អាកាសធាតុ និង ធាតុអាកាស

តើពាក្យ អាកាសធាតុ និង ធាតុអាកាស មានលក្ខណៈខុសគ្នាបែបណា?(រូបភាពអាកាសធាតុនៅលើពិភពលោកក្នុងខែនីមួយៗ)

ភាពខុសគ្នារវាង​ អាកាសធាតុ និង ធាតុអាកាស អាចនិយាយបានដោយខ្លីថា “អាកាសធាតុ គឺអ្វីដែលអ្នកសង្ឃឹមចង់បាន ចំណែកឯ ធាតុអាកាស គឺជាអ្វី​ដែល​អ្នកបាន​ទទួល”។

(រូបភាពនៃការព្យាករណ៍ធាតុអាកាស)

កន្លងមក មានមនុស្សជាច្រើន បានយល់ច្រឡំនិង​មាន​ការ​ប្រើ​ប្រាស់​ពាក្យ​ ទាំង​ពីរ​​នេះមិនបានត្រឹមត្រូវឡើយ រួមទាំង ប្រព័ន្ធ​សារពត៌មាន និង អ្នកដឹកនាំ​ផងដែរ។

ដើម្បី​ជាស​វាង​នូវ​ការ​ភ៍ន្ត​ច្រលំ​តទៅ​​ទៀត​ យើង​នឹង​ស្វែងយល់​ នូវពាក្យទាំងពីរ​នេះ​ ដូចខាងក្រោម៖

អាកាសធាតុ (Climate)៖​ គឺជាមធ្យមភាគនៃធាតុអាកាសក្នុងរយះពេល​យូរ​។ តាម​កំរិត​​ស្តង់ដារ រយះពេលមធ្យមគឺ ៣០ឆ្នាំ ប៉ុន្តែរយះពេលផ្សេងទៀត ក៏​បាន​ប្រើ​ប្រាស់ អាស្រ័យ​លើ​​គោល​​បំណង។ អាកាសធាតុរួមមាន សីតុណ្ហភាព, សំណើម, សម្ពាធ​បរិយាកាស, ខ្យល់, ភ្លៀង។

អាកាសធាតុគឺមានភាពខុសៗគ្នា​នៅជុំវិញ​ពិភពលោក​ ដោយសា​វា​ត្រូវបាន​ដុតកម្តៅ​ពី​ព្រះអាទិត្យ មានភាពមិនស្មើគ្នា។​ អាកាសធាតុ​​នៅលើ​​ពិភពលោក​ ចែកចេញជា ៤ ធំៗ​គឺ អាកាសធាតុត្រូពិច, អាកាសធាតុតំបន់វាលខ្សាច់​(ស្ងួត),​ អាកាសធាតុ​ត្រជាក់​បង្គួរ, និង អាកាសធាតុ​តំបន់ប៉ូល។

(រូបភាពអាកាសធាតុពិភពលោក)

អាកាសធាតុ អាចផ្ទុយពី ធាតុអាកាស​ដែលបង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន និង​កើត​​ឡើងក្​នុងរយះពេលខ្លី។

ធាតុអាកាស (Weather)៖ គឺបញ្ជាក់អំពីបរិយាកាស​ដូចជា ក្តៅ ឬ ត្រជាក់, សើម ​ឬ ស្ងួត, ស្ងប់ ឬ ព្យុះ, មានពពកដេដាស ឬ មេឃស្រឡះ។ ធាតុអាកាស​ សំដៅលើ បញ្ហា​ទូទៅ ឬ សីតុណ្ហភាព ឬ ភាពប្រែប្រួល ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ។

(រូបភាពធាតុអាកាសពេលមានផ្គរ)

ប្រភព៖

One response to “អាកាសធាតុ និង ធាតុអាកាស

  1. កម្ពុជាស្ថិតនៅតំបន់អាកាសធាតុត្រូពិច!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s