ចម្លាក់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​​៧

ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​ថា​ ការតាំងរូបចម្លាក់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​​៧ មាន​ការ​ពេញ​និយម​​ជាច្រើន​នៅ​​តាម​ គេហដ្ឋាន​ ក៏​ដូចជា ទី​សាធារណៈ​មួយចំនួន។

តាមចម្លាក់ដើមដែលបានបន្សល់ទុក គឺមានលក្ខណៈ មិន​ពេញលេញឡើយ​ ដោយសា​មិនដឹងថា តើព្រះ​អង្គ  ទ្រង់ដាក់​ព្រះហស្តរបៀបបែបណាឡើយ។

កាលពីប៉ុន្មាន​ឆ្នាំមុន ខ្ញុំបានសាកសួរ​ទៅអ្នក​គ្រប់គ្រងសិប្បកម្ម​ចម្លាក់ ដ៏ល្បីមួយ​​ប្រចាំ​​ខេត្ត​​សៀមរាប​ អំពីចម្លាក់ដែល​សិប្បកម្ម​របស់គាត់បាន​ឆ្លាក់ និង លក្ខណៈនៃ​ការ​ឆ្លាក់​របស់ជាងមួយចំនួនផ្សេងទៀត។ ហេតុអ្វីបានជាសិប្បកម្មរបស់ គាត់​ឆ្លាក់​តាម​​ទំរង់​​ដើម ដោយមិនមានថែមព្រះហស្តដូចនៅកន្លែងដទៃ?


បងប្រុស​បាន​បង្ហាញ​នូវ​មូល​ហេតុ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូចតទៅ៖

  • តាមមើលទំរង់នែរូបចម្លាក់នោះគឺព្រះអង្គកំពុងអង្គុយសមាធិ តែ​បើ​សមាធិ​​គួរ​តែ​ដាក់ព្រះហស្ត នៅលើ​ព្រះបាទា ប៉ុន្តែនៅលើ​ព្រះ​បាទា​មិន​ឃើញ​​មានស្នាម​ ​បែរ​​ជា​​មាន​នៅត្រង់ផ្ចឹតទៅវិញ។​ ម្យ៉ាងទៀត ដោយ​មិន​មាន​​ឯកសារ​បញ្ចាក់គ្រប់​គ្រាន់ ទើបក្រុម​ការ​ងារ​របស់​លោក​សំរេច​ រក្សា​តាម​លំនាំ​ដើម ជាសវាងខុសនាំ​ឲ្យមានការយល់​ច្រ​ឡំ​ដល់​មនុស្សគ្រប់​រូប។
  • អ្នក​ខ្លះ​ឆ្លាក់​រូប​ព្រះ​អង្គ​សំពះ​ដោយ​ហុច​ព្រះហស្ត​ទៅមុខ​ (ចម្លាក់​ប្រឌិត​បែប​១) ដោយគិតថា មិនឃើញមានស្នាមនៅជាប់និងដើមទ្រូង ឬ ព្រះ​បា​ទា។
  • អ្នក​ខ្លះ​​ឆ្លាក់​រូប​ព្រះ​អង្គ​សំពះ​ដោយ​ព្រះហស្តនៅជាប់នឹងទ្រូង​ (ចម្លាក់​ប្រឌិត​បែប​២) ដោយគិតថាការសំពះគួរតែមាន​លក្ខណៈ​បែប​នេះ។
  • អ្នក​ខ្លះ​ទៀ​ត​ ក៏ឆ្លាក់ព្រះអង្គកំពុងអង្គុយសមាធិ (ចម្លាក់​ប្រឌិត​បែប​៣) ដោយសា ឥរិយាបថអង្គុយ​ និង ការបិទព្រះនេត្ររបស់ទ្រង់។​

តាមការស្រាវជ្រាវ របស់ក្រសួងវប្បធម៌​​និង​វិចិត្រសិល្បៈ ដែលដឹក​នាំដោយ​ បណ្ដិត ម​.​ត្រា​ណេ​ បានរកឃើញ​នូវដងខ្លួនថ្មីមួយរបស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ពី​ប្រាសាទ​ព្រះ​ខ័ន​​​កំពង់​ស្វាយ នៅ​ខេត្តព្រះវិហារ។


ការកឃើញនូវដងខ្លួនថ្មីនេះ ក៏មិនទាន់ប្រាកដថា​បញ្ជាក់ នូវការដាក់ព្រះហស្ត​របស់​រូបទី១ (ចម្លាក់ដើម) ដែរ ដោយមានកត្តា​ជា​ច្រើន​ដែលត្រូវ​លើកយក​មក​សិក្សា។

បញ្ហាមួយទៀតដែល គួរឲ្យយកចិត្តទុកដាក់គឺ ចម្លាក់ដែលបាន​ ធ្វើឡើងដោយ ជាង​ជា​ច្រើន រួម​ទាំង​ជន​ជាតិ​ ខ្មែរ វៀតណាម ចិន …  ដាក់លក់នៅគ្រប់ទីកន្លែង មាន​លក្ខណៈ​​​ខុស​​ពី​រូប​ភាពដើមឆ្ងាយណាស់ រូបខ្លះមាន ថ្ងាស​ចង្អៀត​ មុខ​ខ្លី មុខដូច​តួ​ចិន ដងខ្លួនខ្លី ឥរិយាបថអង្គុយត្រង់។ល។ និង​ ។ល។

ដោយ៖ វីរៈ ដារ៉ា

5 responses to “ចម្លាក់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​​៧

  1. ខ្ញុំចែករំលែក

    វៀតណាម ចិន! អា២នេះជួយបំផ្លាញដល់​ហើយ!

  2. ខ្ញុំចែករំលែក

    អាជ្ញាធរ​គិត​តែ​នរណា​ឲ្យ​គាត់​រស់​ គាត់​ជួយ​អ្នក​ណឹង​ហើយ

  3. good article, thanks.

  4. កូនខ្មែរគួរតែស្វែងយល់។ សូមសសើរ ដល់ដារ៉ា ដែលមានបេះដូង ជាខ្មែរពិតប្រាកដ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s