៤ ប្រការរបស់អ្នកដឹកនាំសម័យថ្មី?

អ្នក​ដឹក​នាំ​នៅ​សម័យ​និមួយៗ​ច្រើន​​ប្រកាន់​យកនូវគោលការណ័ដឹកនាំ​ផ្សេងៗ​តាម​​ការ​យល់​ដឹងផ្ទាល់ខ្លួន ឬ ក៏ប្រកាន់យក​នូវគោលការណ៍​របស់​ឥស្សរៈជន​​ដែល​ខ្លួន​បាន​ចាត់​​​ទុក​ជាមនុស្សគំរូ ជាអាទ៍ដូចជា កាលជាង 2,000 ឆ្នាំ​មុន​គ្រឹស្តសករាជ រាជា យ៉ៅ និង ស៊ុន សុទ្ធតែបានក្លាយជា​ក្សត្រគំរូ សំរាប់​ក្សត្រ​ក្រោយៗមកទៀត។ ក្នុងរាជវង្ស ថាំងថៃចុង (លី ស៊ឺមីង) ដែលកេចាត់ទុក ជា​​ក្សត្រ​អឆ្ឆរិយៈ​​ទ្រង់​បាន​ប្រកាន់​យក​ការ​ដឹក​នាំ​៤​ប្រការ​​ដែល​មាន​ដូច​ខាងក្រោម៖

  • ប្រការទី១៖ ប្រើ​អ្នក​ឈ្លាស​វៃ (អ្នកប្រាជ្ញ)។
  • ប្រការទី២៖ ប្រើ​អ្នក​ឈ្លាស​វៃ​ទៅ​តាម​ជំនាញ​ដែលពួកគេ​ស្ទាត់​បំផុត​។
  • ប្រការទី៣៖ ជឿ​ជាក់​លើ​អ្នក​ប្រាជ្ញ ផ្តល់​ការអនុគ្រោះ​ដល់​អ្នកធ្វើខុស​ និង​​ផ្តល់​ឲ្យ​ពួក​​គេ​ទទួលបាននូវ​ផល​តប​ស្នង​តាមភាពសមរម្យ។
  • ប្រការទី៤៖ លើកសរសើរ​ដល់អ្នកណាដែលហ៊ាន​និយាយ​ការពិត និង ទៀងត្រង់ ហើយមិន​ដក​ហូត ដៀលត្មិះ ឬ ​ប្រហារ​ជីវិតអ្នកណា​ម្នាក់​ឡើយ។

ក្រោយមក​ (សម័យបចុប្បន្ន) ដោយយល់ឃើញថា​ប្រការទាំង៤​របស់​ស្តេច​ថាំង ថៃ​ចុង មានប្រសិទ្ធភាពក្នុងការ​អភិវឌ្ឍន៍​ប្រទេស អ្នកដឹកនាំមួយចំនួន​ក៏បាន​យក​វិធាន​​ការណ៍ទាំងនេះ​មកច្នៃ​តាមការដែលខ្លួនចង់ប្រែក្លាយ​ប្រទេសរបស់ខ្លួន ក្នុង​នោះ ខ្ញុំ​សូម​លើក​នូវ​ការដឹកនាំរបស់​អ្នក​ដឹក​នាំមួយចំនួនដើម្បីកាន់អំណាច​បាន​យូរ​អង្វែង​ដូចខាងក្រោម ៖

  • ប្រការទី១៖ ប្រើអ្នកល្ងង់​ និង ​លោភលន់។
  • ប្រការទី២៖ ប្រើ​អ្នក​​ទាំង​នោះ​ទៅ​តាម​ជំនាញ​ដែលពួកគេ​ស្ទាត់​បំផុត (ចូលចិត្តធ្វើតាម, ស្តាប់បង្គាប់, និងល្មោភនូវ​បុណសក្តិ​និង​ទ្រព្យ​សម្បត្តិ) ដើម្បីបំរើនូវមហិច្ឆិតា​របស់ខ្លួន។
  • ប្រការទី៣៖ ចាត់ទុកអ្នកប្រាជ្ញជាឈ្នាន់ សំរាប់ប្រើប្រាស់ដោះទាល់​ម្តង​ម្កាល។
  • ប្រការទី៤៖ អ្នកដែលនិយាយពិត ត្រូវដកហូតចេញពីតំណែង​ ឬ ជាប់ទោស ឬ ជួបឧបទេវហេតុ។

ទាំងនេះគ្រាន់តែជាជ្រុងមួយនៃទស្សនៈប៉ុណ្ណោះ៕

វីរៈ ដារ៉ា (20​ កក្កដា 2011)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s