រ៉ូយ៉ាល់​គ្រុប​​វិនិយោគ​លើ​ផ្កាយ​រណប​នៅ​ប្រទេស​កម្ពុជា

ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​ទទួល​សម្បទាន​ដើម្បី​បង្កើត​​ផ្កាយ​រណប​បង្ហោះ​ទៅ​ក្នុង​តារា​វិថី​ដំបូង​នៅ​កម្ពុជាដែល​​ជា​ជំហាន​មួយ​ដ៏​សំខាន់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សេដ្ឋ​កិច្ច​ក្នុង​តំបន់ ​អាស៊ាន។

លោក សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍ បាន​អះ​អាង​​ថា សម្បទាន​​នេះ ត្រូវ​បាន​ផ្តល់​ដល់​ក្រុម​ហ៊ុន​នេះ​មែន តែ​លោក​​មិន​អត្ថា​ធិប្បាយ​លម្អិត​អំពី​បញ្ហា​នេះ​ឡើយ​

លោក គិត ម៉េង ប្រធាន​រ៉ូយ៉ាល់​គ្រុប​បាន​ឲ្យ​ដឹង​ថា ផ្កាយ​រណប​ដំបូង​​នៅ​កម្ពុជា គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​ត្រី​មាស​ទី​មួយ ​ឆ្នាំ​២០១៣ ហើយ​ត្រូវ​ចំណាយ​អស់​ប្រាក់​ពី ២៥០​លាន​ ទៅ​៣៥០​លាន​ដុល្លារ​​ដើម្បី​សង់​ និង​ដាក់​ទៅ​ក្នុង​តារា​វិថី។ ផ្កាយ​រណប​នេះ​ នឹង​សាង​សង់​ឡើង​ជា​គន្លង សម្រាប់​ប្រព័ន្ធ​ទូរស័ព្ទ ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗទៀត។ លោក​បាន​បន្ថែម​ថា​ផ្កាយ​រណប​នេះ នឹង​ផ្តល់​ប្រយោជន៍​ដល់​អាស៊ាន​ទាំង​មូល ដោយ​សារ​ប្រទេស​ជា​សមាជិក នឹង​អាច​ជួល​សេវា​ផ្កាយ​រណប​ពី​កម្ពុជា ហើយ​វា​នឹង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់។

ផ្កាយ​រណប​នេះ គ្រោង​នឹង​បើក​ដំណើរ​ការ​ដោយ​ Royal Blue Skies ដែល​ជា​ក្រុម​ហ៊ុន​ចំណុះ​​​របស់​រ៉ូយ៉ាល់​ គ្រុប បន្ទាប់​ពី​​បាន​ទទួល​សម្បទាន​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាល​ពី​ថ្ងៃ​ពុធ។

ក្រុម​ហ៊ុន​នេះ មាន​គម្រោង​លក់​សេវា​ដំបូង​របស់​ខ្លួន នៅ​ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា ហើយ​​បន្ទាប់​មក នឹង​លក់​​ឲ្យ​​​ឥណ្ឌូ​នេស៊ី ថៃ វៀត​ណាម ម៉ាឡេស៊ី និង​ប្រទេស​ផ្សេង​ទៀត នៅ​អាស៊ាន​។

លោក គិត ម៉េង ​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ផ្កាយ​រណប​នេះ​ឡើយ ដោយ​សារ​វា​ជា​ហេតុផល​សន្តិ​សុខ​ ប៉ុន្តែ​ លោក​បាន​អះ​អាង​ថា រ៉ូយ៉ាល់​គ្រុប កំពុង​ធ្វើ​ការ​ជាមួយ​រោង​ចក្រ​ជា​ច្រើន ដើម្បី​សាង​សង់​ផ្កាយ​រណប​នេះ។

ការ​ចំណាយ​នឹង​ពឹង​ផ្អែក​លើ​ការ​សាង​សង់​ស​ម្រេច ដោយ​ រ៉ូយ៉ាល់​គ្រុប កំពុង​ធ្វើ​ការ​ជាមួយ​ប្រភព​ជា​ច្រើន ដើម្បី​ស្វែង​រក​ទុន​ចាំ​បាច់។ សេច​ក្តី​ប្រកាស​លើក​ទី​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ដំណើរ​​ការ​នេះ​បញ្ចប់។

លោក គិត ម៉េង បាន​ឲ្យ​ដឹង​ថា​ផ្កាយ​រណប​នេះ នឹង​ផ្តល់​សិទ្ធិ​មួយ​ចំនួន​ដល់​កម្ពុជា ធ្វើ​ឲ្យ​កម្ពុជា ដំណើរ​ការ​ផ្កាយ​រណប​​ដោយ​មិន​ចាំ​បាច់​ជួល​សេវា​ពី​ក្រុម​ហ៊ុន​ផ្សេង​ទៀត។ ម្យ៉ាង​វិញ​ទៀត​ដោយ​សារ​ថៃ និង​វៀត​ណាម មាន​ផ្កាយ​រណប​ខ្លួន​ឯង ហើយ​ឡាវ មាន​បំណង​បង្កើត​ខ្លួន​ឯង​ដែរ ដូច្នេះ​គ្មាន​ហេតុ​ផល​ណា​ដែល​​ប្រទេស​កម្ពុជា​មិន​អាច​បង្កើត​ដោយ​​ខ្លួន​ ឯង​ នោះ​ទេ។

លោក​លើក​ឡើង​ថា៖ «ខ្ញុំ​គិត​ថា​វា​ជា​ពេល​ត្រឹម​ត្រូវ​សម្រាប់​​កម្ពុជា ដើម្បី​បង្កើត​ផ្កាយ​រណប​នេះ​។ វា​ជា​ពេល​ល្អ​សម្រាប់​កម្ពុជា ដោយ​សារ​យើង​មាន​សមត្ថ​ភាព​ប​ង្កើត​​ផ្កាយ​រណប។ មិន​មែន​តែ​រ៉ូយ៉ាល់​គ្រុប​ទេ ប៉ុន្តែ​សម្រាប់​ប្រទេស​ផង​ដែរ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

One response to “រ៉ូយ៉ាល់​គ្រុប​​វិនិយោគ​លើ​ផ្កាយ​រណប​នៅ​ប្រទេស​កម្ពុជា

  1. ពិតជាដំណឹង​ដែលគួរឲ្យ​រំភើបមែន! សូមឲ្យដំណើរការទៅ​បាន​ប្រសើរតាម​គោលដៅ​​ និង​ផ្ដល់សារៈ​ប្រយោជន៍ដល់ជាតិ​ និងពិភពលោក។🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s