​ដំឡើង​ទំហំ​លិង្គ​ដោយ​វិធី​​លំហាត់​ប្រាណ​

ឯកសារ​បុរាណ​រាប់​ពាន់​ឆ្នាំ​មុន​​ដែល​បាន​​រៀបរាប់​ពី​លំហាត់​ប្រាណ​ដែល ​អាច ​ជួយ​បង្កើន​ទំហំ​លិង្គ​ ត្រូវ​បាន​អ្នក​​​ជំនាញ​សុខភាពផ្លូវ​ភេទ​នា​យុគសម័យ​ថ្មី​នេះ​ទទួល​ស្គាល់​ ពី​ថា​វា​ពិត​ជា​អាច​បង្កើន​ប្រវែង ​និង​​ទំហំ​លិង្គ​បាន​។

លំហាត់​ប្រាណ​ខេហ្គាល គឺ​ជា​ការ​ត្រូវ​ពង្រឹង​ដល់​សាច់​ដុំ​ PC ដែល​ស្ថិត​នៅ​ចន្លោះ​​រន្ធ​គូទ ​និង​​ពងស្វាស​។ វិធី​ងាយ​ដើម្បី​ធ្វើ​លំហាត់​ប្រាណ​នេះ​​គឺ​នៅ​ពេល​ដែល​លោក​កំពុង​បត់​ជើង​ តូច​ និង​បញ្ឈប់​លំហូរ​ទឹក​នោម​។ ដូច្នេះ​អ្វី​ដែល​លោក​ត្រូវ​ធ្វើ​គឺ​កៀប​និង​បន្ធូរ​សាច់​ដុំ​ PC របស់​លោក​។ ចាប់​ផ្ដើម​យឺត​ៗ​ពី​ចលនា​២០​ទៅ​៣០​ដង​ក្នុង​មួយ​ថ្ងៃ​ ហើយ​បង្កើន​ឲ្យ​ដល់​ចំនួន​៣០០​ដង​ក្នុង​មួយ​ថ្ងៃ​ ឬក៏​បំបែក​វា​ជា​៣វគ្គ​តាម​លទ្ធភាព​។ ចូរ​ចងចាំ​ថា​ លោក​ត្រូវ​តែ​ធ្វើ​តាម​វិធី​ដ៏​ត្រឹម​ត្រូវ​ បើសិន​ជា​ក្បាល​ពោះ ​​ឬក៏​​សាច់​កំប៉េះ​​គូទ​របស់​លោក​ឡើង​តឹង​ណែន​ នោះ​មាន​ន័យ​ថា លោក​មិន​បាន​ធ្វើ​លំហាត់​ប្រាណ​សាច់ដុំ​ត្រឹម​ត្រូវ​ទេ​។ នៅពេល​ដែល​លោក​ប្រាកដ​ថា​ខ្លួន​កំពុង​តែ​ធ្វើ​លំហាត់​ប្រាណ​ត្រឹមត្រូវ​ លោក​អាច​​ធ្វើ​វា​ឲ្យ​កាន់​តែ​ខ្លាំង​ដោយ​ប្រឹង​បន្តឹង​សាច់​ដុំ​នេះ​ឲ្យ​ ខ្លាំង​ក្នុង​​រយៈ​ពេល​ប្រមាណ​៣​វិនាទី​មុន​ពេល​បន្ធូរ​មក​វិញ​។

វិធី​​ធ្វើ​ឲ្យ​លិង្គ​រីក​ធំ​ទី​២​គឺ​ហៅ​ថា Jelqing​។ គុណ​ប្រយោជន៍​ទី​១​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​នេះ​គឺ​ដើម្បី​ពង្រីក​ទំហំ​ លិង្គ​។ ​ដោយ​ត្រូវ​ប្រើ​​អារម្មណ៍​ត្រេក​ត្រអាលនឹង​​សិច​ឲ្យ​ពុះ​កញ្ជ្រោល​ឡើង​ បន្ដិច រួច​សឹម​ម៉ាស្សា​លិង្គ​របស់​លោក​ថ្នម​ៗ​រហូត​ដល់​ឡើង​រឹង​ល្មម​ តែ​អាច​កាច់​ឲ្យ​កោង​បាន​យ៉ាង​ងាយ​នោះ​។ លើក​ដៃ​ឆ្វេង​មក​ផ្គុំ​​ជា​សញ្ញា​​ OK ​ហើយ​ចាប់​ផ្ដើម​ច្បូត​សន្សឹមៗ​ពី​គល់​លិង្គ​​រហូត​ដល់​ក្បាល​លិង្គ​។ ចូរ​ចាំ​ថា​ត្រូវ​​​​ច្បូត​ទាំង​ចរន្ដ​ឈាម​ផង មិន​មែន​ត្រឹម​តែ​ស្បែក​លិង្គ​ប៉ុណ្ណោះ​ទេ​។ នៅ​ពេល​ដែល​ច្បូត​ដល់​ក្បាល​លិង្គ​ហើយ ត្រូវ​ប្រើ​ដៃ​ស្ដាំ​ម្ខាង​ទៀត​​ធ្វើ​ចលនា​បន្ត​ដូច​គ្នានេះ​។ ប៉ុន្ដែ​មិន​ត្រូវ​ធ្វើ​ឲ្យ​ផុត​ត្រឹម​ក្បាល​លិង្គ​ទេ​។ សូម​អនុវត្ដ​ចលនា​បែប​នេះ​២៥​ដង​ក្នុង​សប្ដាហ៍​​ដំបូង ​និង​បង្កើន​រហូត​ដល់​​២០០​ចលនា​ក្នុង​មួយ​សប្ដាហ៍​។

លំហាត់​ប្រាណ​ចុង​ក្រោយ​គឺ​ពន្លូត​ប្រវែង​ដែល​ធ្វើ​ឲ្យ​កោសិកា​លិង្គ​រីក ​ធំ ​ឡើង។ ចលនា​បែប​នេះ​ធ្វើ​ឲ្យ​ប្រវែង​កាន់​តែ​វែង​ ប៉ុន្ដែ​ទំហំ​មិន​សូវ​ធំ​ប៉ុន្មាន​ទេ​។ លំហាត់​ប្រាណ​នេះ​មាន​សុវត្ថិភាព​ជាង​ការ​ប្រើ​ទម្ងន់​​ថ្ពក់​​សម្រាប់​ ពង្រីក​លិង្គ​។ ការពន្លូត​ប្រវែង​លិង្គ​គួរ​តែ​ធ្វើ​នៅ​ពេល​ដែល​កំពុង​អង្គុយ​លើ​គែម​កៅអី​ ឬក៏​សាឡុង​ បើទោះជា​អ្នក​ខ្លះ​ចង់​ធ្វើ​នៅ​ពេល​ក្រោក​ឈរ​ក្ដី​។ ចូរ​ប្រាកដ​ថា​លិង្គ​របស់​លោក​​​មាន​សភាព​ទន់​ និង​ចាប់​កាន់​​ក្បាល​​លិង្គ​ឲ្យ​ណែន​ដៃ​ដោយ​ប្រើ​ដៃ​តែ​ម្ខាង​ ហើយ​ដៃ​ម្ខាង​ទៀត​ដាក់​ពី​លើ​វា​ដើម្បី​ធានា​ថា ​វា​តឹង​ល្មម​ហើយ​ ​ចាប់​ផ្ដើម​ទាញ​ពន្លូត​ទៅ​ខាង​មុខ​ជាមួយ​នឹង​កម្លាំង​សម​ល្មម​ ប៉ុន្ដែ​មិន​ត្រូវ​ធ្វើ​ឲ្យ​ឈឺ​ចាប់​ទេ​។ កាន់​ឲ្យ​ជាប់​រយៈ​ពេល​៣០​វិនាទី​។ អនុវត្ដ​វិធី​នេះ​ដដែល​ៗ​១០​ដង​ ​ដោយ​ត្រូវ​បង្កើន​កម្លាំង​ទាញ​ពន្លូត​បន្ដិច​ម្ដង​ៗ។ បន្ធូរ​និង​គោះ​វា​តិច​ៗ​លើ​គល់​ភ្លៅ​របស់​អ្នក​​១០០​ដង​ដើម្បី​ឲ្យ​ឈាម​ ហូរ​បាន​​ល្អ​។ លោក​អាច​សម្រាក​១​នាទី​ និង​ចាប់​ផ្ដើម​អនុវត្ដ​ចលនា​នេះ​តាម​ទិសដៅ​​ខុស​ៗ​គ្នា​ ដូចជា​ឡើង​លើ​ ចុះ​ក្រោម​ ឆ្វេង​ ស្ដាំ​ និង​ទិសដៅ​ខាង​មុខ​របស់​លោក​ផ្ទាល់​។ គួរ​ឲ្យ​កត់​សម្គាល់​ថា លោក​ត្រូវ​ម៉ាស្សា​ ឬក៏​គោះ​​​អាវុធ​តិចៗ​​ទៅ​ប៉ះ​នឹង​ជើង​រាល់​ការ​ផ្លាស់​ប្ដូរ​ចលនា​នីមួយ​ៗ​ ។

បន្ទាប់​មក​ចាប់​ច្របាច់​ឲ្យ​តឹង​ដៃ​ម្ដង​ទៀត​ហើយ​លើក​នេះ​ត្រូវ​ធ្វើ​ ចលនា​ បង្វិល​វា​ជា​រង្វង់​ទៅ​ឆ្វេង​ប្រមាណ​៣០​ដង​ និង​ទៅ​ស្ដាំ​ប្រមាណ​៣០​ដង​។ រក្សា​ចលនា​បែបនេះ​យ៉ាងតិច​៥​ដង​ក្នុង​ទិសដៅ​នីមួយ​ៗ​។ សូម​រក្សា​​ចលនា​ម៉ាស្សា​ ឬក៏​គោះ​វា​តិច​ៗ​ជា​ប្រចាំ៕

ភ្នំពេញប៉ុស្តិ៍

2 responses to “​ដំឡើង​ទំហំ​លិង្គ​ដោយ​វិធី​​លំហាត់​ប្រាណ​

  1. សាកល្បងហើយឬនូវ?បើមានប្រសិទ្ធភាពជួយប្រាប់ផង

    • ចង់ដឹងទាល់តែសាក តែបើមានជំនឿចិត្តហើយ មិនចាំបាច់​កែ​ប្រែ​ធម្មជាតិ​អីទេ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s