អត្ថប្រយោជន៍នៃទឹកឃ្មុំចំពោះសុខភាព

ទឹកឃ្មុំសុទ្ធ មានជាតិស្ករ ដិកថូស និង ហ្វ្រាក់ថូស ដែលមានគុណប្រយោជន៍ ខាង​អាហារ និង មានគុណ​សម្បត្តិ ជាឱសថខ្ពស់។ ម៉្យាងទៀតវាសម្បូរ ទៅ​ដោយ​ វីតាមីន B1 វីតាមីន B2 វីតាមីន E វីតាមីន K វីតាមីន C ពីធម្មជាតិ អាស៊ីដ​អាមីណូ អាស៊ីដ ខ្លាញ់ អំបិលរ៉ែ ស័ង្កសី និង ទង់ដែង។ បើយើងយកទៅផ្សំ ជាមួយ​​ឱសថ​បុរាណ ក៏ក្លាយ​ជា​ថ្នាំ ដែល​ប្រទេស​ជាច្រើននិយមប្រើ ។

នៅក្នុងក្បួនតម្រាចិន បានកត់ត្រាអំពី ប្រសិទ្ធភាពរបស់ ទឹកឃ្មុំ ថា​អាច​បណ្តេញ​កម្តៅ ជំនួយក្រពះ ផាល បណ្តេញជាតិពុល ព្យាបាលដំបៅ ធ្វើ​​ឲ្យ​មាន​សំណើម កាត់​​បន្ថយ​ភាព​ស្ងួត និង បំបាត់ក្អក ។

ក្រុមគ្រូពេទ្យ នៅអាមេរិក និង កាណាដា បានឱ្យអ្នកជំងឺ ទទួលទាននំប៉័ង លាប​ទឹកឃ្មុំ រៀងរាល់ថ្ងៃ ដើម្បី​ជួយកាត់បន្ថយ កូឡេស្តេរ៉ូល ការពារ​រោគ​បេះដូង ធ្វើ​ឱ្យ​បេះដូង លោតបានជាធម្មតា ។

ក្នុងក្បួនតម្រា របស់ថៃ ទឹកឃ្មុំជួយឱ្យ រាងកាយបឺតស្រូប យក​ជាតិ​ថ្នាំ​បាន​លឿន ជំរុញដំណើរការ របស់​តម្រងនោម ជួយឱ្យឈាមរត់ ទៅ​ចិញ្ចឹម​គ្រប់​ផ្នែក​របស់​រាង​កាយ ធ្វើឱ្យមានកម្លាំងកំហែង ។ ចំពោះបុរស ដែល​មាន​អាការ​ខ្សោយ សមត្ថភាព​​ផ្លូវ​ភេទ បើបានទទួលទាន ទឹកឃ្មុំសុទ្ធ មួយថ្ងៃ ២ ស្លាបព្រា​បាយ​ មុន​​ចូល​ដំណេក រៀង​រាល់​ថ្ងៃនោះ អាការនឹងបាន ប្រសើរឡើង ។

បើបានផឹកទឹកឃ្មុំសុទ្ធ ឆុងជាមួយទឹកក្តៅឧណ្ហៗ មុនទទួលទានអាហារ មួយ​ម៉ោង​កន្លះ នោះ​វានឹងជួយ​ទប់ស្កាត់ មិនឱ្យក្រពះបញ្ចោញ អាស៊ីដ​ចេញ​មក​ច្រើន​​ពេក សម​សម្រាប់​អ្នក​ដែល កើតដំបៅក្រពះ ប៉ុន្តែ​បើឆុងជាមួយ ទឹក​ត្រជាក់ វា​នឹង​ជំរុញឱ្យ ក្រពះ​អាហារ បញ្ចោញអាស៊ីដ កាន់តែច្រើន ជំរុញ​ការ​គាប​​ច្របាច់ របស់​ពោះវៀន បំបាត់​បញ្ហា អាហារ​មិន​រលាយ និងទល់លាមក ។

មិនត្រូវផឹកទឹកឃ្មុំ ក្រោយពីអាហារ រួចភ្លាមៗទេ ពីព្រោះកម្រិតជាតិស្ករ ក្នុងឈាម​នឹងកើន​ឡើង យ៉ាង​  Chris  Love រហ័ស ហើយ​ជំរុញ​ឱ្យ​ក្រពះ​បញ្ចោញ អាស៊ីដ​ច្រើន​ជ្រុល បើ​ចង់ផឹក ត្រូវទទួលទាន អាហារប្រមាណជា ២-៣ ម៉ោងសិន ។

ចំពោះស្ត្រីដែលពិបាក ទទួលទានដំណេក បើបានផឹកទឹកឃ្មុំឆុង ជាមួយ​ទឹក​ធម្មតា មុនចូលដំណេក ប្រមាណជា ១ កែវ នឹងជួយឱ្យទទួលទាន ដំណេក​លក់ស្រួល ៕

(ផលិតផលទឹកឃ្មុំដែលលក់ដោយអង្គការ សេដាក)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s