កម្ពុជានឹងសាងសង់កំពុងផែថ្មី

កម្ពុជាគ្រោងនឹងសាងសង់កំពុងផែ(ពហុបំណង)ថ្មីក្នុងតម្លៃ ៨៧,៨៨លានដុល្លា ពីខែវិច្ឆិកា​ ២០១១ និងគ្រោង​បញ្ចប់​សាង​សង់​នៅ ខែ​ មិថុនា ២០១៤ លើផ្ទៃដីជាង ១៥​ហិកតា ជាប់នឹងផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ចាស់​ ដែលមានចំណតសំរាប់នាវាធុនធំ និង ទីតាំង​ផ្ទុក​ទំនិញ​ ជាង​៣០​ម៉ឺនតោន​ក្នុង១ឆ្នាំ។

កំពុងផែថ្មីនេះ សំរាប់បំរើឲ្យការនាំចេញផលិតផលកសិកម្ម​ កម្ទេចឈើដែលជា​វត្ថុធាតុដើម​​ផលិត​​​ក្រដាស​ និង សកម្មភាព​រុករក​ប្រេង​និង​ឧស្ម័ន។

 

13 responses to “កម្ពុជានឹងសាងសង់កំពុងផែថ្មី

  1. ពិតជាដំណឹង​មួយ​ដែល​គួរ​ឲ្យ​អប់អរ​សាទរ! សុំឲ្យ​ការអភិវឌ្ឍន៍តាម​ជំហ៊ានអណ្ដើក​របស់​ខ្មែរ​យើង​ឈាន​ទៅ​ដល់​ទិស​ដៅឆាប់ៗ! ហើយ​រដ្ឋាភិបាល​គួរ​ណាស់​តែគិត​ដល់​វិស័យ​កសិកម្ម​ឲ្យ​បាន​កាន់​តែ​ខ្លាំង!

    • ឥឡូវ​វិស័យ​កសិកម្ម​ កំពុងតែមានការយកចិត្តទុកដាក់ ពីបណ្តាវិនិយោគិន​និង រាជ​រដ្ឋា​ភិបាល​ហើយ។ សង្ឃឹមថា កំពុងផែថ្មីនេះនាំមកនូវកម្លាំងពលកម្ម រាប់ម៉ឺននាក់ និង វិវត្តន៍ស្រដៀងគ្នា​ទៅ​នឹង សិង្ហបូរី។

  2. ខ្ញុំ​ក៏ធ្លាប់​បាន​លឺថា​ការយក​ចិត្ត​នឹងយូរណាស់​មក​ហើយ តែ​មិន​សូវ​ឃើញចេញ​ជា​លទ្ធផល។ បើ​បាន​ជោគជ័យ​ដូច​ជា​សិង្ហបុរី ជា​ការ​ប្រសើរ​ណាស់!🙂

    • ពីមុននិយាយដូចផោមចោល តែឥឡូវវិស័យឯកជននាំមុខ​ធ្វើឲ្យ​រដ្ឋាភិបាល​ចាប់ផ្តើម​គិតគូរ​អនុវត្តន៍

  3. ម៉េចក៏មិនទៅសាងសង់ផ្ទះអោយសាសាមួយផងទៅណ៎ កុំពុង់តែចាំមើលមិនដឹងកាលណាទេ

    • សា សា បើ​ចង់​បាន​ផ្ទះ កុំភ័យ មិន​យូរ​ទេ ដារ៉ា​នឹង​ទៅ​សង់​វីឡាឲ្យ​មិន​ខាន​ទេ!🙂

      • កំពុងតែសិក្សាប្លង់ណាគ្រីយ៉ា

      • អូខេ ចាំចេញជារូបរាង ចាំឲ្យ​ខ្ញុំ​បាន​មើល​ផង​​ ខ្លាច​អាច​ជួយ​បន្ថែម​បន្ថយ ដើម្បី​ឲ្យ​កាន់​តែ​រ៉ូមេទិច!😉

  4. ល្អហើយ​ចឹង បើ​អាច​ធ្វើ​បាន​។

    និយាយចឹង​ដារ៉ា ថា​ចង់​ដូច​ទំហំ​អក្សរ​នៅចំណងជើងប្លុកមែនទេ? តែតាម​ខ្ញុំ​ដឹង​គឺអាច​ធ្វើ​បាន​ដោយ​កែប្រែនៅលើ style.css ដោយចូលទៅថេប Appearance–> Edit CSS ដោយដូរនៅ title ប៉ុន្តែមុន​នឹង​អាច​ធ្វើទៅ​បាន​ដោយ​ត្រូវ​ទិញ Custom CSS Upgrade។ ចឹង​ទេបើ​យើង​ប្រើ​ប្លុក WordPress ដោយ​មិន​បង់​លុយ នោះ​យើង​មិន​អាចដូររឺកែប្រែ​ style.css បាន​ទេ។
    ប្រហែលជាប៉ុណ្នឹងអ្វីដែល​ខ្ញុំ​បាន​ដឹង ហើយ បើ​ចង់​ដឹង​បន្ថែមទៀត ប្រហែលត្រូវ​សាក​សួរ​បង​ប្អូន​យើង​ដែល​គាត់​បាន​ជំនាញ​ខាង​ WordPress។🙂

    • អរគុណគ្រីយ៉ា។ ចាំទៅរត់កង់ឌុបសិនមើលទៅ ព្រោះត្រូវបង់ $15 ក្នុង១ឆ្នាំឯណោះ។

    • ហ្នឹង ចាំពេល​រត់ឌុប​សន្សំបាន​ច្រើន កុំ​ភ្លេច​ចែក​ចាយ​ដល់​ខ្ញុំ​ខ្លះ​ផង។😀

      • កុំភ័យ ហើយពេលត្រូវការកង់ឌុប កុំភ្លេច Call មកផងណា៎!

      • សម័យឥឡូវទំនើប​ចឹង កង់​ឌុប​ក៏អាច​ Call ដែរ។ មិនអីទេ ឲ្យ​តែលេចទូរស័ព្ទមក ចាំសញ្ញូអត់​ឲ្យ​ដេក​ម៉ង!😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s