បង្កើត​រោង​ចក្រ​ផលិត​ចំណី​សត្វ​

ក្រុម​ហ៊ុន​ PBCK​ អភិវឌ្ឍន៍​ ​គ្រោង​នឹង​សាង​សង់​រោង​ចក្រ​ផលិត​ចំណី​សត្វ​​ តម្លៃ​២​លាន​ដុល្លារ ​ក្នុង​​ខេត្ត​ប៉ៃលិន​នៅ​ខែ​សីហា​ ឆ្នាំ​២០១១​នេះ ​ដើម្បី​បន្ថយ​ការ​នាំ​ចូល​ផលិត​ផល​ពី​ប្រទេស​ជិត​ខាង។

លោក​ ជា​ គារ​ ប្រធាន​ក្រុម​ហ៊ុន​ឲ្យ​​ដឹង​ថា​ការ​ជ្រើស​រើស​ខេត្ត​ប៉ៃលិន​ធ្វើ​ជា​ទី​ តាំង​​សម្រាប់​សាង​សង់​​រោង​ចក្រ​នេះ​ ដោយ​សារ​ខេត្ត​នេះ​សម្បូរ​ធន​ធាន​ក្នុង​ការ​ផលិត​។

លោក​បន្ត​ថា​ក្រុម​ហ៊ុន​នឹង​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ ដើម្បី​ផលិត​​ដូច​ជា​ ដំឡូង​ ពោត​ និង​កន្ទក់​ ដែល​ត្រូវ​ទិញ​ពី​ប្រជា​ពល​រដ្ឋ​ហើយ​លក់​ក្នុ​ង​តម្លៃ​ថោក​ជាង​ផលិត​នាំ​ ចូល​៤០​ភាគ​រយ​។ លោក​ថ្លែង​ថា​​៖​ «​យើង​លក់​ថោក​មិន​មែន​ផលិត​ផល​យើង​អន់​ទេ ​គឺ​យើង​មាន​ស្តង់​ដារ គ្រាន់​តែ​យើង​ចំណេញ​លើ​ការ​ដឹក​ជញ្ជូន​ និង​​មិន​មាន​ការ​ចំណាយ​លើ​ពន្ធ នាំ​ចូល​​​»​​។ លោក​ ជា​ គារ​ ឲ្យ​ដឹង​ទៀត​ថា​ ការ​សាង​សង់​នេះ​ធ្វើ​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​២០​ហិក​តា ដែល​នឹង​​ត្រូវ​ចំណាយ​ពេល​សាង​សង់​ប្រហែល​ជា​៥​ខែ​​។

លោក​បន្ថែម​ថា​ ជំហាន​ដំបូង​ក្រុម​ហ៊ុន​មាន​គម្រោង​ផលិត​សម្រាប់​តែ​ផ្គត់​ផ្គង់​ក្នុង ​ស្រុក​ប៉ុណ្ណោះ​​។ ទន្ទឹម​នឹង​នោះ​ក្រុម​ហ៊ុន​មាន​គម្រោង​ចំណាយ​ទុន​ប្រមាណ​ ៤​ទៅ​៦ ​លាន​ដុល្លារ​ក្នុង​ការ​បើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ប្រមាណ​៣​ម៉ឺន​ក្បាល ​និង​ការ​ពង្រីក ​រោង​​ចក្រ​ស្តុក​​ផលិត​ផល​កសិ​កម្ម​នៅ​ប៉ៃ​លិន​ផង​ដែរ​។

លោក ​ឃុន​ សឿន​ អនុ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃ​លិន​បាន​ស្វាគមន៍​ចំពោះ​គម្រោង​នេះ​។ លោក​បបញ្ជាក់​ថា វា​នឹង​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល​ចំណី​សត្វ​ពី​បរទេស​បាន​មួយ​ចំ​នួន​ និង​ប្រជាពល​រដ្ឋ​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​លក់​ផល​កសិ​កម្ម​​ ដោយ​មិន​ចាំ​បាច់​លក់​ឲ្យ​ទៅ​ឈ្មួញ​​ថៃ​៕

ដោយ៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s