ផ្កាអញ្ជ័ន (ហៅផ្កា​អមតៈ ឬ ផ្កា៧ពណ៌)

(រូបភាពផ្កាអមតៈស្រស់ និង ឆុងជាមួយទឹកពុះ)

ដើម​ផ្កា​អមតៈ​ ឬ​ផ្កា​៧​ពណ៌​​នេះ​​ផ្កា​​របស់​​វាអាច​យក​មក​​ព្យា​បាល​ជំងឺ​ខ្លាញ់​ក្នុង​សរ​សៃ​ឈាម​ លើស​ឈាម​ ទឹក​នោម​ផ្អែម​ និង​ជំងឺ​ផ្សេងៗ​ទៀត។

តាម​​សៀវ​ភៅ​រុក្ខ​ជាតិ​ឱសថ​កម្ពុជា​ភាគ​២​របស់​ក្រសួង​សុខា​ភិ​បាល​ មជ្ឈ​មណ្ឌល​ជាតិ​ស្រាវ​ជ្រាវ​វេជ្ជ​សាស្ត្រ​បុរាណ​​និយាយ​ថា ផ្កា​នេះ​ឈ្មោះ​ផ្កា​ «អញ្ជ័ន»​ ជា​ថ្នាំ​អា​យុ​វឌ្ឍនៈ​ដែល​អាច​ព្យា​បាល​ជំងឺ​បាន​ច្រើន​យ៉ាង​។

លក្ខណៈ​​ ៖ ជា​រុក្ខ​ជាតិ​វល្លិ៍​ ដើម​វា​មូល​តូច​​ មាន​រោម​តិចៗ​ មែក​បែក​តាម​ប្រគាប​ធាង​ស្លឹក​

  • ស្លឹក​ ៖ ស្លឹក​រួម​ស្លាប​សេស​ កូន​ស្លឹក​មាន​ពី​៥ ទៅ​៧​ស្លឹក​។ ស្លឹក​នីមួយៗ​មាន​រាង​ពង​ក្រពើ​ដុះ​ទល់​ទង​គ្នា​។
  • ផ្កា ​ ៖ មាន​ពូជ​​ផ្កា​ពណ៌​ខៀវ​ ពណ៌​ស ពណ៌​ក្រហម​ស្វាយ មាន​១​ស្រទាប់​ ឬ​ច្រើន​ស្រទាប់​។ ផ្កា​មាន​តែ​១​ដុះ​ចេញ​ពី​ប្រគាប​ធាង​ស្លឹក​។
  • ផ្លែ ៖ រាង​សំប៉ែត​វែង​ស្រួច​ចុង ​​មាន​ពី​៥​ទៅ​១០​គ្រាប់​ គ្រាប់​ពណ៌​ត្នោត​ ពភ្លាក់​ រាង​ដូច​គ្រាប់​សណ្តែក​។ ផ្កា​មាន​រាល់​រដូវ​ ជា​ពិសេស​រដូវ​ភ្លៀង​។
  • កន្លែង​ដាំ​ដុះ​ ៖ ដុះ​នៅ​តំបន់​ដី​សើម​ តំបន់​មាត់​ទន្លេ​ ឬ​គេ​យក​មក​ដាំ​ធ្វើ​ជា​គ្រឿង​លំអ
  • ផ្នែក​ប្រើ​ប្រាស់​ ៖ ឫស គ្រាប់​ ស្លឹក
  • រស​ជាតិ​ ៖ ឫស​មាន​ជាតិ​ ចត់​ល្វីង
  • សមា ​ស​ធាតុ​គីមី​ ៖ ក្នុង​គ្រាប់​មាន​ជាតិ​ជ័រ​ល្វីង​ គ្រាប់​ និង​សំបក​ឫស​មាន​ជាតិ Tanin, ស្លឹក​មាន​ Y-lactose, Aparajitin ។​ ប្រភេទ​ពណ៌​ខៀវ​ និង​ពណ៌​ស​ មាន​ជាតិ​ Ether និង​ជាតិ​ glucosid គ្រាប់​មាន​ជាតិ​ Acid amin ដូច​ជា Leucin, Valin, Adenin, Glycin, Arginin, Acid glutamic, Acid aspartic និង​ Tyrocin ។

ការព្យា​បាល

  • ឫស ធ្វើ​ជា​ថ្នាំ​បំបាត់​ស្រេក​ទឹក​ ព្យា​បាល​រាក​កូន​ក្មេង​ ហឺត ឈឺ​ទ្រូង​ ក្អក​ ពិបាក​នោម ឈឺ​ភ្នែក​ ខ្វាក់​មាន់​ ធ្វើ​ឱ្យ​ភ្នែក​ស្រឡះ​ ធ្វើ​ឱ្យ​ធ្មេញ​រឹង​ ព្យា​បាល​ឈឺ​ធ្មេញ​។
  • គ្រាប់ ៖ ជា​ថ្នាំ​បន្ទន់​លាមក
  • ស្លឹក​ ៖ បិទ​កន្លែង​កើត​បូស
  • ផ្កា​ ៖ ចាស់​បុរាណ​និយម​យក​ផ្កា​ពណ៌​ស និង​ខ្មៅ​(ពណ៌​ខៀវ) យក​មក​ផ្សំ​ជា​ថ្នាំ​អាយុ​វឌ្ឍនៈ

កំរិត​ និង​របៀប​ប្រើ​៖

  • គ្រាប់ ៖ ពី​១,៥-៣ក្រាម ក្នុង​១​ថ្ងៃ​ដាំ​ផឹក​។
  • ឫស ៖ ពី​៦​-១០​ក្រាម ក្នុង​១​ថ្ងៃ​ដាំ​ផឹក​។
  • ស្លឹក​ ៖ ប្រើ​ខាងក្រៅ​ឥត​​កំណត់​។
  • ផ្កា​ ៖ ស្រស់​ពី​៣​​ទៅ​​៦​ក្រាម​ ក្នុង​១​ថ្ងៃ​ដាំ​ផឹក៕

3 responses to “ផ្កាអញ្ជ័ន (ហៅផ្កា​អមតៈ ឬ ផ្កា៧ពណ៌)

  1. សាសាពិតជាបានឃើញអ៊ីម្នាក់នៅជិតផ្ទះគាត់យកផ្កាវានឹងមកដាំទឹកផឹកមែន តែសាសាអត់ដឹងថាផ្កានឹងឈ្មោះអីផង ឥឡូវដឹងហើយង

  2. ក្រោយខ្ញុំហូបចំនួន៣ខែ រួចហើយ‌ខ្ញុំទៅពិនិត្យឈាមឃើញជាតិស្ករចុះនៅធម្មតា។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s