ក្រុម​ហ៊ុន​នឹង​ផលិត​រ៉ែ​មាស​១៦​តោន

ក្រុម​ហ៊ុន​រ៉ែ​របស់​អូស្រ្តាលី​ ​Southern Gold បាន​ឲ្យ​ដឹង​ថា ការ​ដ្ឋាន​រ៉ែ​របស់​ខ្លួន​នៅ​កម្ពុជា អាច​ផលិត​មាស និង​រ៉ែ​ដែក​ស្មើ​នឹង​ធន​ធាន​រ៉ែ​មាស​របស់​ក្រុម​ហ៊ុន OZ Minerals ចំនួន​១៦​តោន ដែល​មាន​​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី។

ក្នុង​របាយ​ការណ៍​មួយ​ដែល​ចេញ​​ផ្សាយ ​កាល​ពី​សប្តាហ៍​មុន ក្រុម​​ហ៊ុន​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​បាន​​រក​ឃើញ​រ៉ែ​មាស និង​ដែក​ ក្នុង​​តំបន់​គម្រោង​ពីរ​​នៃ​តំបន់​គម្រោង​​ទាំង​៥។ តំបន់​ទាំង​ពីរ​នោះ​គឺ​គម្រោង​ក្រចេះ​ខាង​ត្បូង ក្នុង​​ខេត្ត​មណ្ឌលគិរី ដែល​មាន​ចម្ងាយ​​ប្រហែល​១០ គីឡូ​ម៉ែត្រ​​ភាគ​​ខាង​ត្បូង​នៃ​​តំបន់​​អូរកែវ​របស់​​ក្រុម​ហ៊ុន Oz Minerals​។

ក្រុម​ហ៊ុន Southern Copper ​បាន​ឲ្យ​ដឹង​ថា លទ្ធ​ផល​បឋម​​បាន​មក​ពី​កម្ម​វិធី​ខួង​រក​រ៉ែ​នៅ​​កម្ពុជា​មាន​លក្ខណៈ​ វិជ្ជ​មាន ដោយ​សំណាក​ពីរ​ដោយ​ឡែក​ពី​គ្នា​បង្ហាញ​​ចំណុះ​មាស​ ៥,៤២ ក្រាម​ ក្នុង​មួយ​តោន និង ​​៨,៥១ ក្រាម​ក្នុង​មួយ​តោន។​ ប៉ុន្តែ​ក្រុម​ហ៊ុន​បាន​ឲ្យ​ដឹង​ថា នឹង​ទទួល​បាន​លទ្ធ​ផល​​ទាំង​មូល​​​នៅ​ចុង​ខែ​នេះ​ឬ​ខែ​មិថុនា​។

លទ្ធ​ផល​ដែល​នៅ​សេស​សល់​ទាំង​នោះ នឹង​ផ្តល់​ព័ត៌​មាន​ ដែល​​​ក្រុម​ហ៊ុន Southern Copper ​​​​ត្រូវ​​ការ​ ដើម្បី​វិភាគ​ការ​រក​ឃើញ​បន្ថែម​ទៀត ក៏​ដូច​ជា​ដើម្បី​សម្រេច​​ថា​តើ​តំបន់​ណា​ដែល​ត្រូវ​ការ ​​ការ​ធ្វើ​តេស្ត​បន្ថែម​ទៀត​នោះ​។

ក្រុម​ហ៊ុន​បាន​បញ្ជាក់​ថា៖ «​ក្រុម​ហ៊ុន Southern Gold ចង់​បង្កើត​ភាព​ជោគ​ជ័យ​រុក​រក​មួយ ​​តាម​​រយៈ​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​​គម្រោង ​លើ​​ការ​រក​ឃើញ​រ៉ែ​មាស និង​ដែក​ថ្មី​ៗ​នេះ»។

ក្រុម​ហ៊ុន Southern Gold ​ក៏​កំពុង​​ប្រតិបតិ្ត​ការ​​គម្រោង​ខួង​ ៣​ផ្សេង​​ទៀត ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ គឺគម្រោង​ក្រចេះ​ខាង​ជើង​ ក្នុង​ខេត្ត​ក្រចេះ គម្រោង​មណ្ឌល​គិរី​ស្រែ​ពក ក្នុង​ខេត្ត​មណ្ឌល​គិរី និង​គម្រោង​រតនគិរី និង​រំដួល ក្នុង​ខេត្ត​ក្រចេះ។ TK ភ្នំពេញប៉ុស្តិ៍

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s