តើពាក្យ អាកាសធាតុ និង ធាតុអាកាស មានលក្ខណៈខុសគ្នាបែបណា?(រូបភាពអាកាសធាតុនៅលើពិភពលោកក្នុងខែនីមួយៗ)
ភាពខុសគ្នារវាង អាកាសធាតុ និង ធាតុអាកាស អាចនិយាយបានដោយខ្លីថា “អាកាសធាតុ គឺអ្វីដែលអ្នកសង្ឃឹមចង់បាន ចំណែកឯ ធាតុអាកាស គឺជាអ្វីដែលអ្នកបានទទួល”។
(រូបភាពនៃការព្យាករណ៍ធាតុអាកាស)
កន្លងមក មានមនុស្សជាច្រើន បានយល់ច្រឡំនិងមានការប្រើប្រាស់ពាក្យ ទាំងពីរនេះមិនបានត្រឹមត្រូវឡើយ រួមទាំង ប្រព័ន្ធសារពត៌មាន និង អ្នកដឹកនាំផងដែរ។
ដើម្បីជាសវាងនូវការភ៍ន្តច្រលំតទៅទៀត យើងនឹងស្វែងយល់ នូវពាក្យទាំងពីរនេះ ដូចខាងក្រោម៖
អាកាសធាតុ (Climate)៖ គឺជាមធ្យមភាគនៃធាតុអាកាសក្នុងរយះពេលយូរ។ តាមកំរិតស្តង់ដារ រយះពេលមធ្យមគឺ ៣០ឆ្នាំ ប៉ុន្តែរយះពេលផ្សេងទៀត ក៏បានប្រើប្រាស់ អាស្រ័យលើគោលបំណង។ អាកាសធាតុរួមមាន សីតុណ្ហភាព, សំណើម, សម្ពាធបរិយាកាស, ខ្យល់, ភ្លៀង។
អាកាសធាតុគឺមានភាពខុសៗគ្នានៅជុំវិញពិភពលោក ដោយសាវាត្រូវបានដុតកម្តៅពីព្រះអាទិត្យ មានភាពមិនស្មើគ្នា។ អាកាសធាតុនៅលើពិភពលោក ចែកចេញជា ៤ ធំៗគឺ អាកាសធាតុត្រូពិច, អាកាសធាតុតំបន់វាលខ្សាច់(ស្ងួត), អាកាសធាតុត្រជាក់បង្គួរ, និង អាកាសធាតុតំបន់ប៉ូល។
អាកាសធាតុ អាចផ្ទុយពី ធាតុអាកាសដែលបង្ហាញពីស្ថានភាពបច្ចុប្បន្ន និងកើតឡើងក្នុងរយះពេលខ្លី។
ធាតុអាកាស (Weather)៖ គឺបញ្ជាក់អំពីបរិយាកាសដូចជា ក្តៅ ឬ ត្រជាក់, សើម ឬ ស្ងួត, ស្ងប់ ឬ ព្យុះ, មានពពកដេដាស ឬ មេឃស្រឡះ។ ធាតុអាកាស សំដៅលើ បញ្ហាទូទៅ ឬ សីតុណ្ហភាព ឬ ភាពប្រែប្រួល ពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រភព៖
កម្ពុជាស្ថិតនៅតំបន់អាកាសធាតុត្រូពិច!