ដើម​​ប្រក់​ផ្លែ​​ ឬ​ អម្ពិល​ប្រក់​ផ្លែ​

ដើម​​ប្រក់​ផ្លែ​​ ឬ​អម្ពិល​ប្រក់​ផ្លែ​ជា​ប្រភេទ​រុក្ខ​ជាតិ​​​ឱសថ​​បុរាណ ។ ដើមប្រក់ផ្លែ​​​​មានបែក​​​មែក​ធាង​​​សាខា ​មានស្លឹក​​​តូចៗ ផ្លែ​រាង​​មូលដុះ​​ជា​ជួរ​នៅ​តាម​ធាង និង​​មានដុះ​នៅ​​តាមបណ្តា​​ប្រទេស ​​​ជា​ច្រើន​​នៅអាស៊ី ​ពិសេ​សនៅ​ប្រទេស​​កម្ពុជា​។​ គុណប្រយោជន៍​​របស់​វា​​មាន​ច្រើនប្រភេទ​៖

ប្រក់​ផ្លែជា​ឱសថ​​បុរាណ​​សម្រាប់ទទួល​ទាន ព្យា​បាលជំងឺ​​គ្រុន​ក្តៅ រួមទាំង​​​បំបាត់​​​អាការ​រាក​រូស ។ ​អ្នក​ស្រុក​​​និយម​​​ហាល​ប្រក់​ផ្លែ​​​ឱ្យក្រៀម​​​ស្ងួត​​ទុក​សម្រាប់​​ឆុង​ ជាតែ ដើម្បី​ទទួលទាន​​បំបាត់​​​គ្រុន​ក្តៅ​។​ ​នៅ​ក្នុង​​​របាយកាណ៍​​​​ស្រាវជ្រាវ​​រក​ឃើញ​​ថា ប្រក់​​ផ្លែ​​​អាចព្យាបាល​​​គ្រុន​ក្តៅ ​បំបាត់​​អាការ​​​រលាកបាន ។​​ ក្រៅពី​នេះ​ថែមទាំង​​មាន​ប្រយោជន៍​​ដល់​ថ្លើមផងដែរ ​ប្រសិន​​បើ​ដាំ​​ប្រក់​​ផ្លែ​​ពិសា​​ឱ្យជាប់​​គ្នារយៈ​ពេល​​១សប្តាហ៍​​នឹង​ ជួយ​​កម្ចាត់​​​​ពិស​ចេញពី​ថ្លើម ​​មាន​គុណ​ប្រយោជន៍ធ្វើ​​ឱ្យ​ភ្នែក​ភ្លឺ​​​ច្បាស់ ​ប៉ូវ​ថ្លើម ​រួមទាំង​​អាច​ព្យា​បាល​​ ជំងឺ​​​ថ្លើម​​ប្រភេទ B បាន​លទ្ធ​ផលល្អ ។

ប្រក់​ផ្លែ​​​ជាប្រភេទ​​ឱសថ​​បុរាណ​ដ៏ពេញនិយម​​​ សម្រាប់​អ្នក​​កើតទឹក​នោម​ផ្អែម ​ព្រោះ​អាច​ជួយ​​កម្រិត​​ជាតិស្ករ​​ក្នុង​​ឈាម និង​​ជា​ឱសថ​​​ជួយ​សម្រួល​​ដល់​ការ​បត់ជើង​តូចបានស្រួល​ មាន​ប្រយោជន៍​​ក្នុង​ការ​បំបាត់​ក្រួស​ក្នុង​​​តម្រង​នោម និង​បន្ថយ​​​សម្ពាធ​ឈាម ។ ​​ចំពោះស្ត្រី​​ដែលគ្រុន​ក្តៅ ខណៈ​​ពេល​មាន​រដូវ ត្រូវ​យកដើម​ប្រក់​ផ្លែ​​​មក​ចង​ជា​បាច់​​ រួច​ដាំ​ទឹក​ ឬយកឫស​​ប្រក់​ផ្លែ​​​លាង​ឱ្យស្អាត​បុក​​ឱ្យ​​​ម៉ដ្ឋលាយ​ជា​មួយ​ស្រា​ច្របាច់ ​​​​ឱ្យសព្វ​យកធ្វើ​​ជា​ទឹកថ្នាំ ​ពិសា​ម្តង​​​១​ស្លាប​​ព្រា​តែ ។

ចំណុច​​គួរ​ចៀស​វាង​ហាមប្រើ​ទៅ​លើ​អ្នក​មាន​​​ផ្ទៃពោះ ព្រោះ​​ផ្លែ​ប្រក់​​ផ្លែ ជា​ឱសថ​​​បណ្តេញ​រដូវ ​ខណៈ​​ពេលដែល​វា​​ជា​ឱសថ​​ជួយព្យា​​បាល​ជំងឺ​​បានច្រើន​​ប្រភេទ ​​វា​រមែង​​មានរសជាតិ​​ល្វីង​ចត់ ។ ​​រុក្ខ​ជាតិ​​​ប្រភេទ​នេះ​​​មិន​មែន​ជា​រុក្ខ​ជាតិ​​​ដ៏​កម្រ​​ និង​ពិបាករក​ឡើយ ​នៅ​ក្នុង​ប្រទេស​របស់​យើង ​ប៉ុន្តែ​មនុស្ស​​រមែង​គ្មាន​​ចំណាប់អារម្មណ៍ ទើប​បំផ្លាញ​វាចោល ប្រសិន​​បើ​​ដឹង​ពីគុណ​ប្រយោជន៍​​ ហើយ​គួរ​តែ​​​ថែរក្សាទុក​​​សម្រាប់​​ជួយ​ព្យា​​បាល​ជំងឺ ៕

One response to “ដើម​​ប្រក់​ផ្លែ​​ ឬ​ អម្ពិល​ប្រក់​ផ្លែ​

  1. តើពិតទេថា ប្រក់ផ្លែរអាចព្យាបាលរោគថ្លើមប្រភេទB ហើយតើវាមាន
    ប្រសិទ្ធភាពប៉ុន្មានដែរក្នុងការព្យាបាលថ្លើមប្រភេទ B នេះ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s