ប្រដាប់​ភេទ​របស់​ស្ត្រី​រីក​ធំ​​ និង ការព្យាបាល

ជា​អកុសល មាន​ជំនឿ​ខុស​ទំនង​​ជា​ច្រើន​​​ដែល​ថ្លែង​តៗ​គ្នា​មក​​ថា​ ស្រ្ដី​​​រួម​ភេទ​​ច្រើន​លើក​ច្រើន​សា​ ក៏​អាច​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​រីក​ធំ​បាន​ដែរ​។ ជាទូទៅ​នៅ​ដើម​អាយុ​៣០​ឆ្នាំ ​ប្រដាប់​ភេទ​ស្រ្ដី​​ចាប់​ផ្ដើម​យារ​​ធ្លាក់​បន្ដិច​ម្ដង​ៗ។

យ៉ាង​ណា​មិញ​នៅ​ក្នុង​ចំណោម​កត្តា​ទាំង​នោះ​អ្វី​ដែល​ធ្វើ​ប៉ះពាល់​ ខ្លាំង​នោះ ​គឺ​នៅ​ពេល​ប្រសូត​កូន​​។ អ្នក​​​ផ្ដល់​កំណើត​កូន​កាន់​តែ​ច្រើន ​​​ប្រដាប់​ភេទ​កាន់​តែ​រីក​យារ​ធំ​។ នេះ​ដោយ​សារ​តែ​សាច់​ដុំ​ចុះ​ទ្រុឌ​ទ្រោម​ព្រម​ទាំង​ជា​លិកា​ទ្រ​ទ្រង់​​គែម ​ ប្រដាប់​ភេទ​ផ្សេង​ៗ​ទៀត​​។ វា​កាន់​តែ​ជា​រឿង​ធម្មតា​ទៅ​ទៀត​ក្រោយ​ពេល​ការ​ឆ្លង​ទន្លេ​ដ៏​លំបាក​និង​ មាន ​​រយៈ​ពេល​ប្រឹង​​យូរ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​យារ​ធ្លាក់​នេះ​ប្រដាប់​ភេទ​​អាច​ទប់​ស្កាត់​បាន​តាម​រយៈ​ការ​ព្យាបាល​ ដោយ​​លំហាត់​ប្រាណ​សាច់​ដុំ​ផ្លូវ​ភេទ​យ៉ាង​ទៀង​ទាត់​ក្រោយ​ឆ្លង​ទន្លេ​ ដែល​ពេទ្យ​ឆ្មប​និង​គ្រូពេទ្យ​បាន​ណែនាំ​។ ថ្វី​ដ្បិត​តែ​វា​ទាម​ទារ​នូវ​ការ​អំណត់​អត់​ធ្មត់​ខ្ពស់ ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​យោនី​​វិល​មក​រក​ភាព​តឹង​ណែន​ ដែល​ជា​គន្លឹះ​ដែល​អាច​ផ្ដល់​សេចក្ដី​សុខ​ផ្លូវ​ភេទ​ដល់​ដៃ​គូ​ផង​ដែរ។

តើ​អ្វី​ទៅ​ជា​លំហាត់​ប្រាណ​ ​ខេហ្គាល (Kegel)? ហើយ​វា​អាច​ជួយ​បន្ដឹង​ប្រដាប់​ភេទ​ធំ​យារ​​បាន​ដែរ​ឬទេ?

ការ​យារ​ធ្លាក់ ឬ​ធូរ​រលុង​នៃ​យោនី គឺ​ជា​រឿង​សាមញ្ញ​សម្រាប់​ស្រ្ដី​ដែល​បាន​ឆ្លង​ទន្លេ​រួច​។ យ៉ាង​ណា​មិញ មាន​លំហាត់​ប្រាណ​ច្រើន​យ៉ាង​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​បន្ដឹង​នូវ​ភាព​ យារ​ធ្លាក់​ប្រដាប់​ភេទ​របស់​អ្នក​ឡើង​វិញ​។ លំហាត់​ប្រាណ​ដែល​ស្រាវជ្រាវ​រក​ឃើញ​ដោយ​វេជ្ជបណ្ឌិត​ជន​ជាតិ​អាល្លឺម៉ង់​​ នេះ​អាច​ជួយ​បន្ដឹង​ដល់​​សាច់​ដុំ​ផ្លូវ​ភេទ​ ដែល​​ជា​ចំណុច​សំខាន់​បំផុត​​ចំពោះ​ការ​ប្រព្រឹត្ដ​សិច​របស់​​អ្នក​។ វា​អាច​ជួយ​បង្កើន​​អារម្មណ៍​ស្រើប​ស្រាល​ (​ឈាន​ដល់​ទី​ជម្រៅ​នៃ​តម្រេក​) ដោយ​ធ្វើ​ឲ្យ​សាច់​ដុំ​ណែន​និង​​​រឹងមាំ​​ ហើយ​វា​អាច​បន្តឹង​ណែន​នូវ​រន្ធ​នោម​ ដូច្នេះ​អ្នក​មិន​អាច​លេច​នោម​ដោយ​ឯក​ឯង​នោះ​ទេ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី វា​មិន​អាច​ធ្វើ​ឲ្យ​​ប្រដាប់​ភេទ​រួម​តូច​ជាង​មុន​បាន​ទេ​ ប៉ុន្ដែ​វា​អាច​ធ្វើ​ឲ្យ​មាត់​ទ្វារ​មាស​រួម​តូច​និង​​កាន់​តែ​តឹង​ណែន។

ដើម្បី​ស្វែង​រក​សាច់​ដុំ​ខេហ្គាល(ឬ​សាច់​ដុំ​ផ្លូវ​ភេទ) នៅពេល​ដែល​អ្នក​កំពុង​តែ​បទ​ជើង​តូច​ ចូរ​សាក​ល្បង​ត្បៀត​​សាច់​ដុំ​ឲ្យ​ណែន​ (​កុំ​ប្រើ​ដៃ​ជួយ​) ដើម្បី​បញ្ឈប់​ទឹក​នោម​កុំ​ឲ្យ​ហូរ​រយៈ​ពេល​ប្រមាណ​៤​វិនាទី​។ ក្រោយ​មក​បន្ធូរ​​សាច់​ដុំ​មក​វិញ​ដើម្បី​ឲ្យ​ទឹក​នោម​ហូរ​តាម​ធម្មតា​។ បើសិន​ជា​អ្នក​ចង់​ពិនិត្យ​មើល​ឲ្យ​ជាក់​ច្បាស់​​ថា​ អ្នក​រក​ឃើញ​ទីតាំង​សាច់​ដុំ​ខេហ្គាល​នេះ​បាន​ត្រឹម​ត្រូវទេ​​ចូរ​ដាក់​ ម្រាម​ដៃ​មួយ​ឬក៏​២​ទៅ​ក្នុង​ប្រដាប់​ភេទ​ដោយ​ចាប់​ផ្ដើម​បន្តឹង​សាច់ដុំ​ ឲ្យ​ណែន​។ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​ម្រាម​ដៃ​ត្រូវ​កៀប​ (​សូម្បី​តែ​បន្តិច​ក៏​ដោយ​) នោះ​ហើយ​ជា​លំហាត់​ប្រាណ​ដ៏​ត្រឹម​ត្រូវ​។

អនុវត្ដ​បែប​នេះ​រយៈ​ពេល​ប្រមាណ​ពី​៥​ទៅ​១០​ដង​ក្នុង​មួយ​ថ្ងៃ​ ដោយ​ម្ដងៗ​ត្រូវ​ត្បៀត​​រួច​បន្ធូរ​ឲ្យ​បាន​១០​ដង។ ​វា​ទាមទារ​រយៈ​ពេល​ពី​ ៨ ​ទៅ ​១០ ​សប្ដាហ៍​​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​។ កត្ដា​សំខាន់​បំផុត​នៃ​លំហាត់​ខេហ្គាល​គឺ​ថា​អ្នក​អាច​ធ្វើ​វា​នៅ​ពេល​ណា​ក៏ ​ បាន​ ដូចជា​នៅ​ក្នុង​រថយន្ដ​ អំឡុង​ពេល​​ប្រជុំ​ដ៏​ធុញ​ទ្រាន់​ ឬ​ក៏​នៅ​ពេល​ដែល​គេង​ក៏​បាន​ដែរ​។

ភ្នំពេញប៉ុស្តិ៍

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s