ខ្មែរ​ផលិត​ស្ករ​សូកូឡា​ពី​ស្ករ​ត្នោត

ខុន​ហ្វីរ៉ែល​ ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ស្រា​ទឹក​ត្នោត​​នឹង​​ចាប់​​ផ្តើម​ផលិត​ស្ករ​សូកូឡា ​ ​ធ្វើ​អំ​​ពី​​ស្ករ​ត្នោត ជា​លើក​ដំ​បូង​នៅ​កម្ពុជា​នៅ​ចុង​ឆ្នាំ​នេះ​។

លោក​ ហៃ ​លីអ៊ាង​ បាន​ឲ្យ​ដឹង​ថា​​ កន្លង​មក​ក្រុម​ហ៊ុន​លោក​បាន​ធ្វើ​​ការ​នាំ​ស្រា​ទឹក​ត្នោត​និង​ស្ករ​ត្នោត​ ទៅ​​​ទី​ផ្សារ​បរ​ទេស​ ហើយ​ក៏​បាន​​មើល​ឃើញ​សក្តានុពល ស្ករ​ត្នោត​ និង​ចង់​​ពង្រីក​ទី​ផ្សារ​ស្ករ​ត្នោត​​​បន្ថែម​៖ «​ដូច្នេះ​យើង​ក៏​បាន​ផ្តួច​​ផ្តើម​ផលិត​ស្ករ​សូកូឡា​ដែល​ធ្វើ​​ពី​ស្ករ​ ត្នោត​នេះតែ​ម្តង​»។

លោក​បាន​បន្ត​ថា ​ក្រុម​ហ៊ុន​បាន​កម៉្មង់​ទិញ​ម៉ាស៊ីន​សម្រាប់​ផលិត​ស្ករ​​សូកូឡា​ដ៏​ទំ​ នើប​ពី​ប្រ​ទេស​ចិន​ដែល​មាន​តម្លៃប្រ​មាណ​ ១២​ម៉ឺន​ដុល្លារ​ និង​អាច​ផលិត​ស្ករ​សូកូឡា​ក្នុង​​មួយ​ថ្ងៃ​បាន​ប្រមាណ​ ៣​ទៅ​៤​តោន​ ហើយ​នឹង​ចាប់​ផ្តើម ធ្វើ​ការ​ផលិត​នៅ​ចុង​ឆ្នាំ​នេះ។

លោក​បញ្ជាក់​ថា​៖ «ការ​ផលិត​ស្ករ​សូកូឡា​ដែល​ធ្វើ​អំ​ពី​ស្ករ​ត្នោត​នេះ​ឡើង​គឺ​ដើម្បី​លើក​ ស្ទួយ​ពី​ផលិត​​​​ផល​ស្ករ​ត្នោត​ និង​បង្ហាញ​ពី​គុណ​ភាព​​ស្ករ​ត្នោត​ខ្មែរ​ ហើយ​វា​នឹង​ក្លាយ​ជា​ផលិត​ផល​ដំបូង​ដែល​បង្ហាញ​​ពី​អត្ត​សញ្ញា​ណខ្មែរ​»​។ លោក​បន្ថែម​ថា ​​ស្ករ​សូកូឡា​ធ្វើ​អំ​ពី​ស្ករ​ត្នោត​នេះ​នឹង​ដាក់​លក់​ក្នុង​តម្លៃ​ប្រ​ ហាក់​ប្រ​ហែល ​ស្ករ​សូកូ​ឡា​​ផ្សេង​ៗ​ដែរ​ ហើយ​ផលិត​ផល​នេះ​នឹង​អាច​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​អន្តរ​​ជាតិ​នៅ​ចុង​ ឆ្នាំ​២០១២​។

លោក​ថ្លែង​ថា ស្ក​រត្នោត​ដែល​យក​​មក​ផលិត​គឺ​ក្រុម​ហ៊ុន​ប្រ​មូល​ទិញ​​ពី​ខេត្ត​កំ​ពង់​ស្ពឺ និង​ខេត្ត​ផ្សេង​ៗ​​ទៀត​នៅ​ក្នុង​ប្រ​ទេស។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១១​រហូត​​មក​ដល់​ពេល​នេះ​ក្រុម​ហ៊ុន​បាន​ធ្វើ​ ការ ​នាំ​ស្ករ​សរីរាង្គ​ទៅ​កាន់​ទី​ផ្សារ​បរទេស​ប្រមាណ​​២០​តោន​ និង​​មាន​គម្រោង​នាំ​ចេញ​ឲ្យ​បាន​៣០​​តោន​នៅ​ឆ្នាំ​នេះ។

លោក ​សំ ​សារឿន​ ប្រធាន​សមាគម​លើក​កម្ពស់​ផលិត​ផល​ស្ករ​ត្នោត​ខេត្ត​កំ​ពង់​ស្ពឺ​បាន​ថ្លែង ​គាំទ្រ​នឹង​គម្រោង​របស់ ក្រុម​​ហ៊ុន​នេះ​ផង​​ដែរ​។ លោក​បញ្ចាក់​ថា​៖ «ខ្ញុំ​គិត​​ថា ​នេះ​គឺ​ជា​សញ្ញា​ល្អ​សម្រាប់​កសិករ​ផលិត​ស្ករ​ត្នោត។ ពេល​ដែល​ក្រុម​ហ៊ុន​ចាប់​ផ្តើម​ធ្វើ​ផលិត​កម្ម​របស់​ខ្លួន​នោះ​ក្រុម​ហ៊ុន​ នឹង​មាន​តម្រូវ​ការ​ស្ករ​ត្នោត​កាន់តែ​ច្រើន​ ហើយ​វា​នឹង​ជំ​រុញ​ឲ្យ​កសិករ​បង្កើន​ការ​ផលិត​ និង​បង្កើន​ការ​ថែ​រក្សា​ និង​ដាំ​ដើម​ត្នោត ម៉្យាង​ទៀត​ពួក​គាត់​នឹង​ មិន​ធ្វើ​ចំ​ណាក​ស្រុក​ដើម្បី​រក​ការ​ងារ​ទៀត​ឡើយ​»។

លោក​ ម៉េង​ ស័ក្តិធារ៉ា​ អគ្គ​នាយក​នៃ​អគ្គ​នា​យក​ដ្ឋាន​ឧស្សាហ​កម្ម​ នៃ​​ក្រ​សួង​ឧស្សាហ​កម្ម​រ៉ែ​ និង​ថាម​ពល​បាន​ចាត់ទុក​​ថា ​នេះ​ជា​លើក​ដំ​បូង​ហើយ​ដែល​មាន​ក្រុម​ហ៊ុន​ផលិត​​ស្ករ​សូកូឡា​។ លោក​បញ្ជាក់​ថា៖ «យើង​ជឿ​ជាក់​ថា​​ក្រុម​ហ៊ុន​នេះ​នឹង​ទទួល​បាន​ជោគ​ជ័យ​ ព្រោះ​ថា​ក្រុម​ហ៊ុន​នេះ​មាន​បទ​ពិសោធន៍​ច្រើន​​ឆ្នាំ​ដូច​ជា​ការ​ផលិត​ ស្រា​ទឹក​ត្នោត​»។ លោក​បន្ត​ថា​៖ «វា​នឹង​ជួយ​​បន្ថយ​ការ​នាំ​ចូល​ផលិត​ផល​ពី​បរ​ទេស និង​ជួយ​លើក​ស្ទួយ​ជី​វ​ភាព​កសិករ​ផលិត​ស្ករ​ត្នោត​ទៀត​ផង​»។

បើ​យោង​តាម​សមាគម​លើក​កម្ពស់​ផលិត​​ផល​ស្ករ​ត្នោត​កំ​ពង់​ស្ពឺ​​​បាន​ឲ្យ ​ ដឹង​ថា​នៅ​​២០១១​​នេះ​សមាគ​ម​ទទួល​បាន​ទិន្ន​​ផល​ស្ករ​​ត្នោត​​ត្រឹម​តែ​ ២១៧​,​០​៧​តោន​​ប៉ុណ្ណោះ​ ខណៈ​ឆ្នាំ​​២០១០​ទទួល​បាន​ទិន្ន​ផល​ស្ករ​​ត្នោត​ដល់​ទៅ​២២​២​,៧៧​តោន​៕

អត្ថបទ ភ្នំពេញ​ប៉ុស្តិ៍

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s