បង្កើត​រោងចក្រ​ផលិត​រថយន្ត​​ប្រើ​ថាមពល​អគ្គិសនី

រោងចក្រ​ផលិត​រថយន្ត​អង្គរ ប្រើ​ដោយ​ថាមពល​អគ្គិសនី នឹង​ត្រូវ​បង្កើតឡើង នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ពិធី​ចុះហត្ថលេខា​ព្រមព្រៀង បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១​មីនា ឆ្នាំ​២០១១ រវាង​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​, លោក ញាន ផ​ល្លឹក អ្នក​ផលិត​រថយន្ត​អង្គរ និង​សម្ព័ន្ធ​សហគ្រាស ជូ​លាង គ្រុប ខូ​អិល​ធី​ឌី​។


រោងចក្រ​ផលិត​រថយន្ត​លើកដំបូង របស់​កម្ពុជា សហការ​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​ចិន​ហុងកុង​។ គ្រឿងបន្លាស់​មួយចំនួន ត្រូវបាន​នាំ​ចូល​ពី​ប្រទេស​ចិន​។ រថយន្ត​អង្គរ មិន​ប្រើ​ប្រេងសាំង​ទេ​។


លោកស្រី សៀង ចាន់​ហេង នាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បាន​លើកឡើង​ថា ក្រោយ​ពី​ការចុះហត្ថលេខា​ព្រមព្រៀង​នៅថ្ងៃនេះ ក្រុមហ៊ុន​នឹង​សាងសង់​រោងចក្រ​តម្លើង​រថយន្ត នៅ​ក្រុង​តាខ្មៅ ដោយ​ប្រើប្រាស់​ដើមទុន ២០ លាន​ដុល្លារ​។ ក្នុង​មួយ​ឆ្នាំ រោងចក្រ​អាច​ផលិត​រថយន្ត​អង្គរ បាន​ពី ៥០០ គ្រឿង ទៅ ១០០០ គ្រឿង ដោយ​ប្រើប្រាស់​នូវ​កម្លាំង​កម្មក​រ​ប្រមាណ ៣០០ នាក់​។ នៅ​ឆ្នាំ​២០១២ រថយន្ត​អង្គរ ប្រើ​ថាមពល​អគ្គិសនី នឹង​មាន​ចេញ​លក់​លើ​ទីផ្សារ នា​ឆ្នាំ​២០១២​។

ជំ​ហ៊ាន​ដំបូង រោងចក្រ​ផលិត​រថយន្ត​អង្គរ ដែល​បង្កើតឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ នឹង​ផលិត​រថយន្ត​ទេសចរណ៍ ប្រភេទ ២ កៅអី និង ៤ កៅអី​។ តែ​ទៅ​ថ្ងៃក្រោយ​នឹង​ផលិត​រថយន្ត ៦ កៅអី ទៅ ១២ កៅអី និង​រៀបចំ​ផលិត​រថយន្ត ភី​ក​អា​ប់​។ រោងចក្រ​ផលិត​រថយន្ត​អង្គរ​មួយទៀត នឹង​ត្រូវ​បង្កើត ក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។

រថយន្ត​អង្គរ ជា​ស្នាដៃ​ស្រាវជ្រាវ​រកឃើញ​របស់​កុលបុត្រ​ខ្មែរ លោក ញាន ផ​ល្លឹក​។ ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ទទួលស្គាល់ថា មាន​បច្ចេកវិជ្ជា​ទំនើប​គ្រប់គ្រាន់ មិន​ចាញ់​រថយន្ត​ផលិត​នៅ​បរទេស និង​បាន​ផ្តល់​ប្រកាសនីយបត្រ​តក្កកម្ម កាលពី​ថ្ងៃ​ទី​២៤​មីនា ឆ្នាំ​២០១០​។

កាលពី​ឆ្នាំ​២០០២ លោក ញាន ផល្លឹត បាន​ផ្តើម​ផលិត​រថយន្ត​ទី​១ ឈ្មោះថា អង្គរ ២០០៣ មាន​ពណ៌​ខៀវចាស់ ប្រើ​កម្លាំង​ម៉ាស៊ីន​ម៉ូតូ​ហុងដា C100 អត់​មាន​ទ្វារ ហើយ​ដាក់​ម៉ាស៊ីន នៅ​ចំ​កណ្តាល​តួ​រថយន្ត​។ រថយន្ត​អង្គរ ត្រូវ​បាន​កែច្នៃ តាម​បច្ចេកទេស​ទំនើប​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​៕

ដោយ : លីហូវ (ថ្ងៃទី 21 មីនា 2011) CEN

6 responses to “បង្កើត​រោងចក្រ​ផលិត​រថយន្ត​​ប្រើ​ថាមពល​អគ្គិសនី

  1. សូមអប់អរសាទរ ហើយ សង្ឃឹមថា​រោង​ចក្រ​នេះ​នឹង​ដំណើរ​ទៅ​ដោយ​ជោគជ័យ និង​រីក​ចំរើន​ទៅ​ដល់​ទី​ផ្សារ​អន្តរ​ជាតិ​ក្នុង​ពេល​អនាគត​។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s