុកទំនិញ ជាង៣០ម៉ឺនតោនក្នុង១ឆ្នាំ។
កំពុងផែថ្មីនេះ សំរាប់បំរើឲ្យការនាំចេញផលិតផលកសិកម្ម កម្ទេចឈើដែលជាវត្ថុធាតុដើមផលិតក្រដាស និង សកម្មភាពរុករកប្រេងនិងឧស្ម័ន។
Advertisements
ពិតជាដំណឹងមួយដែលគួរឲ្យអប់អរសាទរ! សុំឲ្យការអភិវឌ្ឍន៍តាមជំហ៊ានអណ្ដើករបស់ខ្មែរយើងឈានទៅដល់ទិសដៅឆាប់ៗ! ហើយរដ្ឋាភិបាលគួរណាស់តែគិតដល់វិស័យកសិកម្មឲ្យបានកាន់តែខ្លាំង!
ឥឡូវវិស័យកសិកម្ម កំពុងតែមានការយកចិត្តទុកដាក់ ពីបណ្តាវិនិយោគិននិង រាជរដ្ឋាភិបាលហើយ។ សង្ឃឹមថា កំពុងផែថ្មីនេះនាំមកនូវកម្លាំងពលកម្ម រាប់ម៉ឺននាក់ និង វិវត្តន៍ស្រដៀងគ្នាទៅនឹង សិង្ហបូរី។
ខ្ញុំក៏ធ្លាប់បានលឺថាការយកចិត្តនឹងយូរណាស់មកហើយ តែមិនសូវឃើញចេញជាលទ្ធផល។ បើបានជោគជ័យដូចជាសិង្ហបុរី ជាការប្រសើរណាស់! 🙂
ពីមុននិយាយដូចផោមចោល តែឥឡូវវិស័យឯកជននាំមុខធ្វើឲ្យរដ្ឋាភិបាលចាប់ផ្តើមគិតគូរអនុវត្តន៍
ម៉េចក៏មិនទៅសាងសង់ផ្ទះអោយសាសាមួយផងទៅណ៎ កុំពុង់តែចាំមើលមិនដឹងកាលណាទេ
សា សា បើចង់បានផ្ទះ កុំភ័យ មិនយូរទេ ដារ៉ានឹងទៅសង់វីឡាឲ្យមិនខានទេ! 🙂
កំពុងតែសិក្សាប្លង់ណាគ្រីយ៉ា
អូខេ ចាំចេញជារូបរាង ចាំឲ្យខ្ញុំបានមើលផង ខ្លាចអាចជួយបន្ថែមបន្ថយ ដើម្បីឲ្យកាន់តែរ៉ូមេទិច! 😉
ល្អហើយចឹង បើអាចធ្វើបាន។
និយាយចឹងដារ៉ា ថាចង់ដូចទំហំអក្សរនៅចំណងជើងប្លុកមែនទេ? តែតាមខ្ញុំដឹងគឺអាចធ្វើបានដោយកែប្រែនៅលើ style.css ដោយចូលទៅថេប Appearance–> Edit CSS ដោយដូរនៅ title ប៉ុន្តែមុននឹងអាចធ្វើទៅបានដោយត្រូវទិញ Custom CSS Upgrade។ ចឹងទេបើយើងប្រើប្លុក WordPress ដោយមិនបង់លុយ នោះយើងមិនអាចដូររឺកែប្រែ style.css បានទេ។
ប្រហែលជាប៉ុណ្នឹងអ្វីដែលខ្ញុំបានដឹង ហើយ បើចង់ដឹងបន្ថែមទៀត ប្រហែលត្រូវសាកសួរបងប្អូនយើងដែលគាត់បានជំនាញខាង WordPress។ 🙂
អរគុណគ្រីយ៉ា។ ចាំទៅរត់កង់ឌុបសិនមើលទៅ ព្រោះត្រូវបង់ $15 ក្នុង១ឆ្នាំឯណោះ។
ហ្នឹង ចាំពេលរត់ឌុបសន្សំបានច្រើន កុំភ្លេចចែកចាយដល់ខ្ញុំខ្លះផង។ 😀
កុំភ័យ ហើយពេលត្រូវការកង់ឌុប កុំភ្លេច Call មកផងណា៎!
សម័យឥឡូវទំនើបចឹង កង់ឌុបក៏អាច Call ដែរ។ មិនអីទេ ឲ្យតែលេចទូរស័ព្ទមក ចាំសញ្ញូអត់ឲ្យដេកម៉ង! 😀