ឥណ្ឌាត្រូវការរមៀតពីខ្មែរ

ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅទីក្រុង​ ញ៉ូវដែលីថា ប្រទេស​ឥណ្ឌា​មានតំរូវការរមៀតពី​កម្ពុជា ហើយវិនិយោគិន​ឥណ្ឌា​មាន គំរោង​បង្កើត​រោងចក្រ​ផលិត​ម្សៅរមៀតផងដែរ។

រមៀតពូជខ្មែរ មានលក្ខណៈខុសគ្នាពី​ពូជ វៀតណាម​និង​ថៃ ហើយអាចទទួលទិន្នផល​ពី ៣០ទៅ៤០តោន ក្នុង១ហិកតា។ តម្លៃនៅលើទីផ្សាប្រមាណជា ៤៥០ ដុល្លា/តោន។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា ដំណាំរមៀតនេះ ផ្តល់ប្រាក់ចំណេញ​ជាង​ ដំឡូងមី, ស្វាយចន្ទី, កាហ្វេ, អំពៅ, … ទៅទៀត ដោយប្រាក់ចំណូល ប្រមាណ ៦,០០០ ដុល្លា/ហិកតា។

បច្ចុប្បន្ន ឯកឧត្តម កំពុងតែ ជំរុញឲ្យវិនិយោគិន ឥណ្ឌា មកសង់រោងចក្រ​ដែល​មាន​តម្លៃ​ប្រមាណ​ ២០លានដុល្លាក្នុងការផលិត​ម្សៅរមៀត​ងាយស្រួក​ក្នុង​ការនាំចេញ​ទៅឥណ្ឌា។

អត្ថប្រយោជន៍នៃរមៀត៖

  • រមៀត​ ឬ​ល្មៀត​ (Curcuma)​ ជា​រុក្ខជាតិ​ដែល​គេ​ស្គាល់​ជា​ទូទៅ​ វា​មាន​សារធាតុ​ខឺ​រ​ឃ្យូ​មីន​ (curcumin)​ ដែល​អាច​ទប់ទល់​នឹង​រ៉ា​ឌី​កាល់​សេរី​ និង​ការ​រលាក​ ព្រមទាំង​កាត់​បន្ថយ​ជំងឺ​អាល់​ហ្សៃ​មើរ​ (Alxheimer”s​ disease​ :​ ជំងឺ​ភ្លេចភ្លាំង​វង្វេងវង្វាន់​)​ ។​​ តាម​ល​ទ្ឋ​ផល​នៃ​ការ​ស្រាវជ្រាវ​ របស់​មហាវិទ្យាល័យ​ សិង្ហ​បុរី​ រក​ឃើញ​ថា​ សិស្ស​ដែល​ពិសា​សម្លការី​ ជា​ប្រចាំ​ ឬ​ពិសា​ម្តងម្កាល​ (​គ្រប់​រយៈពេល​ ៦​ខែ​ )​ អាច​ធ្វើ​វិញ្ញាសា​ប្រលង​បាន​ល្អ​ ជាង​អ្នក​ដែល​មិន​ធ្លាប់​ពិសា​សម្លការី​សោះ​ ។​ជាង​នេះ​ទៀត​ មនុស្ស​វ័យចាស់​ ជនជាតិ​ឥណ្ឌា​ ដែល​ពិសា​សម្លការី​ ជា​ប្រចាំ​ មាន​ជំងឺ​អាល់​ហ្សៃ​មើរ​ តិច​ជាង​មនុស្ស​ចាស់ជរា​ នៅ​សហរដ្ឋអាមេរិក​ ដល់​ទៅ​ ៤​ដង​ ។
  • ការ​សិក្សា​មួយទៀត​ នៅ​មហាវិទ្យាល័យ​អា​រី​ហ្សូ​ណា​ បាន​បង្ហាញ​ថា​ សារធាតុ​ខឺ​រ​ឃ្យូ​មីន​ អាច​ជួយ​សម្រាល​ អាការ​រលាក​សន្លាក់​បាន​ ។​ប្រការ​សំខាន់​ គឺ​រមៀត​ អាច​ការពារ​ថ្លើម​ មិន​អោយ​សារធាតុពុល​បំផ្លាញ​បាន​ និង​មាន​ប្រ​សិ​ទ្ឋ​ភាព​សម្លាប់​មេរោគ​បាក់តេរី​ ទប់ស្កាត់​មហារីក​ ព្រមទាំង​ព្យាបាល​ ជំងឺ​ដំបៅ​ក្រពះ​ទៀត​ផង​ ៕
  • បំបាត់ឆ្អឹងពុក៖ ការបរិភោគសម្លដែលមាន រមៀត លាយផ្សំ គឺអាច​មាន​ចំណែក ជួយការពារឆ្អឹង​រលាក​ឆ្អឹងសន្លាក់ និង​រោគឆ្អឹង​ពុក​បាន។
  • រមៀតអាចប្រើជំនួសថ្នាំ ដើម្បីសម្រាលអាការ ផ្សេងៗដូចជា ប្រើ​សម្រាប់​ព្យាបាល អាការហើមពោះ ចុកសៀត អាហារមិនរំលាយ ប្រើសម្រាប់​កាត់​បន្ថយ អាស៊ីដ បណ្តេញខ្យល់ ព្យាបាលអាការចុកពោះ ព្យាបាល​ការតឹង​សាច់ដុំ ធ្វើឱ្យការបណ្តឹង នៃ ពោះវៀនថយចុះ ប្រើធ្វើជាថ្នាំជួយ ឱ្យទទួល​ទានអាហារ បានច្រើន បណ្តេញទឹកលឿង និង ប្រើព្យាបាលអាការ ប្រចាំ​ខែមិនប្រក្រតី ។ មានស្ត្រីខ្លះបាន យករមៀតមកខាត់ស្បែក ដើម្បីឱ្យ​មើល​​​​ឃើញ លឿងម៉ដ្ឋខៃ ភ្លឺផ្លេកផងដែរ ។

2 responses to “ឥណ្ឌាត្រូវការរមៀតពីខ្មែរ

  1. How can UI contact the Company !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s