រោង​ចក្រ​ដំឡើង​រថយន្ត​ HYUNDAI

(រោង​ចក្រ​ដំឡើង​រថយន្ត​ Hyundai ​នៅ​​ក្នុង​​ខេត្ត​កោះ​កុង)

រោង​ចក្រ​ដំឡើង​រថយន្ត​លើក​ដំបូង​របស់ Hyundai ​នៅ​កម្ពុជា​សិ្ថត​ក្នុង​​ខេត្ត​កោះ​កុង នឹង​ចាប់​ផ្តើម​បើក​ជា​ផ្លូវ​ការ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។

រោង​ចក្រ​នេះ ដំណើរ​ការ​ដោយ​ក្រុម​ហ៊ុន​កាំ​កូ ម៉ូទ័រ ជា​ក្រុម​ហ៊ុន​វិនិយោគ​រួម​រវាង​​ហ៊ី​យ៉ាន់​ដាយ KH ម៉ូទ័រ និង​ក្រុម​ហ៊ុន​ លី យ៉ុង​ផាត់​គ្រុប ​នៅ​កម្ពុជា។

លោក​ Jo Young Dae នាយក​ប្រតិបត្តិ​របស់​ កាំ​កូ​ ម៉ូទ័រ បាន​ឲ្យ​ដឹង​​ថា៖ «យើង​បាន​ចាប់​ផ្តើម​ដំឡើង​​រថ​យន្ត​បាន​រវាង ៥០​ ទៅ ១០០​គ្រឿង​ក្នុង​មួយ​ខែរួច​ទៅ​ហើយ​ ហើយ​យើង​កំពុង​លក់​រថយន្ត​ទាំង​នោះ នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា»។

ទោះ​បី​ជា​ក្រុម​ហ៊ុន​នេះ បាន​ចាប់​ផ្តើម​ដំឡើង​រថយន្ត​នៅ​ដើម​ឆ្នាំ​ក្តី តែ​ក្រុម​ហ៊ុន​កំពុង​​រង់​ចាំ​ការ​សម្រេច​ចិត្ត​ពី​​ពាណិជ្ជករ​ លី ​យ៉ុង​ផាត់ សម្រាប់​កាល​បរិច្ឆេទ​បើក​សម្ពោធ​ជា​ផ្លូវ​ការ ដោយ​មាន​ការ​អញ្ចើញ​មន្ត្រី​ជាន់​ខ្ពស់​ចូល​រួម​ផង​ដែរ។

រោង​ចក្រ​នេះ មាន​ទី​តាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះ​កុង ហើយ​តម្លៃ​នៃ​ការ​សាង​សង់​ត្រូវ​បាន​គេ​រំពឹង​ថា​ មាន​ចំនួន​​សរុប​៦២​លាន​ដុល្លារ ដែល​គេ​គ្រោង​នឹង​ចាប់​ផ្តើម​ជាបី​ដំណាក់​កាល​។

ហ៊ី​យ៉ាន់​ដាយ នឹង​ចូល​រួម​ជា​មួយ​​ក្រុម​ហ៊ុន​ផ្សេង​ទៀត ដែល​កំពុង​ដំ​ឡើង​រថយន្ត​នៅ​ខេត្ត​ព្រះ​សីហនុ។

ក្រុម​ហ៊ុន RMA បាន​នឹង​កំពុង​ដំឡើង​រថ​យន្ត​សង្គ្រោះ​របស់​យោធា ប៉ុន្មាន​ឆ្នាំ​មក​ហើយ នៅ​ខេត្ត​ព្រះ​សីហនុ ហើយ​​កំពុង​ពិចារណា​អំពី​ការ​ដំឡើង​រថយន្ត​បន្ថែម​​ទៀត​នៅ​កម្ពុជា​ទៀត។ នេះ​បើ​តាម​លោក Rami Sharaf នាយក​ប្រចាំ​ប្រទេស​របស់​ RMA។

ក្រុម​ហ៊ុន RMA បាន​នាំ​ចូល​រថយន្ត Ford មក​កម្ពុជា និង​ផលិត​ផល​ផ្សេង​ៗ​ទៀត​ដូច​ជា គ្រឿង​ចក្រ ហើយ​ក្រុម​ហ៊ុន​​ក៏​​ដំណើរ​ការ​បើក​​ហាង​លក់​ម្ហូប​អាហារ និង​ភេសជ្ជៈ ដូច​ជា Pizza Company និង Swensen ដែរ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s