ទទួល​ទាន​​សាឡាដសង​​ទប់ស្កាត់មហារីកសុដន់

បណ្តាក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Southampton​ របស់​អង់គ្លេស​បាន​រក​ឃើញ​ថា ការទទួលទានបន្លែ​សាឡាដសង (Watercress) ជា ប្រចាំអាច​ជួយ​​ទប់​ស្កាត់​ការ​កើត​ជម្ងឺ​មហារីក​ដោះ​បាន។ អ្នកជំនាញ​បាន​និយាយ​ថា អាហារ​នេះ​អាច​ជួយ​បិទសញ្ញានៅក្នុងរាងកាយ ហើយ​និង​ជួយ​ទប់​ស្កាត់​មហារីក​ដុំសាច់​នៃ​អុកស៊ីហ្សែន និង​ឈាមបាន។ លទ្ធផល​នៃ​ការ​រក​ឃើញ​នេះ​បាន​កើត​ចេញ​ពី​ការ​​ធ្វើ​ពិសោធន៍​របស់​អ្នក​ស្ម័គ្រចិត្តមួយចំនួន។ ក្នុង​ដំណាក់​កាល​ពិសោធន៍ ពួក​គេ​ទាំង​នេះ​ត្រូវ​បាន​គេ​ឲ្យ​​ទទួល​​ទាន​​បន្លែ​នេះ​ក្នុង​មួយ​ថ្ងៃ​៨០​ក្រាម​។

ជាលទ្ធផលគេបានពិនិត្យឃើញថា កម្រិតម៉ូលេគុលដែលមាន តួនាទី​ប្រយុទ្ធ​ប្រឆាំង​​ជម្ងឺមហារីកនៅក្នុងឈាមរបស់អ្នកទាំងនេះបាន កើន​ឡើង​ក្នុង​កម្រិត​មួយ​ហួស​​ពី​ការ​ស្មាន គឺប៉ុន្មានម៉ោងបន្ទាប់ពីទទួលទានបន្លែនេះរួច។ ក្រុម​អ្នក​ជំនាញ​បាន​​បញ្ជាក់​​ផង​ដែរ​ថា ផល​វិជ្ជមានដ៏ល្អបែបនេះក៏ព្រោះតែនៅក្នុងបន្លែ​ មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​​ដែល​ហៅ​កាត់​ថា PEI TC (Phenylethyl Isothiocyanate) ដោយសារ​ធាតុ​នេះ​មាន​​សមត្ថ​ភាព​​​អាច​​​ជួយ​​ទប់​ស្កាត់​ដំណើរ​ការ​ប្រូតេអ៊ីន​មហារីក​បាន។ ពេល​ដែល​ដុំ​សាច់​មហារីក​វិវឌ្ឍន៍​ឡើង​វា​បាន​​បញ្ឈប់​​ការ​​ផ្តល់​​ឈាម​​បាន​​ភ្លាម​មួយរំពេច ហើយ​បន្ទាប់​មក​ការ​រីក​លូត​លាស់​បន្ថែម​របស់​វា​ត្រូវ​បាន​ផ្អាក​គឺ​រហូត​ដល់​វា​អាច​ទទួល​បាន​​អុកស៊ីហ្សែន​​​គ្រប់​គ្រាន់​​ទើប​បង្កើត​បាន​កោសិកា​ម​ហារីក។ ដើម្បីឆ្លងកាត់ឧបសគ្គនេះ កោសិកា មហារីក​បាន​បញ្ជូន​ចេញ​នូវ​សញ្ញា​ទាំង​ឡាយ​ដែល​សញ្ញា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ស្រទាប់​ដែល​នៅ​ជុំ​វិញ​បង្កើត​បាន​សរសៃ​ឈាម​ថ្មី​នៅ​ក្នុង​ដុំសាច់មហារីក បន្ទាប់​មក​វា​ក៏​អាច​ផ្តល់​អុក​ស៊ីហ្សែន​រួម​ នឹង​សារ​ធាតុ​លូត​លាស់បាន។

ប្រូតេអ៊ីន Hypoxia Inducible Factor ដែលហៅកាត់ថា (HIF) គឺ​ជា​ផ្នែក​ដ៏​សំខាន់ ក្នុង​ដំណើរ​ការ​បង្កើត​សរសៃ​ឈាមថ្មីនេះ។ ទោះ ជាយ៉ាងនេះក៏ដោយ PEI TC ដែល​មាន​នៅ​ក្នុង បន្លែ​ដូច​ដែល​បាន​បង្ហាញ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ពិត​ជា​​មាន​​លទ្ធភាព​ជួយ​ទប់​ស្កាត់​ដំណើរ​ការ​ប្រូតេអ៊ីន​(HIF)​បាន៕

One response to “ទទួល​ទាន​​សាឡាដសង​​ទប់ស្កាត់មហារីកសុដន់

  1. Honest Queenie

    ល្អណាស់!!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s