កម្ចាត់​ជំងឺ​ផ្តាសាយ ដោយ​មិនបាច់​ប្រើ​ថ្នាំ

ជំងឺ​ផ្តាសាយ អាច​មិន​ធ្ងន់ធ្ងរ​ក៏​ពិតមែន ប៉ុន្តែ​បើ​អ្នក​ត្រូវ​អង្គុយ​កណ្តាស់ និង​ហៀរ​សំបោរ​ពេញ​មួយ​ថ្ងៃ វា​ប្រាកដជា​មិនល្អ​ចំពោះ​ការងារ និង​រំខាន​​អារម្មណ៍​មិន​តិច​ឡើយ។ ទោះយ៉ាងណា អ្នក​​អាច​កែខៃ​វា​បាន​ដោយ​​​មិនបាច់​ប្រើ​ថ្នាំ។​​

ខ្ញី​៖ ជា​អាហារ​ដែល​ចាត់​ក្នុង​ប្រភេទ​ក្តៅ ព្រោះ​វា​ជួយ​ឲ្យ​សីតុណ្ហភា​ពរាងកាយ​ខ្ពស់ ពេល​រាង​កាយ​​​កក់ក្តៅ ប្រព័ន្ធ​ការពារ​រាងកាយ នឹង​រឹងមាំ​អាច​កម្ចាត់​វីរុស​ផ្តាសាយ បាន​ទាន់​ចិត្ត។ លើសពីនេះ ខ្ញី ថែម​ទាំង​ជួយ​ប្រឆាំង​​ការ​រលាក ធ្វើឲ្យ​អ្នក​ដែល​កំពុងឈឺ​-​ក មាន​ការ​ធូរស្បើយ។​ គ្រាន់តែយកខ្ញីមកចិតសំបករួវហាន់ស្តើងៗ ដាំទឹកផឹក​ដូចជា​តែ ហើយអ្នក​អាច​លាយ​ទឹកឃ្មុំ​បន្តិច​​ដើម្បីឲ្យងាយស្រួលញ៉ាំ​ និង កាន់តែមាន​ប្រសិទ្ធភាព។

វីតាមីន C៖ រាងកាយ​នឹងត្រូវ​ផ្តាសាយ ដោយសារ​ប្រព័ន្ធ​ការពារ​ចុះខ្សោយ។ បើ​រាង​កាយ​​បាន​ទទួល​វីតាមីន C ច្រើន នឹង​ឆាប់​ជាសះស្បើយ ។ រីឯ​អ្នក​ដែល​មិន​ឈឺ ក៏​មិន​​ងាយ​កើត​ផ្តាសាយ​ដែរ ។​

ឈើ​ឯម​៖ អាច​ការពារ​ប្រឆាំង​មេរោគ​វីរុស ជួយ​ការពារ​អាការ​រលាក និង​អាច​ជួយ​ស្តារ​ជាលិកា​ដែល​ខូចខាត ព្រោះ​ត្រូវ​ជំងឺ​ផ្តាសាយ​បំផ្លាញ ឲ្យ​ត្រឡប់​មក​រឹងមាំ។​

​ខ្ទឹម​ស​៖ សារធាតុ​អាល់​លី​ស៊ីន (Allicin) ក្នុង​ខ្ទឹមស ជា​ថ្នាំ​សម្លាប់​មេរោគ​បាក់តេរី​ដ៏​កំពូល ប៉ុន្តែ​ខ្ទឹមស និង​បញ្ចេញ​សារធាតុ​នេះ​ចេញមក នៅពេល​វា​ត្រូវ​ទំពារ​​ក្នុង​ខណៈ​​ដែល​នៅ​ស្រស់​ប៉ុណ្ណោះ ។ ដូច្នេះ​បើ​ចាប់ផ្តើម​មាន​អាការ​ផ្តាសាយ ប្រញាប់​ទៅ​​រក​ខ្ទឹម​ស​​ស្រស់ មក​ទំពា​ច្រើន​គ្រាប់ មិនយូរប៉ុន្មាន នឹង​ជា​ពី​ជំងឺ​ផ្តាសាយ មិន​ខាន៕ CEN

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s