ការ​ស្វែង​យល់​អំពី​ស្ថាន​ភាព​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ទីផ្សារ​ភាគ​ហ៊ុន

Thursday, 18 August 2011
BY: Anthony Galliano

ខែ​កក្កដា និង​សីហា ត្រូវ​បាន​កត់​សម្គាល់​ដោយ​ចរន្ត​ទី​ផ្សារ​ឡើង​ចុះ​ខ្លាំង ជា​ពិសេស ចុះ​ខ្លាំង ប៉ុន្តែ​​ថ្មី​ៗ​នេះ​បាន​​កើន​ឡើង​វិញ ហើយ​ចរន្ត​នេះ​បាន​​ធ្វើ​ឲ្យ​គេ​នឹក​ដល់​ព្រឹត្តិ​ការណ៍​​ធ្លាក់​ចុះ​របស់​ទីផ្សារកាល​ពី​ឆ្នាំ​​២០០៨ និង​ឆ្នាំ​២០០៩។ ដោយ​សារ​​ការផ្លាស់​ប្តូរ​ចរន្ត​​​ទី​ផ្សារ​ពី​ខ្សោយ ទៅ​ខ្លាំង ដូច្នេះ​​ជា​ពេល​វេលា​ដ៏​សមរម្យ។

ចរន្ត​ទិញ​ភាគ​ហ៊ុន (Bull market​) ជាស្ថាន​ភាព​ទីផ្សារ​​ ដែល​​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ប្រញា​យ​​ទិញ​ភាគ​ហ៊ុន ស្ថិត​ក្នុង​​​រយៈ​ពេល​ដែល​​ភាគ​ហ៊ុន​ឡើង​ថ្លៃយូរ ហើយ​ការណ៍​នេះ មាន​ទំនាក់​ទំនង​ទៅ​នឹង​ទំនុក​ចិត្ត​របស់​វិនិយោគិន និង​ការ​រំពឹង​ទុក​ថា តម្លៃ​ភាគ​ហ៊ុន នឹង​ឡើង​ថ្លៃ​នា​ពេល​អនាគត។

ទី​ផ្សារ​ឡើង​ចុះជា​និន្នា​ការ​យូរ​អង្វែង ដែល​មាន​រយៈ​ពេល​ពី៥ ទៅ ២៥​ឆ្នាំ ហើយ​ក្នុង​និន្នាការ​នេះ ប្រមូល​ផ្តុំ​ដោយ​និន្នាការ​ចម្បង​ៗ និង​ការ​គាំ​ទ្រ​យ៉ាង​ទូលំ​ទូលាយ​ នៅ​ក្នុង​ទី​ផ្សារ​ទាំង​មូល ដែល​មាន​រយៈ​​ពេល​ជា​ច្រើនឆ្នាំ។

នៅ​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​ដែល​មាន​ការ​ឡើង​ចុះ តម្លៃ​ភាគ​ហ៊ុន បាន​​ឡើង​ថ្លៃ​កាន់​តែ​ខ្ពស់ ជា​ជាង​ការ​​ធ្លាក់​ចុះ​ទាប​ ដោយ​សារ​តែ​បញ្ហា​រាំង​ស្ទះ​ណា​មួយ បណ្តាល​មក​ពី​តម្លៃ​ភាគ​ហ៊ុន​ឡើង​ថ្លៃ។

ចរន្ត​លក់​ភាគ​ហ៊ុន (Bear market​) ជា​ស្ថានភាព​ទីផ្សារ ដែល​​មនុស្ស​​នាំ​គ្នា​លក់​ភាគ​ហ៊ុន ស្ថិត​​ក្នុង​រយៈ​ពេល​ដែល​តម្លៃ​ភាគ​ហ៊ុន ធ្លាក់​ចុះ​ជា​ទូ​ទៅ ស្រប​ពេល​ដែល​​វិនិយោគិន​​មាន​​ភាព​បារម្ភ និង​មាន​ទុទិ្ទដ្ឋិ​និយម។

ជា​ទូ​ទៅ​ការ​យល់​ឃើញ​អវិជ្ជមាន​ធ្វើ​ឲ្យ​វដ្ត​ទី​ផ្សារ​នេះ កាន់​តែ​ធ្លាក់​ចុះ​ដុន​ដាប​ទៅ​ៗ។ នៅ​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន ​ដែល​មនុស្ស​ជា​ច្រើន​នាំ​គ្នា​លក់​ចេញ​ភាគ​ហ៊ុន​របស់​ខ្លួន គឺ​ពេល​ដែល​ភាគ​ហ៊ុន​ធ្លាក់​ថ្លៃ​ ២០​ភាគ​រយ ឬ​ច្រើន​ជាង​នេះ​ក្នុង​រយៈ​ពេល ២​ខែ។ នៅ​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​បែប​នេះ បើ​សិន​ជា​​ភាគ​ហ៊ុន​ធ្លាក់​ចុះ គឺ​ធ្លាក់​ដល់​កម្រិត​ទាប​ខ្លាំង បើ​ឡើង​ថ្លៃ​គឺ​ឡើង​ថ្លៃ​តិច​តួច​បំផុត។ ផ្ទុយ​ពី​ Bull market ដែល​មនុស្ស​នាំ​គ្នា​ទិញ​ភាគ​ហ៊ុន បើ​ឡើង​ថ្លៃ គឺ​ឡើង​ថ្លៃ​កាន់​តែ​ខ្ពស់ បើ​ធ្លាក់​ចុះ​វិញ គឺ​ធ្លាក់​ចុះ​តិច​តួច​ប៉ុណ្ណោះ​។

Bear market ជា​និន្នាការ​គួរ​ឲ្យ​កត់​សម្គាល់ មាន​ទិស​ដៅ​ធ្លាក់​ចុះ ហើយ​ជា​កត្តា​មួយ​ដែល​នាំ​ដល់​ការ​ខាត​បង់​ទ្រព្យ​សម្បត្តិ។

ការ​ងើប​ឡើង​វិញ (rally) ជា​រយៈ​ពេល​​ដែល​តម្លៃ​ភាគ​ហ៊ុន​ឡើង​​ថ្លៃ​ប្រកប​ដោយ​និរន្តរ​ភាព ហើយ​ការណ៍​នេះ អាច​កើត​មាន​ទាំង​នៅ​ក្នុង​ Bear market និង Bull market ។

ការ​ងើប​ឡើង​វិញ​នេះ មាន​ពីរ​គឺ​ការ​ងើប​ឡើង​វិញ​ក្នុង​ចរន្ត​ទិញ​ភាគ​ហ៊ុន និង​ការ​ងើប​ឡើង​វិញ​នៅ​ក្នុង​ចរន្ត​លក់​ភាគហ៊ុន។ ការ​ងើប​ឡើង​វិញ​នៅ​ក្នុង​ចរន្ត​ទិញ​ភាគ​ហ៊ុន​អាច​ចាប់​ផ្តើម​ភ្លាម​ៗ ប៉ុន្តែ​មាន​រយៈ​ពេល​ខ្លី ដោយ​វា​កើន​​​ពី ១០ ទៅ ២០​ភាគ​រយ​។

ការ​កែ​ប្រែ (correction) ជា​ចលនា​បញ្ច្រាស​នៃ​តម្លៃ​ភាគ​ហ៊ុន យ៉ាង​ហោច​ណាស់​១០​ភាគ​រយ​។ ការ​កែ​ប្រែជា​ទូ​ទៅ​មាន​ទំនាក់​ទំនង​​ទៅ​នឹង​ការ​វិល​ត្រឡប់​ទៅ​រក​តម្លៃ​​ ដើម​វិញ។ ការ​កែ​ប្រែ​តិច​តួច អាច​​វិល​ត្រឡប់​ទៅ​រក​តម្លៃ​ដើម​វិញ​ ចំនួន ១ ភាគ ៣ នៃ​និន្នាការ​តម្លៃ​ភាគ​ហ៊ុន​កើន​ឡើង។ ចំណែក​ការ​កែ​ប្រែ​ខ្លាំង​ អាច​វិល​ត្រឡប់​ទៅ​​រក​តម្លៃ​ដើម​វិញ​ចំនួន ៧៥​ភាគ​រយ។ ផ្ទុយ​ទៅ​វិញភាព​ចលាចល​ក្នុង​ទី​ផ្សារ​​ភាគ​ហ៊ុន កើត​ឡើង​ពេល​ដែល​ទី​ផ្សារ​ភាគ​ហ៊ុន ខាត​បង់​ជាង​១០​ភាគ​រយ ក្នុង​រយៈ​​ពេល​ពីរ បី​ថ្ងៃ ហើយ​ជួន​កាល​តែ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ភាព​ចលាចល​នេះ អាច​កើត​ឡើង​បន្ទាប់​ពី Bull market បាន​អូស​បន្លាយ​ពេលធ្វើ​ឲ្យ​តម្លៃ​ភាគ​ហ៊ុន​កាន់​តែ​ឡើង​ថ្លៃ​ខ្លាំង។

ការ​លក់​ភាគ​ហ៊ុន​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច គឺ​ជា​ការ​លក់​ភាគ​ហ៊ុន​ក្នុង​ទ្រង់​ទ្រាយ​ធំ ដោយ​ផ្អែក​លើ​អារម្មណ៍​និង​ភាព​ភ័យ​ខ្លាច ជា​ជាង​ផ្អែក​លើ​មូល​ដ្ឋាន​គ្រឹះ។

ការ​យល់​ព្រម​ចុះ​ចាញ់ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពេល​មួយ​ដែល​វិនិយោគិន មិន​អាច​ទ្រាំ​ទ្រ​នឹង​ការ​ខាត​​បង់​បន្ត​ទៀត​បាន ក៏​សុខ​ចិត្ត​បោះ​​បង់​ចោល ដើម្បី​ចាក​ចេញ​ពី​ទី​ផ្សារ​។ ករណី​នេះ​ពាក់​ព័ន្ធ​នឹង​តម្លៃ​​ភាគ​ហ៊ុន​​ឡើង​ថ្លៃ និង​ធ្លាក់​ចុះ​ខ្លាំង ​ហើយ​ការ​លក់​​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​មួយ ដែល​មាន​ការ​តថ្លៃ​គ្នា​ខ្លាំង​រវាង​អ្នក​ទិញ និង​អ្នក​លក់ ដោយ​សារ​អ្នក​គ្រប់​ៗ​គ្នា ចង់​បោះ​បង់​ចោល ដូច្នេះ​ពួក​គេ ត្រូវ​បង្ខំ​ចិត្ត​លក់​ភាគ​ហ៊ុន​​របស់​ខ្លួន៕ CS

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s