​ប្រភព​នៃ​ឈ្មោះ និល​កន្ធ របស់​ព្រះ​វិស្ណុ​

គំនូរ​ព្រះ​វិស្ណុ​ផាត់​ពណ៌ (​គូរ​ឡើង​មុន​ឆ្នាំ​១៩៧០ ឯកសារ​បារាំង​)

ដូច​ព្រះអាទិទេព​ឯទៀតៗ នៃ​ព្រហ្មញ្ញសាសនា​ដែរ ព្រះ​សិវៈ​មាន​រហ័សនាម​ជា ច្រើន​ក្នុង​នោះ​មានឈ្មោះ និល​កន្ធ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍។ តើ​ដូចម្តេចបាន​ជា​​​ព្រះ​​អាទិ​ទេព​​នេះ​​មានឈ្មោះ​ដូច្នោះ ហើយ​ន័យ​យ៉ាងណាដែរ?​

​យើង​អាច​ពន្យល់​បញ្ជាក់​ន័យនិង​ប្រភព​​ឈ្មោះ​និល​កន្ធ តាមរយៈ​ទេវ​កថាពាក់​ព័ន្ធ​ទៅ​នឹង​ការ​កូរ​សមុទ្រ​ទឹកដោះ ដើម្បី​យក​ទឹកអម្រឹត ដែលមាន​សេចក្តី​សង្ខេប​​ដូច​តទៅ៖

​ក្នុងការ​កូរ​សមុទ្រ​ទឹកដោះ ពពួក​ទេវតា​និង​អសុ​រៈ បាន​យក​ពស់​វា​សុ​គី​ ធ្វើជា​ខ្សែ ពួរ ហើយ​ភ្នំ​ម​ន្ធ​រ​ជា​ស្នូល​ដើម្បី​កូរ។ ពពួក​ទេវតា​កាន់​ពាក់កណ្តាល​មក​ខាង​ក្បាល​​ពស់​ រីឯ​ពពួក​អសុ​រៈ​កាន់​ពាក់កណ្តាល​ខាង​កន្ទុយ​ពស់ ហើយដោយ​ការ​កូរ​នេះ​​មាន​រយៈពេល​ច្រើន​ពាន់​ឆ្នាំ។ ការ​កូរ​នេះ​មិនទាន់​ដល់ទី​បញ្ចប់​នៅឡើយ ស្រាប់​តែ​ភ្នំ​ម​ន្ធ​រ​ផ្អៀង​មួយ​ចំហៀង។ ឃើញ​ដូច្នេះ ទើប​ពពួក​ទេវតា​និង​អសុ​រៈ បាន​យាង​ព្រះ​វិស្ណុ​មកជួយ​​ប្រែ​​តម្រង់​​ភ្នំ​នេះ ឲ្យ​ត្រង់​ឡើងវិញ ដោយ​ទ្រង់​ក្រឡា​ខ្លួន​​ជា​សត្វ​អណ្តើក មួយ​យ៉ាង​ធំ ដើម្បី​ទ្រ​ភ្នំ​កុំ​ឲ្យ​ផ្អៀង​ទៀត។

​ម្យ៉ាងវិញទៀត ដោយសារ​ការ​កូរ​សមុទ្រ​ទឹកដោះ​នេះ មាន​សន្ទុះ​ខ្លាំងក្លា​ពេក ក្អែរ​ពិស​នៃ​ពស់ ក៏​ចេញមក​ខាងក្រៅ​អាចធ្វើ​ឲ្យ​សកលលោក រលត់​សង្ខារ​បាន។ ឃើញ​ហេតុ​ការណ៍​​មិន​​ស្រួល​បែបនេះ ព្រះ​សិវៈ​ក៏​សម្រេច​ព្រះទ័យ​លេប​ក្នុង​មាត់​នូវ​ពិស​ទាំងនោះ បើ​ពុំ​ដូច្នេះ​ទេ រាល់​ជីវិត​សត្វលោក​នឹងត្រូវ​បំផ្លាញ​ជាពុំខាន ពីព្រោះ​ពិស​នេះ មាន​គ្រោះ​ថ្នាក់​​ណាស់ ហើយ​គ្មាន​នរណា​មួយ​អាចមក​ទប់ទល់​បានឡើយ​ក្រៅពី​អន្តរា​គម​​របស់​​ទ្រង់ ក្នុងឋានៈ​ជា​ព្រះអាទិទេព​ចម្បង ហើយ​ដ៏​មាន​មហិទ្ធិឫទ្ធិ​មួយអង្គ ។​

គំនូរ​នៃ​ការ​កូរ​សមុទ្រ​ទឹកដោះ​ដែលមាន​ព្រះ​វិស្ណុ​ជា​តួអង្គ​
(​គូរ​ឡើង​មុន​ឆ្នាំ​១៩៧០ ឯកសារ​បារាំង​)

​​ដោយ​ភ័យ​ក្លាចក្រែង ព្រះ​សិវៈ​ដែលជា​ព្រះ​ស្វាមី អាចនឹងទទួល​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ព្រះ​នាង​ឧមា​ដែលជា​ព្រះ​ទេពី បាន​ស្ទុះ​ហក់​ទៅ​ចាប់​បំពង់ក​របស់​ព្រះ​សិវៈ​​ភ្លាម​មួយ​រំពេច កុំ​ឲ្យ​ពិស​ចូលក្នុង​ព្រះកាយ​ទាន់ បើ​ពុំ​ដូច្នោះ​ទេ ព្រះ​ស្វាមី​របស់​​​ព្រះ​នាង​​នឹង​​ចូល​ទីវ​ង្គ​ត ។​

​ពិស​នោះ​ត្រូវគេ​តាំង​ឈ្មោះថា ហា​ឡា ហា​ឡា។ ដូច​ទើប​ពោល​ខាងលើ ពិស​ពស់​​ត្រូវ​ព្រះ​នាង​ឧមា​ទប់​ទាន់ពេលវេលា ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​បំពង់ក​របស់​ព្រះ​សិវៈ និង​ព្រះភ័ក្ត្រ​របស់​ទ្រង់ បានក្លាយ​ទៅជា​ពណ៌​ខៀវ​ក្រមៅ​គួរ​ឲ្យ​តក់ស្លុត។

​ដោយហេតុ​នេះហើយ ទើប​គេ​តាំង​ឈ្មោះ​ទ្រង់​ថា និល​កន្ធ ពោលគឺ ទេវតា​ក្នុង​រូប​សណ្ឋាន​ព្រះភ័ក្ត្រ​ពណ៌​ខ្មៅ​ដូច​ថ្ម​និល ដែលមាន​ពណ៌​ខ្មៅ​រលោង​គួរ​ឲ្យ​បេតី៕

(​ម​.​ត្រា​ណេ​) CEN

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s