ដើមរលួសបារាំង ឬ ដើមឈើ​ប្រអប់ខ្សាច់

រលួសបារាំង ឬ ដើមឈើ​ប្រអប់​ខ្សាច់​ ជា​ប្រភេទ​ដើម​ឈើ​ដ៏​​គ្រោះថ្នាក់​​ ដែល​យាយី​ដល់​​សុវត្ថិភាព​មនុស្ស​សត្វ​នៅ​ជុំ​វិញ​នោះ។ ដើម ​និង​មែក​របស់​ឈើ​ទាំង​នោះ​រុំ​ព័ទ្ធ​ទៅ​ដោយ​បន្លា​មុត​ស្រួច​ជា​ជួរ​ៗ​​ ស្ញាញ​ ។​

ក្រៅ​ពី​គ្រាប់របស់​វា​មាន​ជាតិ​ពុល​ សារធាតុ​​រាវ​ចេញពី​រុក្ខជាតិ​​​មួយ​នេះ​ក៏​អាច​ត្រូវ​បាន​​​យក​ប្រើ​បំពុល​ ត្រី​ឲ្យ​សន្លប់​​ និង​ត្រូវ​បាន​ប្រើ​ដោយ​ជនជាតិ​ឥណ្ឌា​អាមេរិក​ខាង​ត្បូង​​សម្រាប់​​​លាប​លើ​ ចុង​ព្រួញ​​ប្រហារ​សត្វ។ ​រហូត​មកដល់​សព្វ​ថ្ងៃ​នេះ រុក្ខជាតិ​​ដ៏​សាហាវ​នេះ​ត្រូវ​បាន​ប្រើ​ដោយ​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ ផលិត​ជា​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​។ រុក្ខរស​ របស់​វា​អាច​យក​ធ្វើ​ជា​គ្រឿង​ផ្សំ​ឱសថ​ប្រឆាំង ​ការ​រវើ​រវាយ​នៅ​អាមេរិក​ខាង​ត្បូង​ ឈ្មោះ​ថា ayuasaca​។

អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នោះ គឺ​ប្រសិន​បើ​អ្នក​រើស​​ផ្លែ ឬ​កន្សោម​គ្រាប់់​វា​មក​ដាក់​តាំង​ក្នុង​ផ្ទះ​នោះ នៅពេល​រាត្រី វា​ច្បាស់​ជា​ធ្វើ​ឲ្យ​អ្នក​សុបិន​អាក្រក់​ជា​មិន​ខាន។ តួយ៉ាង​ដូច​ជា​គូ​ស្នេហ៍​ជន​បរទេស​មួយ​គូ ដែល​យក​កន្សោម​គ្រាប់​រុក្ខជាតិ​នេះ​មក​តាំង​ក្នុង​បន្ទប់។ លុះ​ដល់​កណ្ដាល​អ្រធាត្រ​សំឡេង​ផ្ទុះ​ បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​ពី​រស្មាន​ថា​ខ្លួន​កំពុង​ត្រូវ​បាន​ចោរ​ប្លន់ ឬ​គំរាម​ដោយ​កាំ​ភ្លើង។

តាម​ការ​ពិត​ទៅ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​ផ្ទុះ​ជា​កន្សោមធំ​ «ជាមួយ​នឹង​គ្រាប់​ផ្ទុះ​លៀន​ចេញ​»​ ដែលបង្ក​ជា​សំឡេង​ផ្ទុះ​មិន​ចាញ់​គ្រាប់​កាំ​ភ្លើង​ប៉ុន្មាន​នោះ​ទេ។

​មើល​ពី​ខាង​ក្រៅ ផ្លែ​​វា​ដូចជា​ផ្លែ​ល្ពៅ ឬជា​​​វត្ថុ​​ឆ្លាក់​ដ៏​ស្អាតមែន​​ ប៉ុន្ដែ​​តាម​ពិត​ទៅ​វា​ជា​ឧបករណ៍​ដែល​អាច​បំភ័យ​មនុស្ស​ម្នា​ជាមួយ​នឹង​ ស្នូ​រ​រំខាន​នៅពេល​រាត្​រី​​ស្ទើរ​តែ​នឹក​មិន​ដល់។

លោក ប៊ីល ហ្គ្រេន (Bill Grant) ជា​អ្នក​រចនា​​ប្លង់​ទិដ្ឋ​ភាព​រាជ​ធានាភ្នំពេញ​ ដែល​ស្គាល់​ពី​រុក្ខជាតិ​ដ៏​ពិសពុលមួយ​នេះ​បាន​ថ្លែង​ថា កន្សោម​គ្រាប់​​​រុក្ខជាតិ​នោះ​គឺជា​ផ្លែ​របស់​ដើម​ឈើ​​​ប្រអប់​ខ្សាច់​ (Sandbox Tree) ដែល​ប្រជា​ជន​ខ្មែរ​ឲ្យឈ្មោះ​ថា​ ​ដើម​រលួសបារាំង​។

ដោយ​មាន​ប្រភព​ពី​គ្រាប់​ពូជ​នៅ​អាមេរិក​ខាងត្បូង​ វា​បាន​ដុះ​រាយ​ប៉ាយ​ពាស​ពេញ​ពិភពលោក​។ វា​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ​ដើម​ប្រអប់​ខ្សាច់​ ពីព្រោះ​គ្រាប់​ដែល​មិន​ទាន់​ផ្ទុះរបស់វា​ត្រូវ​បាន​​កាត់​​ពាក់​កណ្ដាល​ ដើម្បី​ធ្វើ​ជា​ប្រអប់​ខ្សាច់​ដាក់​លម្អស្លាប​ប៉ាកា​សម័យ​បុរាណ​នៅ​បស្ចិម​ ប្រទេស​។

ចំណែក​នៅ​​​ប្រទេស​កម្ពុជា​ រុក្ខជាតិ​នេះ​​ត្រូវ​បាន​ហៅ​ថា​ជា​ដើម​រលួស​បារាំង ហើយ​សូម្បី​តែ​ទី​ប្រជុំ​ជនមួយ​ ដែល​ស្ថិត​នៅ​ជាយ​​​ក្រុង​​សៀមរាប​​​ក៏​បាន​​ជាប់​ឈ្មោះ​​ជា ឃុំ​រលួស ដោយសារ​តែ​ទឹក​ដី​ទី​នោះ​សម្បូរ​​ទៅ​​ដោយ​​រុក្ខ​ជាតិ​​មួយ​នេះ​​ជា​ងគេ។ ថ្វី​ដ្បិត​តែ​រុក្ខ​ជាតិ​នេះ​ពោរ​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់​ក៏​ពិត​មែន ប៉ុន្តែ​កុមារ​ក្នុង​ភូមិ​នោះ​​មិន​ខ្លាច​នឹង​​ប្រើ​គ្រាប់​មិន​ទាន់​ផ្ទុះ​ របស់​វា​ ដើម្បី​ធ្វើ​ជា​កង់​សម្រាប់​អូស​លេង​លើ​ដី​​ទេ​។

បើសិន​ជា​លោក​អ្នក​មិនទាន់​ស្គាល់​​ច្បាស់​​ពី​សំបក​ និង​ស្លឹក​ផ្ទុក​ដោយ​ជាតិ​​ពុល​របស់វា​ទេ (​ព្រមទាំង​បន្លា​​​​ដ៏​មុត​ស្រួច​របស់​វា​) លោក​អ្នក​នឹង​នៅ​តែ​​​ប្រឈម​គ្រោះ ថ្នាក់​ បើ​ទោះជា​គប់​វា​ចោល​​ក៏​ដោយ​ពីព្រោះ​រុក្ខជាតិ​នេះ​ផ្ទុះ​ដូច​គ្រាប់​បែក​ អ៊ីចឹង​។

កន្សោម​គ្រាប់​​ដើម​រលួស​បារាំង​គឺ​ជា​ផ្លែ​ឈើ​ប៉ុន​មួយ​ក្ដាប់​ដៃ​ ដែល​នៅពេល​ទុំ​ វា​ផ្ទុះ​ពេញ​កម្លាំង​​របស់​វា​ដែល​អាច​ធ្វើ​ឲ្យ​របួល​មនុស្ស ​​និង​សត្វ​នៅ​ក្បែរ​នោះ​។ ​

ដើម​ឈើ​នោះ​ក៏​​​ត្រូវ​បាន​កត់​ត្រា​ក្នុង​សៀវភៅ Villainous Vines and Other Evil Plants ដែល​​ព្រមាន​ដល់​ប្រជាជន​​ចូល​ជ្រក​ពី​ក្រោម​ដើម​របស់​វា​នៅពេល​ដែល​ជួប​ដើម ​ឈើ​នេះ​ពីព្រោះ «​កន្សោម​គ្រាប់​​ប៉ុន​ទំហំ​ក្រូច​ឃ្វិច​អាច​​ផ្ទុះ​លាន់​ដូច​សំឡេង​ កាំភ្លើង​​នៅពេល​ដែល​វា​ទុំ​ ដោយ​អាច​ជះ​កម្ចេច​គ្រាប់​​ជិត​១០០​ម៉ែត្រ​​ និង​មាន​ល្បឿន​​ជាង​២៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

បើសិន​លោក​អ្នក​​សាក​ទទួល​ទាន​​​តែ​មួយ​គ្រាប់​​ដែល​ខ្ទាត​​ចោល​ឆ្ងាយ​ពី ​ដើម​របស់ វា លោក​អ្នក​នឹង​ចុក​ពោះ​ខ្លាំង​ទ្វេ​ដង​ ហើយ​បើសិន​ជា​លោក​អ្នក​ទទួល​ទាន​វា​ចាប់​ពី​២​គ្រាប់​ឡើង​ទៅ លោក​អ្នក​នឹង​​កាន់​តែ​រវើ​រវាយ​ ប្រកាច់​​ក្អួត​ចុក​ពោះ និង​​ស្លាប់​តែ​ម្ដង​។ ​

យើង​មិន​អាច​សន្មតបាន​ថា​ដើម​ឈើ​​បរទេស​នេះ​មកដល់​ទឹក​ដី​កម្ពុជា​បាន​ យ៉ាង​ម៉េច​ទេ ប៉ុន្ដែ​មតិ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ជនជាតិ​បារាំងគឺ​ជា​អ្នក​នាំ​យក​ពូជ​​រុក្ខជាតិ​នេះ​មក​ដាំដុះ​នា​សម័យ​ អាណានិគម។

ភ្នំពេញប៉ុស្តិ៍

One response to “ដើមរលួសបារាំង ឬ ដើមឈើ​ប្រអប់ខ្សាច់

  1. សំណាងណាស់កាលនៅពីតូច ឧស្សាហ៍លេង ដូចកុមារនៅខេត្តសៀមរាប​ដែរ តែអត់មានគ្រោះថ្នាក់ កុំអីប្រហែលយ៉ាប់ហើយ😉

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s