គ្រាប់​អាល់​ម៉ុនមាន​ឥទ្ធិពល​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​

តាម​វេជ្ជបណ្ឌិត Ritesh Gupta នៅ​មន្ទីរពេទ្យ Fortis C  នៅ​ញូវដេល្លី​, ការ​ទទួលទាន​គ្រាប់​អាល់​ម៉ុន​( almond) មាន​ឥទ្ធិពល​បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូល និង​កែប្រែ​ប្រសើរ​ឡើង​លទ្ធភាព​ផលិត Insulin របស់​សរីរាង្គ និង​ជួយ​ច្រាន​​ថយក្រោយ​ជំងឺ​ទឹកនោម​ផ្អែម។​

គ្រាប់​អាល់​ម៉ុន​សម្បូរ​ជាតិ​សរសៃ ប្រូតេអ៊ីន និង​ផ្គត់ផ្គង់​ថាមពល​ច្រើន។ គ្រាប់​អាល់​ម៉ុន​មួយក្តាប់​ផ្ទុក​ថាមពល ១៦៤​កា​ឡូរី​, 7​​ GM ប្រូតេអ៊ីន អាចជួយសរីរាង្គ​ជម្នះ​បាន​អារម្មណ៍​ឃ្លាន និង​ជួយ​មនុស្ស​គ្រប់គ្រង​បាន​បរិមាណ​ចំណីអាហារ។ គ្រាប់​អាល់​ម៉ុន ក៏​ជួយ​គ្រោងឆ្អឹង​រីកចម្រើន​រឹងមាំ​ល្អ​នៅ​នឹង​កុមារ​កំពុងធំ។​

​​ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ និង​ទន្តសាស្ត្រ​នៅ New Jersey សាលា West Chester University នៅ Pennsylvania និង​សាលា Loma Linda University កាលីហ្វ័​រញ៉ា (​អាមេរិក​) ក៏​សុទ្ធតែ​អះអាងថា ប្រសិន​​ទទួល​ទាន​​គ្រាប់​អាល់​ម៉ុន​ជាប្រចាំ អាច​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម។​

​​របប​ទទួលទាន​តម​មួយ​, ក្នុងនោះ​បរិមាណ​គ្រាប់​អាល់​ម៉ុន​ដណ្តើម ២០​ភាគ​រយ​​​បរិមាណ​​​កាឡូរី​​នាំ​បញ្ចូល​ក្នុង​សរីរាង្គ​លើស​១៦​សប្តាហ៍ បង្ហាញ​ឱ្យឃើញ​សញ្ញា​​​កែ​ប្រែ​ប្រសើរឡើង​ច្បាស់ក្រឡែត​នូវ​លទ្ធភាព​ផលិត Insulin និង ធ្វើឱ្យ​ថយ​ចុះ​​ច្រើន​គួរសម lipoprotein Cholesterol ដង់ស៊ីតេ​ទាប (LDL.C), ប្រភេទ​កូ​ឡេ​ស្តេ​រ៉ូល​ច្បាម​ជាប់គែម​សរសៃឈា​ម រារាំង​ចរាចរណ៍​ឈាមនៅ​មនុស្ស​ពេញ​វ័យ​​នៅ​ដំណាក់កាល​មុន​ទឹកនោមផ្អែម។​

​​គុណសម្បត្តិ​របស់​ការ​ប្រើប្រាស់​គ្រាប់​អាល់​ម៉ុន គឺ​បរិភោគ​ខ្លាញ់​និង​អាច​បរិភោគ​​​​​គ្រប់​ពេលវេលា ។ ប៉ុន្តែ​តាម​វេជ្ជបណ្ឌិត Gupta បរិភោគ​គ្រាប់​អាល់​ម៉ុន ចាំបាច់​ត្រូវ​គួបផ្សំ​ជាមួយ​ការគិតគូរ​បរិមាណ​កា​ឡូរី​សមស្រប​នាំចូល​ សរីរាង្គ  ទើប​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម។

​ជំងឺ​ទឹកនោម​ផ្អែម​កើតឡើង​ពេល​សរីរាង្គ​ថយ​ចុះ​សមត្ថភាព​ផលិតអ័រម៉ូន Insulin មាន​សមត្ថកិច្ច​គ្រប់គ្រង​កម្រិត​ស្ករ​ក្នុង​ឈាម។ អ្នក​កើត​ជំងឺ​នេះ មាន​អាការៈ​អស់កម្លាំង ស្រេក​ទឹក​​ខ្លាំង និង​ឧស្សាហ៍​បត់ជើងតូច។

​តាម​អង្គការ​សុខភាព​ពិភពលោក​(WHO), ឥណ្ឌា​បច្ចុប្បន្ន​ជា ប្រទេស​មាន​ចំនួន​​អ្នក​​កើត​ជំងឺ​ទឹកនោម​ផ្អែម​ច្រើន​បំផុត​ពិភពលោក គឺ​៥០,៨ លាន​នាក់​, បន្ទាប់​មក​​គឺ​ចិន មាន​៤៣,២ លាន​នាក់។ តាម​ការប៉ាន់ស្មាន​ដល់​ឆ្នាំ២០៣០, ចំនួន​អ្នក​កើត​ជំងឺ​នេះ​នៅ​ឥណ្ឌា​នឹង​កើន​ដល់​៨៧​លាន​នាក់។

​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​សំខាន់​បណ្តាល​ឱ្យ​ចំនួន​អ្នកកើត​ជំងឺ​ ទឹក​នោម​​ផ្អែម​​កើន​ខ្លាំង​នៅ​ឥណ្ឌា គឺ​ដោយសារ​របប​ធ្វើការ​នៅ​នឹង​កន្លែងនិង​ប្រើប្រាស់​អាហារ​លឿន​ច្រើន ៕

ដោយ : លីសា CEN

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s