ប្រពៃ​ណី​ខ្មែរ – ការ​គោរព​សំពះ

ខ្មែរ​​ជា​ជន​ជាតិ​​ចំណាស់​មួយ​នៅក្នុង​អាស៊ី ដែលមាន​វប្បធម៌​ អរិយធម៌ របស់​ខ្លួន​យ៉ាង​​ច្បាស់​លាស់​​ និង ខ្ពង់ខ្ពស់។ ការ​សំពះ ជាផ្នែក​មួយដ៏សំខាន់​ក្នុង​ការគោរព​ និង ការ​ធ្វើ​គាវរកិច្ច​របស់ជនជាតិខ្មែរ។ ការសំពះ​ចែកជាជា ៥ យ៉ាងខុសៗគ្នា ទៅតាមអ្នកដែល​យើង​ត្រូវសំពះដូចជា៖


ការ​សំពះ​អ្នក​មាន​ឋានៈ​ប្រហាក់​ប្រហែល​ វ័យ​ប្រហាក់​ប្រហែល ឬ មិត្តភក្តិ៖ ត្រូវ ​ដាក់​ដៃ​ទាំង​ពីរ​ផ្គុំចូល​គ្នា​រូច​ដាក់ចុង​ម្រាមដៃ​ត្រឹម​ដើម​ទ្រូង ។ ការ​សំពះ​បែប​​នេះ​​អាច​​ធ្វើ​ទៅ​បាន​ផង​ដែរ​​នៅ​ពេល​​​អ្នក​​មាន​​វ័យ​ចាស់​ ជាង​ ឬ ឋានៈ​ខ្ពស់​ជាង​សំពះ​​តប​ទៅ​កាន់​អ្នក​ដែល​មាន​វ័យ​ក្មេង​ជាង​ ឬ ឋានៈ​ទាប​ជាង​​ខ្លួន។





ការ​សំពះ​អ្នក​មាន​ឋានៈ​ខ្ពស់​ជាង​ វ័យ​ចាស់​ជាង ថៅ​កែ ឬ​ ចៅ​ហ្វាយ​នាយ៖ ​ត្រូវ​ដាក់ដៃ​ទាំង​ពីរ​ផ្គុំចូលគ្នា​​​រួច​ដាក់ចុង​ម្រាម​ដៃ​នៅ​ត្រឹម​មាត់ ហើយ​បន្ទន់​កាយ​ឱន​​​ទៅ​មុខ​បន្តិច។





ការ​សំពះ​ឳពុក​ម្តាយ​ ជីដូន​ជីតា អាណា​ព្យា​បាល គ្រូ​បា​អាចារ្យ​ ឬ អ្នក​មាន​គុណ៖  ត្រូវ​យក​ដៃ​ទាំង​ពីរ​ផ្គុំ​ចូល​គ្នា​ជា​រាង​ផ្កាឈូក ចុង​ម្រាម​ដៃ​ត្រូវ​ដាក់​នៅ​ត្រង់​ចុង​ច្រមុះ ហើយ​បន្ទន់​​ខ្លួន​ឱន​ទៅ​មុខ​បន្តិច។





ការ​សំពះ​​ព្រះមហាក្សត្រ​ ឬ វត្ថុសាកសិទ្ធ ជាទី​សក្ការៈ៖ ​ត្រូវ​ដាក់ដៃ​ទាំង​ពីរ​ផ្គុំចូលគ្នា​​​រួច​ដាក់ចុង​ម្រាម​ដៃ​នៅ​ត្រឹម​ប្រជុំចិញ្ចើម ហើយ​បន្ទន់​កាយ​ឱន​​​ទៅ​មុខ​បន្តិច។






ការ​​សំពះ​ ព្រះរតនត្រ័យ​ ឬ ការបួងសួង​ផ្សេងៗ៖  ត្រូវ​យក​ដៃ​ទាំង​ពីរ​ផ្គុំ​ចូល​គ្នា​ ចុង​ម្រាម​ដៃ​ត្រូវ​ដាក់​នៅ​ត្រង់​ចុង​ច្រមុះ ហើយ​បន្ទន់​​ខ្លួន​ឱន​ទៅ​មុខ​បន្តិច។





កិរិយាគោរព​ក្នុង​ត្រកូលក្សត្រ​ដែល​គេ​ហៅថា “ក្រាប​ថ្វាយ​បង្គំ ឬ​ ក្រាប​បង្គំ​គាល់​ព្រះ​មហាក្សត្រ”៖ បុរស​​ត្រូវ​ចូល​ទៅ​គាល់​ចំ​ពី​មុខ​ព្រះមហាក្សត្រ​ដោយ​អង្គុយ​លត់​ជង្គង់ កែង​ដៃ​ទាំង​ពីរ​​ផ្គុំ​នៅ​ត្រង់​ដើម​ទ្រូង​បន្ទន់​ខ្លួន​ឱន​ទៅ​មុខ​ក្នុង​ កិរិយា​សំពះ ។ ចុង​ម្រាម​ដៃ​ត្រូវ​ដាក់​ត្រង់​ប្រជុំ​ចិញ្ចើម​រូច​ក្រាប​ចុះ​ដល់​កន្ទេល​​ បន្ទាប់​ងើប​ឡើង​អង្គុយ​​ដោយ​បត់​ជើង​ស្តាំ ឱន​កាយ​ទៅមុខ កែង​ដៃ​នៅលើ​គល់ភ្លៅ ​ទុក​ចុង​ម្រាម​នៅ​ត្រង់​ប្រជុំ​ចិញ្ចើម​ដដែល ។

ចំណែក​​ស្ត្រី​ត្រូវ​ធ្វើ​កិរិយា​ដូច​ជា​បុរស​​ដោយ​គ្រាន់​តែ​​ដំបូង​ត្រូវ​ អង្គុយ​បត់​ជើង​យ៉ាង​សុភាព​រមទម្យ​សិន​ ហើយ​បន្ទាប់​មក​ត្រូវ​អនុវត្តកាយ​វិការ​ដូច​គ្នា​។

កិរិយាគោរព​ក្នុង​ព្រះពុទ្ធ​សាសនាដែល​គេ​ហៅ​ថា “ការ​ថ្វាយបង្គំ ឬ ក្រាបបង្គំ”
បើសិន ​គោរព​អង្គុយ​ច្រហោង ​ លោក​អ្នក​​ត្រូវ​យក​កែង​ដៃ​ទាំង​ពីរ​ដាក់​លើ​ក្បាល​ជង្គង់ ម្រាម​ដៃ​ និង បាត​ដៃ​ដាក់​ផ្គុំ​ចូល​គ្នា ​ហើយ​ចុង​ម្រាម​ដៃ​ដាក់​នៅ​លើ​ខ្ពស់​ចិញ្ចើម ។ ពេល​ថ្វាយ​បង្គំ​ត្រូវ​លត់​ជង្គង់​ទាំង​ពីរ​ឱន​សំពះ​បីដង ហើយ​លើក​ទីបី​ត្រូវ​ក្រាប​ចុះ​ដោយ​ស្ថិត​នៅ​ក្នុង​ឥរិយាបថ​ក្បាល​ជង្គង់ កែង​ដៃ​ និង ក្បាល​ក្រាប​ដល់​កន្ទេល។

4 responses to “ប្រពៃ​ណី​ខ្មែរ – ការ​គោរព​សំពះ

  1. អត្ថបទមានប្រយោជន៍សំរាប់​រៀន​សូត្រតាម ហើយ សូម្បីខ្ញុំ​ក៏​មិន​សូវដឹងពីរឿងនេះដែរ! អរគុណ​ចំពោះ​ការចែករំលែក!🙂

  2. ជំរាបសួរ !!

    ខ្ញុំធ្លាប់បានសិក្សពីការសំពះដែរ ហើយគ្រូខ្ញុំបានប្រាប់ថា របៀបសំពះរបស់ខ្មែរមាន ៧ បែប !! តែតាមឯកសារខ្លះថាមាន ៦ បែប (ឯកសារក្រសួង) ។ តែឥឡូវនេះខ្ញុំស្រាប់តែឃើញមានតែ ៥ បែប !!

    តើរបៀបសំពះរបស់ខ្មែរមានប៉ុន្មានរបៀបឲ្យពិតប្រាកដ ??

    សូមអរគុណ !!

    • សួស្តីប្អូនប្រុស! បងមិនហ៊ាននិយាយថា មួយណាខុសឬត្រូវឡើយ ការ​ដែលបែងចែកជា ៥ ឬ ៦​ ឬ ៧ អាចជាការបែង​ចែកការសំពះ ពីរ​ចុង​ក្រោយ ជា​បី​ឬ​បួន ឬក៏ មានវិធ៉សំពះផ្សេងទៀត​ ក៏អាច​ថា​បាន​ដែរ។ បើសិនប្អូន​មាន​ឯកសារ​ទាំង​នោះ ប្អូន​អាច​យក​មក​ផ្ទៀង​ផ្ទាត់​គ្នាទៅ នឹង​អាច​ដឹង​ហើយ​ថា​ខុស​​គ្នា​​ត្រង់​ណា​ខ្លះ ហើយជួយ​ប្រាប់​បងផង!
      អរគុណដល់ការចូលរួមនិងចែករំលែក!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s