Ezecom​បាន​ទិញ​ក្រុម​ហ៊ុន​ខ្សែ​កាប

Ezecom ​ដែល​ជា​ក្រុម​ហ៊ុន​របស់​រ៉ូយ៉ាល់​គ្រុប ​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ម្សិល​មិញ​ថា ខ្លួន​បាន​ទិញ​​ភាគ​ហ៊ុន ១០០​ភាគ​រយ​ពី​​Telcotech ​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ខ្សែ​កាប​បោះ​ដុំ​នៅ​​កម្ពុជា​គ្រប់​គ្រង​ ដោយ​​សេដ្ឋី​ក្នុង​ស្រុក ​ហួត​ វ៉ាន់​ថន​។

មន្ត្រី​ពាក់​ព័ន្ធ ​មិន​បាន​បង្ហើប​​ឲ្យ​ដឹង​​អំពី​ចំនួន​ទឹក​ប្រាក់​ដែលត្រូវ​​ចំណាយ​លើ​ការ​ទិញ​ភាគ​ហ៊ុន​នេះ​​នៅ​ឡើយ​ទេ​។

Ezecom ​ដែល​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីន​ធឺណិត ​បាន​ដំណើរ​ការ​បណ្តាញ​ខ្សែ​កាប​អុប​ទិក​សម្រាប់​អាជីវ​កម្ម​ដុំ និង​អតិថិ​ជន​រាយ​និង​ផ្តល់​មជ្ឈ​មណ្ឌល​ទិន្ន​ន័យ​​VoIP​និង​សេវា​ទូរ​គមនា ​គមន៍​​ផ្សេង​ទៀត​ផង​ដែរ​។

សេចក្តី​ប្រកាស​ពត៌មាន​បាន​ឲ្យ​ដឹង​​ថា ក្រុម​ហ៊ុន​Telcotech ​បាន​គ្រប់​គ្រង​បណ្តាញ​ខ្សែ​កាប​នៅ​កម្ពុជា ​ហើយ​ក៏​គ្រប់​គ្រង​​កម្ម​សិទ្ធិ​នៅ​ ​Asia American ​Gateway​(AAG)ដែល​ជា​បណ្តាញ​ខ្សែ​កាប​នៅ​ក្រោម​សមុទ្រ​ផង​ដែរ​។

Paul​ Blanche​ Horgan​ អគ្គនា​យក​ Ezecom​ បាន​ឲ្យ​ដឹង​ក្នុង​​សេចក្តី​ប្រកាស​ព័ត៌​មាន​ថា Telcotch ​បាន​នាំ​យក​ទស្សន​វិស័យ​​យុទ្ធ​សាស្ត្រ​បន្ថែម​និង​បច្ចេក​​វិទ្យា​មក​កាន់ ​​ ក្រុម​ហ៊ុន​លោក ​ហើយ​ក្រុម​ហ៊ុន​នោះ​​នឹង​ផ្តល់​តម្លៃ​យ៉ាង​ធំ​ធេង​។ លោក​បន្ត​​ថា​៖​ «​ដោយ​រួម​កម្លាំង​គ្នា​នោះ​​យើង​មាន​ឱកាស​សម្រាប់​កំណើន​បន្ថែម​ទៀត​។​ យើង​កំពុង​​បន្ត​លើក​កម្ពស់ និង​ផ្តល់​សេវា​ដែល​​មាន​គុណ​ភាព​ដល់​ប្រជា​ជន​កម្ពុជា និង​កាត់​បន្ថយ​ថ្លៃ​ចំណាយ ​និង​សេវា​ដែល​អាច​រ៉ាប់​រង​បាន​»​។

ក្រុម​ហ៊ុន ​AAG​ Cable ​និង​បណ្តាញ​​ខ្សែ​កាប​អុប​ទិក ​និង​បណ្តាញ​ដែល​អតិថិ​ជន​អាច​រក​បាន​នៅ​ភ្នំពេញ​ និង​ទីក្រុង​ផ្សេង​ទៀតជា​ការ​រួម​កម្លាំង​គ្នា​យ៉ាង​ខ្លាំង​រវាង​ក្រុម​ ហ៊ុន​ទាំង​ពីរ។

លោក​ថ្លែង​ថា​៖ ​«​នេះ​ជា​ហេតុ​ផល​ចម្បង​សម្រាប់​ការ​ទិញ​ភាគ​ហ៊ុន​​ដែល​សំខាន់​សម្រាប់​ កម្ពុជា​»​។ លោក​បន្ត​ថា កិច្ច​ព្រម​ព្រៀង​​នេះ​នឹង​​បង្កើន​តំបន់​គ្រប​ដណ្តប់​សេវា​Ezecom ​បាន៤០​ភាគ​រយ​។

លោក​ Blanche​ Horgan​ បាន​ឲ្យ​ដឹង​ថា​ អតិថិ​ជន​នឹង​សង្កេត​ឃើញ​ពី​កំណើន​តំបន់​គ្រប​ដណ្តប់​សេវា​​Ezecom ​ហើយថ្លៃ​ផលិត​ផល​នឹង​ធ្លាក់​ចុះ​នៅ​៦​ខែ​ទៀត​។

អគ្គ​នាយក​ក្រុម​ហ៊ុន​នេះ​ឲ្យ​​ដឹង​ថា​ ការ​កាត់​បន្ថយ​តម្លៃជា​ជំហាន​​​ដំបូង​សម្រាប់​នាំ​យក​សេវា​អ៊ីនធឺណិត​ មក​ដល់​អ្នក​ក្រី​ក្រ​ដែល​ជា​គោល​ដៅ​របស់​Ezecom។

លោក​បាន​ថ្លែង​ទៀត​ថា ​លោក​ចង់​ឃើញ​ការ​​ត​ភ្ជាប់​ទៅកាន់​ភូមិ ​និង​ឃុំ​ជា​ច្រើន​ដែល​ជា​មធ្យោបាយ​​មួយ​ក្នុង​ការ​​ជំរុញ​ការ​អភិវឌ្ឍ​ ក្នុង​ប្រទេស​។

លោក​បន្ត​ថា​៖ ​«​ដោយ​សារ​តែ​អនាគត​របស់​កម្ពុជា ​អ្វី​ដែល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​នោះ​គឺ​អ៊ី​ន​ធឺណិត​​»​។ មិន​​​អាច​ទាក់​ទង​មន្ត្រី​Telcotech​ បាន​ទេ​កាល​ពី​ម្សិល​មិញ​៕CS

ភ្នំពេញប៉ុស្តិ៍

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s