សំណាប​យោង​ដី ស្រី​យោង​ប្រុស

បុព្វ​ការី​ជន​ខ្មែរ​បាន​ទុក​​នូវ​ពាក្យ​ទំនៀមជា​ច្រើន​​ឲ្យ​កូនចៅ​ជំនាន់ក្រោយៗ គ្រាន់​ជា​ការ​ពិចារណា​ ក្នុងនោះ​មាន ពាក្យ​ទំនៀម​មួយថា “សំណាប​យោង​ដី ស្រី​យោង​ប្រុស” ។ តើឃ្លា​នេះ​មាន​អត្ថន័យបែប​ណាដែរ?

  • សំណាប​យោង​ដី៖ ពាក្យថា​ “​សំណាប​” គឺសំដៅ​លើ​កូនស្រូវ​ដែល​ដុះ​ក្នុងថ្នាល​ដោយការសាប ពេលដល់អាយុកំណត់ គេត្រូវដកវា​យក​ទៅ​​ស្ទូង គេហៅថា “​ដកសំណាប​”។ ពាក្យថា​ “​សំណាប​យោង​ដី​” ចង់ប្រាប់ថា  សំណាប​ល្អ តែង​តែធ្វើ​ឲ្យ​សន្ទូង​លូត​លាស់​ល្អ (មើល​ទៅ​​ដី​​ស្រែដូច​ជា​មាន​ជី​ល្អ​ណាស់), បើ​សំណាប​អន់ ទោះ​បី​ដីស្រែ​មាន​ជី​យ៉ាងណា ក៏សន្ទូង នៅ​​តែ​អន់​ដដែល។
  • ស្រី​យោង​ប្រុស៖ ស្ត្រី​​គឺ​​ជា​​កម្លាំង​​ជំរុញ​មួយដ៏ខ្លាំង​ក្លា​​​ទាំង​​នៅ​​ក្នុង​​សង្គម​​គ្រួសារ និង​​ទាំង​​នៅ​​ក្នុង​​សង្គម​ជាតិ​​ទាំង​មូល​។ បុរស​ដែល​មាន​ភរិយាជាមនុស្សម៉ត់ចត់ ដឹងខុសត្រូវ នាំឲ្យ​គ្រួសារ​មាន​សុភមង្គល​ ទោះជា​បុរសជា​ប្តី មិន​មែន​ជា​មនុស្ស​ប្រសព្វក៏ដោយ។ បុរសទាំងឡាយ ទោះ​ជា ពូកែ​ឬ​មិនពូកែ​​ក៏នៅមានចំនុច​ខ្វះ​ខាត តែ​ប្រសិន​នៅ​ក្បែរ​ខ្លួនគេ​មានស្ត្រីដ៏ឈ្លាសវៃម្នាក់​ នោះភាពជោគជ័យ​​នឹង​នៅជិត​បង្កើយ ដូចជាពំនោលមួយថា “​នៅពីក្រោយខ្នង​បុរស​ជោគ​ជ័យ តែង​មាន​​ស្ត្រី​​ដ៏ឈ្លាសវៃ​” ។​ ផ្ទុយទៅវិញ បើ​ភរិយា​ជាស្ត្រី​ខ្ជីខ្ជា​ ឬ​​ពាក្យ​​អាក្រក់​ស្តាប់​ថា “​កញ្ជើធ្លុះ​” ឬ “​ខាតលក្ខណ៍​” វិញ ទោះបុរសជាប្តី ជា​មនុស្ស​អស្ចារ្យ ក៏​ជួប​តែ​រឿង​ស៊យ និង​ បរាជ័យ ជា​ញឹក​ញាប់។ នៅក្នុងការរស់នៅជាក់ស្តែង ដែល​​យើង​ឧស្សាហ៍​​សង្កេត​​ឃើញ​ គឺមាន​ភាព​ផ្ទុយ​គ្នា​មួយចំនួនដូចជា មុន​ពេល​​រៀប​​ការ បុរស​​ខ្លះ ជា​មនុស្សដ៏​ជោគជ័យ​ក្នុង​អាជីព ក៏ដូចជាក្នុង​ការរស់​នៅ តែ​ក្រោយ​​​​​ពេល​​​​រៀប​​ការ បុរសនោះ​បែរជា ជួប​ប្រទះ​តែរឿង​បរាជ័យ​ទៅ​វិញ ឬ ក៏ក្លាយ​ជា​មនុស្សមិនគួរឲ្យ​សេពគប់​។ ចំណែក​អ្នក​ខ្លះ​ទៀត ដែល​មិន​សូវ​មានភ័ព្វសំណាង​ក្នុង​ការងារ​ ឬ មិន​សូវ​ទទួល​បាន​ការ​ស្វាគមន៍ បែរក្លាយជាអ្នកជោគជ័យ ទាំង​​ការងារ​ និង ជីវិតទៅវិញ។ ទាំងនេះគឺ បណ្តាលមកពី ភរិយា​ ដែល​ជា​កត្តាលីករ​​ជំរុញ ដូច​ដែរ​ចាស់ៗ​ បាន​បន្សល់​ទុក​នូវ​ពាក្យ​ទំនៀម​នេះ។


នៅមានមានពាក្យទំនៀមផ្សេងទៀត​ដែលបាន​និយាយ​​ពី​សារៈសំខាន់ របស់ស្ត្រី នូវតួនាទីដ៏សំខាន់ ទាំងនៅក្នុង​គ្រួសារ ក៏​ដូច​ជា​សង្គមជាតិទាំងមូល ដូចជា “​ទ្រព្យ​គង់​ត្បិត​ស្រីចេះ​សំចៃ​ទុក ផ្ទះ​ធំ​ស្រណុក​ត្បិត​ភរិយា​ជា​” ។

ការបកស្រាយខាងលើ ខ្ញុំផ្តោតទៅលើសង្គមគ្រួសារ ដោយគិតថា តួនាទី​របស់​ស្ត្រី​នៅក្នុងសង្គមជាតិ​ ក៏ប្រហាក់ប្រហែលគ្នា នោះដែរ ហើយ គ្រួសារ ក៏ជាកោសិការ​របស់សង្គមដែរ៕

One response to “សំណាប​យោង​ដី ស្រី​យោង​ប្រុស

  1. Honest Queenie

    ស្ត្រីជាដៃគូអភិវឌ្ឃន៏របស់បុរសដែលមិនអាចខ្វះបានទាំងនៅក្នុងគ្រួសារ និងនៅក្នុងសង្គមជាតិទាំងមូល។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s