ភារកិច្ចរបស់អ្នកដឹកនាំ

ខាងក្រោមនេះជាអត្ថបទរបស់អ្នកគ្រូទេវី (Honest Queenie) ដោយ​ខ្ញុំ​មាន​ការ​កែ​សំរួល​ឃ្លាខ្លះតែប៉ុណ្ណោះ។

ភារកិច្ចរបស់អ្នកដឹកនាំដែលត្រូវបានរកឃើញនៅលើសិលាច​រឹកនៅអង្គរ​រួមមាន​៨​ប្រការ​ដូចជា៖ ទឹកអម្រែក,​ ភ្នែកខ្លែង, ស្ញែងរាជសី, សម្តីព្រះឥសូរ, ថ្ងូរព្រះឥន្ទ្រ, សុបិន្តសួរគ៌, ខួរទន្សាយ, និង សប្បាយស្រមោច៖

  1. ទឹកអម្រែក៖ ការរែកទឹក ត្រូវលៃយ៉ាងណា​ឲ្យ​ទម្ងន់នៃ​ធុង​ទឹក​ទាំង​សង​ខាង​ មានលំនឹងស្មើគ្នា ជាសវាង​ឃ្លោង​ចុះឡើង​។​ យ៉ាងណា​​មិញ អ្នក​ដឹក​នាំត្រូវ​​ប្រកាន់​​​យក​នូវ​យុត្តិធ​ម៌ មិន​លំអៀង​ដូចជាទឹក​អម្រែក​​អញ្ចឹង។
  2. ភ្នែកខ្លែង៖ សត្វខ្លែងជាសត្វមួយមានភ្នែក​វៃណាស់ វាហើរ​សំកាំង​លើ​អាកាស​ ប៉ុន្តែវាអាចហើរមកឆាបឆក់យក​សត្វ​តូចៗ​នៅ​លើ​ដី បាន។​ ដូចគ្នានេះដែរ ​ប្រធាន ឬ​មេ​កើយ​គេត្រូវតែវាងវៃ រហ័ស​រហួន ក្រឡេក​​តែ​​​មួយ​​ឆ្វាច់​​អាច​ដឹង​ថា​កូនចៅនេះយ៉ាងម៉េច កូន​ចៅ​នោះ​យ៉ាង​ណា និយាយ​រួម​គឺ​ពូកែ​សង្កេត។ ​ម្យ៉ាង​វិញ​ទៀត ការមើល​ប្រៀប​ទៅ​​នឹង​ការសម្លឹងរបស់សត្វ​ខ្លែង​ពីទីខ្ពស់ អាច​ឲ្យ​យើង​ឃើញ​ច្បាស់​ជាង។
  3. ស្ញែងរាជសី៖ រាជសីគឺជាស្តេចនៃអស់សត្វទាំងពួង​ សត្វ​ទាំង​អស់​អោយ​តែ​លឺ​ឈ្មោះ​រាជសី​គឺ​​ខ្លបខ្លាច និងកោតក្រែងណាស់។ បើ​ប្រៀប​​​​ទៅ​​​នឹង​ថ្នាក់​ដឹក​នាំ​​គឺ​​យើងនិយាយពីអំណាច និង​ឥទ្ធិពល​(Power of authority) ដែល​សម្តីរបស់​ប្រធាន និង​ការ​អនុម័ត្ត​របស់​ប្រធាន​​គឺ​​មានឥទ្ធិពលដូចមានដាវអជ្ញាសឹក​នៅ​នឹង​ដៃ​អញ្ចឹង​តែ​មិន​មែន​​​ជា​​លក្ខណៈ​ផ្តាច់​ការឡើយ។ ការ​គោរព​របស់​ថ្នាក់​ក្រោម​គឺ​គោរព​ដោយ​​សុទ្ធចិត្ត​មិន​មែន​តែ​នៅ​នឹង​មុខ​នោះឡើយ។
  4. សម្តីព្រះឥសូរ៖ គឺចង់និយាយពីឥទ្ធិពលរ​បស់ពាក្យសម្តី និង​ការ​គោរព​​ពាក្យ​សម្តី (Power of Word) មិន​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃ​ដែលនាំ​ឲ្យ​អ្នក​ផង​អស់​ទំនុក​ចិត្ត។
  5. ថ្ងូរព្រះឥន្ទ្រ៖ ព្រះឥន្ទ្រជាទេវដែលតែងតែជួយ​អ្នកទន់ខ្សោយ​ដូច​គ្នានេះ​ដែរ អ្នកដឹកនាំត្រូវតែជួយថ្នាក់ក្រោម​ទាំង​កំលាំង​កាយ និង​ចិត្ត​និង ជំរុញទឹកចិត្តពួកគេ​ ​លើកសរសើរពេលធ្វើការងារបានល្អ មិនឈ​ឱបដៃ ចាំតែបញ្ជា​នោះទេ។
  6. សុបិន្តសួគ៌៖ ធ្វើកិច្ចការអ្វីៗ អ្នក​ដឹកនាំ​ត្រូវ​តែសំរេច​កិច្ច​ការ​នោះ​អោយ​បាន​​ល្អប្រសើរ ដូច​​ដែល​បានគ្រោងទុក។
  7. ខួរ​ទន្សាយ​៖ ​បុព្វបុរសខ្មែរ តែងឲ្យតម្លៃទៅលើសត្វទន្សាយ​ជា​សត្វ​​ឈ្លាស​វៃ ​លើសសព្វសត្វទាំងពួង។​ ក្នុងន័យនេះ គឺសំដៅថា អ្នកដឹកនាំត្រូវតែ ឈ្លាសវៃ ចេះបត់បែនតាមកាលៈទេសៈ។
  8. សប្បាយស្រមោច៖ ស្រមោចជាសត្វឧស្សាហ៏ព្យាយាម​ធ្វើ​កិច្ចការ​​អ្វី​​ដោយ​​អត់ធ្មត់​មិន​ដូច​សត្វរៃ​ទេ។​ ពួកគេនាំគ្នា​ធ្វើ​ការ​ដោយ​រីករាយ សប្បាយ​ចិត្ត​ទាំង​អស់គ្នា ទាំងមេទាំងកូនចៅ ហើយ​​ទោះ​​ជា​អវត្តមាន​ មេ ក៏​កូន​ចៅ​នៅ​តែ​បន្ត​ការងារ​ដោយ​មិន​រុញ​​រា​ឡើយ។

ប្រសិនបើមិត្ត​ទាំងអស់មានអ្វីចង់បន្ថែម ឬ ស្ថាបនា សូមជួយផ្តល់ជាយោបល់៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s