វិធីសាស្ត្រ ​បញ្ចៀស និង ការពារ រន្ទះបាញ់

 រន្ទះ​​គឺជា​មច្ចុរាជ្យ​ដ៏​គ្រោះ​ថ្នាក់​ធំ​បំផុត​មួយ​និង​កើត​ឡើង​​ ញឹកញាប់​បំផុត​។ កត្ដា​គ្រោះ​ថ្នាក់​​​ដោយ​សារ​រន្ទះ​មក​លើ​​​បុគ្គល​ម្នាក់​​ៗភាគ​ច្រើន​ទាក់​ ទង​នឹង​​ការ​មិន​ប្រុង​ប្រយ័ត្ន​​ជា​មុន។ យោងតាមការឲ្យដឹងពី អនុប្រធាននាយកដ្ឋាន គណៈកម្មាធិការជាតិ គ្រប់​គ្រង​គ្រោះមហន្តរាយ លោក កែវ វី មានប្រសាសន៍នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ​២០១១​នេះថា ចាប់តាំងពីដើមឆ្នាំ​២០១១ មានអ្នកសា្លប់ដោយសាររន្ទះ បាន​កើន​ឡើង​ដល់១០៤នាក់ និងមាន​អ្នករង​របួស​៧៥នាក់ និងសត្វគោ ក្របី​ងាប់​៤៨ក្បាល​ហើយ ពី​ឧបទ្ទវហេតុ ដែលបង្ក​ឡើង​ដោយ​បាតុភូតរន្ទះបាញ់នេះ។ ថ្វី​ត្បិត​មនុស្ស​ភាគ​ច្រើន​ដែល​​​មាន​ភ័ព្វ​រួច​ខ្លួន​ពី​រន្ទះ​ប្រហារ អាច​មាន​​​​របួស​​​នៅ​ដិត​ជាប់​ជា​និច្ច​ ដូច​ជា​ ការ​ខូច​​ភ្នែក ឬ​ក៏​ត្រចៀក​ ខ្វិន​ រលាក ឈឺ​ក្បាល ​និង​បាត់​ការ​ចង​ចាំ​ជាដើម​។

ការ​រៀប​ចំ​ប្រដាប់ការពារ​រន្ទះដាក់តាមគេហដ្ឋាន៖

ប្រដាប់​ការពារ​រន្ទះអាចជួយឲ្យយើងទទួល​បាននូវភាពកក់ក្តៅ​ក្នុងការរស់នៅ និងជួយ​ជាសវាង នូវ​ការខូចខាតសំភារៈ​អគ្គិសេនីមួយចំនួន ដូចជា ទូរទស្សន៍, កុំព្យូទ័រ, ទូរស័ព្ទ, វិទ្យុ, … ជាដើម។

ប្រដាប់ការពារន្ទះ អាចឆ្នៃ​ដោយខ្លួនឯងបាន គ្រាន់តែប្រសិទ្ធភាព វាអាស្រ័យលើ​វត្ថុ​ធាតុ​ដើម​ដែលយក​មក​ប្រើប្រាស់ដូចជា៖

  • ប្រដាប់ស្រូបរន្ទះ ត្រូវ​ធ្វើ​ពី​លោហ​ធាតុ​ដែល​ងាយ​ចម្លង​អគ្គិសេនី ជាពិសេស​ ធ្វើអំពីស្ពាន់ ហើយនៅខាងចុង គួរមានខ្នែងច្រើន។
  • ខ្សែចម្លង​អគ្គិសេនី គួរើសយក​ប្រភេទខ្សែដែល​មានស្ពាន់​ខាងក្នុង​ធំ។ ខ្សែ​ប្រភេទនេះគេច្រើនធ្វើវាជាពិសេស ខុសពីខ្សែភ្លើងយើងបន្តិច។
  • បង្គោលសំរាប់ចម្លងបន្តពីខ្សែចូលទៅក្នុងដី។ ដើម្បីប្រសិទ្ធភាពខ្ពស់ គួរកប់វា ៣ដើម​រាងត្រីកោណ ដោយ១ដើមៗ មានប្រវែង​យ៉ាង​ហោច​ណាស់ ៣ម៉ែត្រទៅក្នុងដី។ ជាទូទៅ បង្គោលស្ពាន់ដែលមានលក់​ ប្រវែង​១​ម៉ែត្រ ហើយយើងអាចតវាបានដោយប្រដាប់ភ្ជាប់។ យើងអាចកប់​តែ​មួយ​ដើម​ដូចរូបខាងក្រោម​ក៏​បានដែរ តែគួរបន្ធែមសារធាតុងាយចម្លង​ ឲ្យបានច្រើន​ដើម្បីងាយផ្ទេរ ចរន្ត​អគ្គិសេនីពីខាងលើទៅក្នុងដី។

វិធានការណ៍​ដើម្បី​បញ្ជៀស​គ្រោះ​ថ្នាក់​ដោយ​សារ​រន្ទះ​ ៖

  • ​ស្នាក់​នៅ​​ក្នុង​ផ្ទះ​ខណៈ​ពេល​មាន​ព្យុះ​ភ្លៀង​។ បើ​​នរណាម្នាក់​នៅ​ខាង​​ក្រៅ​​មុន​​ឬក៏​អំឡុង​ពេល​ព្យុះ​រន្ទះ​ ត្រូវ​រក​កន្លែង​ជ្រក​ជា​បន្ទាន់​តាម​ដែល​អាច​ធ្វើ​ទៅ​​បាន​។ តែង​តែ​ជ្រក​ក្នុង​​អគារ​បំពាក់​ដោយ​ប្រព័ន្ធ​គ្រប់​គ្រង​​​បណ្ដាញ​ទឹក​ និង​មាន​ជញ្ជាំង ឬ​ដំបូល​ដែល​មិន​ចម្លង​អគ្គិសនី​។
  • ​ពេល​នៅ​ក្នុង​ផ្ទះ សូម​បិទ​ និង​ចេញ​ឲ្យ​ឆ្ងាយ​ពី​សម្ភារ​​អគ្គិសនី​ ដូច​ជា​​ទូរទស្សន៍ កុំព្យូទ័រ​ និង​​ ឧបករណ៍​អេឡិច​ត្រូនិក​​ជា​ដើម​។
  • កុំ​នៅ​ក្បែរ​ទឹក ​ដែល​ប្រើ​ដោយ​ប្រព័ន្ធ​អគ្គិសនី​ និង​កុំ​ប៉ះ​ពាល់​វត្ថុ​នានា​ដែល​​​ធ្វើ​​ពី​លោហធាតុ​ដែល​ចម្លង​អគ្គិសនី។
  • ប្រសិន​បើ​ត្រូវ​ការ​ប្រើ​ទូរស័ព្ទ​ចាំបាច់ គួរ​ប្រើ​ទូរស័ព្ទ​ដៃ និង​ទូរស័ព្ទ​គ្មាន​ខ្សែ ជា​ជាង​​ប្រើ​ទូរស័ព្ទ​ភ្ជាប់​ខ្សែ​​នៅ​លើ​តុ។
  • ​រង់ចាំ​យ៉ាង​តិច​​រយៈ​ពេល​៣០​នាទី​​សិន ក្រោយ​ពី​ពន្លឺ​ផ្លេក​បន្ទោរ​បញ្ចេញ​​ពន្លឺ​ចុង​ក្រោយ​បំផុត​ មុន​ពេល​បន្ដ​ធ្វើ​សកម្ម​ភាព​ផ្សេង​ៗ។
  • បើ​ទោះ​ជា​មិន​មាន​ពន្លឺ​ផ្លេក​បន្ទោរ ឬ​រន្ទះ​បាញ់​ក្ដី ​ប្រសិន​បើ​មាន​​ឮ​សំឡេង​​ផ្គរ​តែ​ឯង​នោះ​ ​វា​ជា​សញ្ញា​ដែល​ត្រូវ​​ប្រុង​ប្រយ័ត្ន​​រក​កន្លែង​ជ្រក​កោន។
  • ​អ្នក​ដែល​ត្រូវ​រន្ទះ​បាញ់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។ ជន​រង​គ្រោះ​ដោយ​រន្ទះ​បាញ់ អាច​​ត្រូវ​មនុស្ស​ដទៃ​ទៀត​ប៉ះ​បាន​​ដោយ​គ្មាន​គ្រោះ​ថ្នាក់។ មនុស្ស​ជុំ​វិញ​ខ្លួន​អាច​ជួយ​ជន​រង​គ្រោះ​ដោយ​ការ​សង្កត់​ដើម​ទ្រូង និង​បឺត​ខ្យល់​ដង្ហើម៕

One response to “វិធីសាស្ត្រ ​បញ្ចៀស និង ការពារ រន្ទះបាញ់

  1. Good!!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s