និញ​ឈិ

និញ​ឈិ ដែលជា​អ្នកប្រាជ្ញម្នាក់​ក្នុងចំណោមអ្នកប្រាជ្ញ​​នៃរជ្ជកាល​ចក្រពត្តិ ហ៊ូឈី​ ចូវស៊ី (ឆ្នាំ៦៨០មុនគ.ស) បានក្លែងខ្លួនជា​អ្នកឃ្វាល​ក្របីម្នាក់​ក្នុងសម្លៀកបំពាក់​ អាវ​ដៃ​ខ្លី​ចាស់ មួកដាច ដើរជើងទទេ កំពុងបណ្តើ​រក្របី​ឲ្យ​ស៊ី​ស្មៅ​ គោះ​ស្នែង​ក្របី​​បណ្តើរ​​​ច្រៀង​លេង​​បណ្តើរដើម្បីស្វែងរកមេដឹកនាំដែល​ល្អ ក្នុងបំណង​យក​ទេព​កោសល​របស់​ខ្លួន​​មក​បំរើប្រទេសជាតិ។

ពេលដែល​ក្វាន់ចុង ដែលជាអ្នកប្រាជ្ញ​ដ៏ឆ្នើមម្នាក់​និងជាអគ្គមហាអាមាត្យ​បានដឹកនាំ​ទ័ព​កាត់​តាម​ស្រុក​ភូណាវ, និញ​ឈិ ក៏បានផ្ញើរពាក្យ​មួយឃ្លាមានន័យថា “​ទឹកថ្លា​ល្វឹង​ល្វើយ” ដែលស្រង់ចេញពីកំនាព្យដូចខាងក្រោម៖

“ទឹកថ្លាល្វឹងល្វើយ … ត្រីធៀវធៀវអឺយ … ដង្ហោយរកខ្ញុំ
តើអាចកាត់ចិត្ត … មិនមកជួបជុំ … គេចពួនសម្ងំ
ស្ងៀមដូច្នេះឬ?”។​

អត្ថន័យកំនាព្យនេះ​ ចង់បញ្ជាក់ពីការដែល និញ​ឈិ ចង់មកបំរើ​​ដល់ក្វាន់ចុង។

បន្ទាប់ពី​ក្វាន់ចុង សាក​ល្បងសមត្ថភាព​និញឈិរួចហើយ​ ក៏បានសរេសរលិខិតមួយ ឲ្យ​និញ​ឈិ ទុកថ្វាយ​ស្តេចដើម្បីបានបំរើ​ព្រះអង្គ។ តែដោយ​និញ​ឈិ​ចង់ដឹងថា តើ​ស្តេច​​ពិតជា​​ក្សត្រ​ប្រកបដោយភាពឈ្លាសវៃនិងមានទសពិធរាជធម៌ឬ​ក៏​អត់ ក៏​ល្បង​កំនាព្យ​ដាក់​ស្តេចថា៖

ទក្សិណត្រចង់ … ត្រីណៃពេញអង្គ … ដងខ្លួនមួយព្យាម
មិនជួបយ៉ៅស៊ុន … សុខចិត្តរហាម … អន្ធកាលគំរាម
រកភ្លឺមិនឃើញ។

សំគាល់៖ ព្រះរាជាយ៉ៅ និង ព្រះរាជាស៊ុន គឺជាក្សត្រគំរូនាឆ្នាំជាង២០០០​ មុនគ.ស

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s