ផល​ប្រយោជន៍​នៃ​​​កន្ទួតព្រៃ (Wild Gooseberry)

រុក្ខជាតិនេះមានដុះ នៅតាមព្រៃរបោះនៃប្រទេសកម្ពុជា។ គេ​តែង​ប្រទះ​ឃើញ​មាន​ជា​ច្រើន​កន្លែង នៅខេត្តកំពង់ស្ពឺ និងខេត្តភាគអាគ្នេយ៍ នៃប្រទេសកម្ពុជា នៅ​លើ​ភ្នំ​តូចៗ ​ជាពិសេស​ក្នុងខេត្តមណ្ឌលគីរី។ ដើមមានកម្ពស់ ២-៨ម៉ែត្រ ស្លឹកទោល ដុះ​ឆ្លាស់​ទង រាងមូលទ្រវែង ទទឹង០.២៥ ទៅ ០.៥០ស.ម បណ្តោយ ០.៨ទៅ ១.២ស.ម ។

កន្ទួតព្រៃជួយការពារការឆ្លងមេរោគថ្លើមកន្ទួតព្រៃសម្បូរទៅដោយវីតាមីន C ច្រើន​ជាង​​ផ្លែ​ប៉ោម ដល់ទៅ ១៦០ដង ហើយទោះបីធ្វើឱ្យស្ងួត ឬ ក្លាស្សេទឹក​កក​យូរ​ប៉ុន្មាន ក៏មិនបាត់បង់វីតាមីន C ដែរ។ ផ្លែកន្ទួតព្រៃ មានសារជាតិ “ឆេននីន” និង “ផូលី​ហ្វី​ណល” ដែល​​ជួយ​ការពារ វីតាមីន C កុំឱ្យបាត់បង់។ កន្ទួតព្រៃអាច ការពារ ការ​កើត​ជាតិ​ពុល ក្នុងថ្លើម និង ទប់ស្កាត់ការ កើតរោគ មហារីកថ្លើម។  អ្នក​គ្រាន់​តែ​ដាំ​កន្ទួត​ព្រៃ មកផឹក ដូចទឹកផ្លែឈើទូទៅ ជាការស្រេច។

កន្ទួតព្រៃស្រស់ ត្រូវបានគេប្រើក្នុងករណីហើមរលាកលើថ្ងាស (កន្លែង​ប្លោក​នោម) សួត​ ​និង​ ភ្នែក។ ម្សៅផ្លែកន្ទួតព្រៃលាយទឹកផុកៗប៉ាតលើថ្ងាស (ប្លោក​នោម) ព្យាបាល​​នោម​ក្រហាយ ក្នុងករណីនោមទាស់ និងប៉ាត លើថ្ងាស (ក្បាល) ក្នុង​ករណី​​ប្រកាំង (ឈឺ​ក្បាល,ឈឺមួយចំហៀងក្បាល) ផ្លែ មាន​សកម្មភាព​កាត់​ស្លេស, បង្កើន ទឹកនោម, បំបាត់រាក, បន្ថយកំដៅនិង ប្រឆាំងការខ្វះជីវជាតិសេ។ ផ្លែ​​ក៏​​ជា​​ថ្នាំ ដើរខ្យល់ និង​ធ្វើឱ្យ​អាហារ​ងាយ​រលាយ។

សំបកដើម គ្រាប់ ស្លឹក និង ផ្លែ យកមក​ធ្វើ​ជាលក្ខពណ៌លឿង៕

One response to “ផល​ប្រយោជន៍​នៃ​​​កន្ទួតព្រៃ (Wild Gooseberry)

  1. The Gooseberry look nice. And its leaves look a bit like the St. Patrick leave…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s