ដងខ្លួន​ថ្មី​មួយ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧

​ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​១៩៩៣ ដែល​មាតុភូមិ​កម្ពុជា​យើង​បានទទួល​ន​នូវ​សន្តិភាព​មក វិស័យ​ស្រាវជ្រាវ​ខាង​បុរាណវិទ្យា ដែល​ផ្តោតទៅលើ​ការអភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ បាន​ស្គាល់​នូវ​សន្ទុះ​ថ្មី​មួយ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ។​

​ក្នុង​ដំណើរ​បេសកកម្ម​មួយ កាលពី​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០០០ លោក អួ​ង វន (​ទើប​តែ​ទទួលអនិច្ចកម្ម​) ដែលជា​អ​តី​អភិរក្ស​ដ្ឋា​ន​អង្គរ​និង​រូបខ្ញុំ​ផ្ទាល់ តំណាង​ឲ្យ​ក្រសួង​វប្បធម៌​​និង​វិចិត្រសិល្បៈ បាន​ដឹក​ចម្លាក់​ដងខ្លួន​ថ្មី​មួយ របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ពី​ប្រាសាទព្រះខ័ន​កំពង់ស្វាយ នៅ​ខេត្តព្រះវិហារ មកកាន់​សារមន្ទីរ​ជាតិ​ភ្នំពេញ ។​

​​ចម្លាក់​បុរាណ​ខាងលើនេះ មាន​កំពស់​ប្រមាណ​ជា ៧៦ ស​.​ម និង​ទទឹង ៤៨ ស​.​ម មិន​មែន​​យើង​ទើបតែ​រកឃើញ​នោះទេ ។ យើង​បាន​ជួបប្រទះ​វា​កាលពី​ឆ្នាំ​១៩៩៤ ម្ល៉េះ ក៏​ប៉ុន្តែ​ដោយមាន​ផលវិបាក​មួយចំនួន គួបផ្សំ​នឹង​ស្ថានភាព​ភូមិសាស្ត្រ មិន​ទាន់​​មាន​​អំណោយផល​ប៉ុន្មាន​នៅឡើយ​ផង​ទើប ការដឹកជញ្ជូន​ត្រូវបាន​ពន្យា​ពេល​រហូតដល់​ពេលនេះ។​

​​ដើម្បី​ធ្វើដំណើរ​លើ​កំណាត់​ផ្លូវលំ​មួយ ដែល​ជាប់​ប្រាសាទ​ថ្ម​ទៅកាន់​ផ្លូវ​ថ្នល់ជាតិ យើង​បាន​ចំណាយ​ពេលវេលា​ជិត​ពាក់កណ្តាល​ថ្ងៃ ដោយ​អត់បាយ​ក្រហាយ​ទឹក។ បន្ទាប់​មក​​ទៀត យើង​ត្រូវ​ធ្វើដំណើរ ៥​ម៉ោង​ទៀត ទើប​មកដល់​រាជធានី​ភ្នំពេញ។

​អ្វីដែល​ធ្វើ​ឲ្យ​យើង​ចាប់អារម្មណ៍​ជាងគេ​នោះ គឺ​ទីតាំង​និង​សារៈសំខាន់ នៃ​ប្រាសាទ ព្រះខ័ន ​កំពង់ស្វាយ​ខាងលើនេះ ដែល​ទំនងជា​ត្រូវបាន​ស្ថាបនា​ឡើង មុន​រាជ្យ​របស់​​​ព្រះបាទ​​​ជ័យវរ្ម័ន​ទី​៧ ហើយ​ការកាន់កាប់​ត្រូវបាន​បន្ត​ដល់​រាជ្យ របស់​ព្រះរាជា​អង្គ​នេះ ដែលជា​អ្នក​គោរព​ប្រតិបត្តិ​លទ្ធិ​ព្រះពុទ្ធសាសនា និកាយ​មហាយាន។ អាស្រ័យ​ដោយ​ហេតុ​នេះ​ហើយ ទើបបានជា​បូជនីយដ្ឋាន​មួយ​នេះ បាន​ផ្លាស់ប្តូរ​ទម្រង់ ពី​ព្រាហ្មណ៍​និយម​ទៅ​បែប​ពុទ្ធ​និយម​ទៅវិញ ។​

​ម្យ៉ាងវិញទៀត គួរ​រំលឹក​ផងដែរ​ថា នៅ​ឆ្នាំ​១៩៥៨ គេ​បាន​រកឃើញ​ព្រះ​កេស​មួយ តំណាង​​​ឲ្យ​​ព្រះ​រូប​របស់ ព្រះបាទ​ជយ​វរ្ម័នទី​៧ នៅលើ​ទីតាំង​ដដែល ហើយ​ដូច​ចម្លាក់​​​ដង​ខ្លួន​​ដែរ ព្រះ​កេស​នេះ​ត្រូវបាន​ដឹក​ទៅ​តម្កល់​នៅឯ​សារមន្ទីរ​ជាតិ​ដែរ។​បញ្ហា​ ដែល​ចោទឡើង​នៅទីនេះ​គឺថា តើ​យើង​អាច​ចាត់ទុក​ព្រះ​កេស​នេះ​និង​ដង​ខ្លួន​​ថ្មី​​របស់​យើង ថា​ជា​ចំណែក​តែមួយ​នៃ​ចម្លាក់ តំណាង​ព្រះ​រូប​របស់​ស្តេច​ជ័យ​វរ្ម័នទី​៧ បានដែរ​ឬទេ។ ចំពោះ​បញ្ហា​នេះ យើង​គួរ​នឹង​លើក​ទៅ​ដោះស្រាយ​នៅពេល​ក្រោយ ។​

​ស្ថិតនៅ​ក្បែរ​គំនរ​ថ្ម នៃ​ប្រាង្គ​ប្រាសាទ​រលុះ​រលំ បាក់បែក ខ្ទេចខ្ទាំ យើង​មាន​អារម្មណ៍​ថា មហន្តរាយ​នៃ​បូជនីយដ្ឋាន​នេះ ពិតជា​មិនមែន​បណ្តាលមកពី​គ្រោះធម្មជាតិ​ឡើយ។ ក៏ប៉ុន្តែ​គឺជា​ភាព​ឃោ​ឃៅ ស៊ីសាច់ហុតឈាម នៃ​សង្គ្រាម​វាទី​និយម​ទេ ដែល​ជា​​​មូល​​ហេតុ​​​​ពិត​​​នៃ​ឱនភាព នៃ​វប្បធម៌ អារ្យធម៌​អង្គរ​ដ៏​មហា​រុងរឿង​ថ្កើងថ្កាន។ បើ​និយាយ​ម្យ៉ាងទៀត ការដែល​លើក​ហេតុផល​ថា ដោយសារ​ភាពរាំងស្ងួត​ឬ​ការ​ផ្លាស់​ប្តូរ​​​អាកាស​ធាតុ ទើប​បណ្តាល​ឲ្យ​មានការ​ធ្លាក់ចុះ​នៃ​វប្បធម៌​ខ្មែរ ចំពោះ​យើង​ទស្សនៈទាន​នេះ គ្រាន់​តែ​​ជា​កត្តា​បន្ទាប់បន្សំ​ប៉ុណ្ណោះ ហើយ បើ​បាន​​កើត​មាន​ឡើង​មែន​នោះ ក៏​មិន​សម​ហេតុផល​ឡើយ។ ដោយហេតុថា ភាព​ខ្ទេច​ខ្ទាំ​​និង​​ភាព​បាក់បែក នៃ​ព្រះ​បដិមា​តូចធំ​ទាំងឡាយ គឺ​អាស្រ័យ​លើ​កត្តា​មនុស្ស​យ៉ាងពិត​ប្រាកដ ៕ (​ម​.​ត្រា​ណេ​)

ខេមបូឌាអិចបេ្រសញូស៏

2 responses to “ដងខ្លួន​ថ្មី​មួយ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧

  1. ខ្ញុំចែករំលែក

    សំណាង​ហើយ​៦​ឆ្នាំ​គ្មាន​មនុស្ស​លួច! តែ​ថា​ប្រហែលជា​ព្រះ​កេស​ គេលួច​បាត់​ហើយ បាននៅ​តែ​ដង​ខ្លួន!

    • ​ព្រះ​កេស​ប្រហែលជា ចម្លាក់មួយដែលរកឃើញកាលពីឆ្នាំ ១៩៥៨

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s