ការ​ជឿជាក់

“កុំជឿរាល់អ្វីដែលអ្នកបានឃើញ ឬបានលឺ ចូរវិភាគ​រក​ឬស​គល់​នៃ​បញ្ហា!”

ភ្នែក៖ ពេលខ្លះមិនប្រាកដ​ថា រាល់អ្វីៗ​ដែល​យើង​បាន​​ឃើញ សុទ្ធ​តែ​ផ្តល់​ភាព​ត្រឹម​ត្រូវ​​ទាំង​អស់​​ឡើយ។ ​កត្តា​ពន្លឺ​ ចម្ងាយ ល្បឿន ​ចលនា​ ឬ បញ្ហានៃ​ភ្នែក អាច​ធ្វើ​ឲ្យ​យើង​​​​​មើល​​​​​​ឃើញ​​​រូបភាព​អ្វីមួយ​​ខុស​ពី​​ភាព​ជាក់​ស្តែង​ទាំង​ស្រុង។​​ នៅ​​សម័យ​​​នេះ ដោយសារ​​​ការ​ចេះ​ប្រើ​ប្រាស់​ពន្លឺ គេអាចបោក​បញ្ឆោត​ ភ្នែក​ទស្សនិក​ជន រាប់​​​ម៉ឺន​​នាក់ រួម​ទាំង​កាមេរ៉ា​រាប់​សិប​ទៀតផង ដូចជា​ករណី​លោក David Copperfield ដែល​គាត់​អាច​បាំង​ភ្នំ បាំង​មហា​កំផែង ឬ យន្តហោះ ដោយប្រើ បច្ចេក​វិទ្យា​​ពន្លឺ និង នៅមាន​ករណី​ជា​ច្រើន​ទៀត ដែល​យើង​អាច​ឃើញ តាមរយះ សៀក​រហ័សសកម្ម ឬ ប៉ាហ៊ី ជាដើម។

ត្រចៀក៖ ក៏មិនខុស​គ្នា​នឹង​ភ្នែកឡើយ មិន​ថា​រាល់​អ្វី​ដែល​យើង​​បានលឺដោយ​ផ្ទាល់​​ត្រចៀក​​សុទ្ធតែ ត្រឹម​ត្រូវ​​​នោះទេ ពេលខ្លះអ្វីដែលយើងបាន​លឺ​ វាជា​ជ្រុង​មួយ​​នៃ​ការ​សន្ទនា ឬ ក៏ជា​ប្រធានបទ​មួយផ្សេង​ដែល​គូរ​សន្ទនា បាន​លើក​ឡើង​​ហើយ​ជំរុញ​​ឲ្យ​មាន​ការ​យល់​​ច្រលំ​ ដល់​ភាគីអ្នកស្តាប់។

ការវិភាគ៖ ឈរលើមូលដ្ឋាននៃ​ការវិភាគ​រកឫសគល់​នៃ​បញ្ហា ដោយសំយោគ​រាល់​អង្គ​ហេតុ និង ​ទស្សនៈវិស័យ អាចធ្វើឲ្យ​យើង​ប្រមើលមើលនូវអ្វីដែល​អាច​ជា​ការ​​ពិត។

“កុំជឿរាល់អ្វីដែលអ្នកបានឃើញ ឬបានលឺ ចូរវិភាគ​រក​ឬស​គល់​នៃ​បញ្ហា!”  វីរៈ ដារ៉ា

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s