សាក់​សម្រាប់​លម្អ និង​បង្កប់​នូវ​ជំនឿ​មន្ត​អាគម

ជំនឿ​អរូបិយ គឺការ​ជឿ​លើ​អ្វីមួយ​ពុំ​ប្រាកដ​ប្រជា​មួយ​រយ​ភាគ​រយ ព្រោះ​មើល​មិន​ឃើញ​ ចាប់​មិន​បាន ពិបាក​នឹង​និយាយ​ថា​ ស័ក្តិ​សិទិ្ធ​ប៉ុនណា​ណាស់។

គ្រូ​សាក់​យ័ន្ត ចារគាថា ​ម្នាក់​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​និយម​ចាក់​សាក់​ឲ្យ​ប្រជាជន​ខ្មែរ និង​ជន​បរទេស​ជា​ញឹក​ញយ ​លោក​ច័ន្ទ ត្រា អាយុ​៤៧​ឆ្នាំ យល់​ឃើញ​យ៉ាង​ដូច្នេះថា​៖ «តាម​ពិត​ទៅ ​ភាព​ស័ក្តិ​សិទ្ធិ​ក៏​រួម​ផ្សំ​នឹង​ជំនឿ​ដែរ។ បើ​យើង​មាន​ជំនឿ​លើវា វា​អាច​នឹង​ស័ក្តិ​សិទ្ធិ។ ប៉ុន្តែ​​បើ​យើង​មិន​ជឿវាទេ ​វាក៏មិន​ប្រាកដ​ថា ស័ក្តិសិទ្ធិ​ដែរ»​។

លោក​បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​អ្នក​ដែល​មក​ឲ្យ​គាត់​ចារគា​ថា ឬ​ចាក់​សាក់ឲ្យ ​គឺ​និយម​ទាំង​រូប​លម្អ​ធម្មតា និង យ័ន្ត​បង្កប់​នូវ​មន្ត​អាគម។ ជន​បរទេស​ចង់​បាន​រូប​សាក់​ណា​ដែល​ទាក់​ទង​នឹង​ប្រទេស​កម្ពុជា​ និង វប្បធម៌​ខ្មែរ ដើម្បី​ងាយ​ស្រួល​ទាក់​ទង ធ្វើ​ការ​រក​ស៊ី ​ជំនួញ​ជួញ​ដូរ​ជាមួយ​​ខ្មែរ។​ ឯ​ប្រជាជន​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​វិញ ទាំង​ប្រុស ទាំង​ស្រី និយម​សាក់​យ័ន្តណា​មាន​មន្ត​អាគម។

លោក​និយាយ​ថា​៖«សម្រាប់​រូប​ធម្មតា យើង​មិនចំា​បាច់​ធ្វើ​ពិធី​អ្វី​ទេ ប៉ុន្តែ​សម្រាប់​ការ​ចារ​យ័ន្ត​វិញ យើង​ត្រូវតែ​ធ្វើ​ពិធី​សូត្រ​បាលី​ដាស់​អាគម​ឲ្យ​មក​ស្ថិត​ជា​មុន​សិន ​មុន​នឹង​ចាប់​​ផ្តើម​ទាញ​យក​ម្ជុល​ចារ»។

គ្រូ​អាគម​ទាំង​អស់​សុទ្ធ​តែ​យល់​ថា ភាសា​បាលី​ មាន​មន្ត​ស័ក្តិ​សិទ្ធិ​ សម្រាប់​ស្តោះ​ផ្លុំ​ ស្រោច​ទឹក​ ចារយ័ន្ត​ពូកែ​ណាស់។ ជំនឿ​នេះ​ត្រូវ​បាន​គេ​ប្រតិបត្តិ​រាប់​រយ​ឆ្នាំ តាំង​ពី​ស្រុក​ខ្មែរ ​ធ្លាយ​ដល់​ស្រុក​ថៃ។

លោក​ ជ័យ​មង្គល​ ឆាលើម​សុខ​ចិត្ត​ស្រ៊ី​ ប្រធាន​សមាគម​ភាសា និង ​វប្បធម៌​ខេត្ត​សុរិន្ទ ប្រទេស​ថៃ​ធ្លាប់​សង្កេត​ឃើញ​ថា នៅ​ទីនោះ ​ការ​ចារ​គាថា ឬសាក់​យ័ន្ត​ក៏​និយម​ណាស់ដែរ ហើយ​ពួក​គេ​តែង​តែ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​ក្នុង​ការ​ចារ ឬ​សាក់​នោះ​តែ​ម្តង បើ​ទោះ​បី​ជា​ប្រជាជន​នៅ​ទី​នោះ​ មាន​អក្សរ​របស់​ខ្លួន​សម្រាប់​កត់​ត្រា​ជា​ភាសា​បាលី​ក្តី។​ លោក​ថា​ ប្រទេស​កម្ពុជា​បាន​ជ្រួ​ត​ជ្រាបនូវ​ព្រះ​ពុទ្ធ​សាសនា​មុន​គេ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ដោយ​បាន​ប្រើ​ប្រាស់​អក្សរ​របស់​ខ្លួន​ដើម្បី​ចារិក​ភាសា​បាលី​នេះ ម្លោះ​ហើយ​ទើប​គេ​ចង់​បាន​អក្សរ​នេះ​ ដែល​ប្រើ​ដំបូង​គេ​នៅ​ក្នុង​តំបន់​ ក្នុង​ការ​តក់​ត្រា​រឿង​រ៉ាវ​ទាក់​ទង​នឹង​ព្រះ​ពុទ្ធ​សាសនា មក​ប្រើ​ប្រាស់​លើ​មន្ត​វិជ្ជា​ការ​ផ្សេងៗ​។

លោក​បន្ថែម​ថា​៖​ «សព្វ​ថ្ងៃ​គ្មាន​អ្នក​ណា​យក​អក្សរ​ថៃ​មក​ចារ​ជាយ័ន្ត​ទេ ព្រោះ​វា​មិន​ផ្ទាល់​ បើ​ទោះ​បីជា​សព្វថ្ងៃ​ គេ​រៀន​ភាសា​បាលី​ដោយ​ប្រើ​ប្រាស់​អក្សរ​ថៃ​របស់​ខ្លួន​ក្តី។ រឿង​ចារ​សាក់​យ័ន្ត​នេះ គឺ​គេនៅ​តែ​រក្សា​ប្រើ​ប្រាស់​អក្ស​រ​ខ្មែរ​ដដែល​»។

ភ្នំពេញប៉ុស្តិ៍

One response to “សាក់​សម្រាប់​លម្អ និង​បង្កប់​នូវ​ជំនឿ​មន្ត​អាគម

  1. ខ្ញុំចូលចិត្តអានរឿងដែលទាក់ទងនិងមន្ត​អាគមនេះណាស់

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s