យុទ្ធ​ក្រម​ខម ក្បាច់​ប្រយុទ្ធ​ដ៏​សាហាវ

សិស្សនៅក្នុងសមាគម យុទ្ធក្រម ខម (រូបថត ផា លីណា)

អ្នក​ណា​ៗ​ក៏​ស្គាល់​ថា​ក្បាច់​គុន​កុង​ហ៊្វូ​ ថាយ​ជី​​ តេក្វាន់​ដូ កា​រ៉ាត់​តេ​ដូ​ ជា​ក្បាច់​គុន​កំពូល​របស់​ប្រទេស​ចិន​ និង​ ជប៉ុន​​ដែរ ចុះ​​ក្បាច់​គុន​របស់​ប្រទេស​ខ្មែរ​យើង​វិញ​ តើ​មាន​ក្បាច់​គុន​អ្វី​ដែរ​? តើ​មាន​អ្នក​ណា​ខ្លះ​បាន​ស្គាល់​នោះ​?

លោក យូ​ ជឿន​ន​រៈ​សិង្ហ​ អាយុ​២៥​ឆ្នាំ​ ជា​គ្រូ​បង្ហាត់​​ និង​ជា​ប្រធាន​សមាគម​យុទ្ធ​ក្រម​ខម​​វ័យ​ក្មេង​ម្នាក់​ បាន​ឲ្យ​ដឹង​ថា យុទ្ធ​ក្រម​ខម​គឺ​ជា​ក្បាច់​គុន​បុរាណ​ខ្មែរ​ដែល​បាន​ក​កើត​​តាំង​ពី​សម័យ​ កកើត​ទឹក​ដី​មក​ម្ល៉េះ ហើយ​ក្បាច់​គុន​នេះ​មាន​ភាព​ល្បី​ល្បាញ​តាំង​ពី​​សតវត្សរ៍​ទី​៣​ ក្នុង​សម័យ​អង្គរ​នៃ​រាជ​ព្រះ​បាទ​ជ័យវរ្ម័ន​​ទី​៧​។ លោក​បាន​បន្ត​ថា នៅ​សម័យ​​នោះ​​ព្រះ​​អង្គ​មាន​ប្រាជ្ញា​ញាណ ដោយ​បាន​ប្រមូល​គម្ពី​រក្បាច់​គុន​ខ្មែរ​យើង​ទាំង​បី​សម័យ​កាល​ ក្នុង​នោះ​មាន​សម័យ​នគរ​ភ្នំ​ សម័យ​ចេនឡា​ ​និង​ សម័យ​អង្គរ​​ រួម​ចូល​គ្នា​បង្កើត​បាន​ជា​មហា​យុទ្ធ​ក្រម​ខម​ នេះ​ឡើង​​។

លោក នរៈសិង្ហ បាន​បន្ត​ថា លោក​ចាប់​រៀន​ក្បាច់​គុន​នេះ តាំង​ពី​លោក​មាន​អាយុ​១៣​​ឆ្នាំ ហើយ​នៅ​អាយុ​១៨​ឆ្នាំ លោក​ក៏​បានក្លាយ​ជា​គ្រូ​បង្ហាត់​ក្បាច់​គុន​នេះ និង​បាន​នាំ​​កូន​សិស្ស​ទៅ​ប្រកួត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០០៧ដែល​រៀប​ចំ​ឡើង​ ដោយ​សហ​ព័ន្ធ​កីឡា​​ក្បាច់​គុន​បុរាណ​ខ្មែរ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក ដោយ​ទទួល​បាន​មេដាយ ​មាស​​​២ ប្រាក់​​​២ និង​​សំរិទ្ធ​៣។

លោក​ គុន​ សុខ​ឌី​ គ្រូ​បង្ហាត់​វ័យ​២១​ឆ្នាំ​នៅ​សមា​គម​យុទ្ធ​ក្រម​ខម បាន​បន្ថែម​ថា ​ក្បាច់​​​យុទ្ធ​ក្រម​ខម​នេះ​ មាន​លក្ខណៈ​ចម្លែក ស៊ី​ជំរៅ​ និង​សាហាវ​ ដែល​ខុស​ពី​ក្បាច់​គុន​ល្បុក្កតោ​។

លោក នរៈ​សិង្ហ បាន​ឲ្យ​ដឹង​ថា ក្បាច់​យុទ្ធ​ក្រម​ខម នេះ​មាន​១៣​ទ្វារ​​មេគុណ​ ដោយ​ទ្វារ​ទី​១​ដល់​ទ្វារ​ទី​​៨​គេ​ហៅ​ថា​ អាត្ម័នយុទ្ធ​ គឺ​​ការ​ប្រយុទ្ធ​ដោយ​មិន​ប្រើ​អាវុធ​។ ទា្វរ​ទី​៩​ ដល់​ទ្វារ​ទី​១០​ ហៅ​ថា ​មល្លយុទ្ធ​ មាន​ន័យ​ថា ការ​ប្រើ​ក្បាច់​ចំបាប់​​ កាច់​សម្លាប់​។ ចំណែក​ទ្វារ​ទី​១១​ មាន​ឈ្មោះ យដ្ឋិយុទ្ធ​ ល្បុក្កតោ​ តោមរៈ​យុទ្ធ​ គឺ​ការ​ប្រយុទ្ធ​ដោយ​ប្រើ​ដំបង​​វែង​ ខ្លី​ គ្រប់​ប្រភេទ​លំពែង​ ស្នែង​ក្របី​ ដំបង​ភ្លោះ​ ឬ​​ ដំបង​​ពាក់​នៅ​កំ​ភួន​ដៃ​​។ ទ្វារ​ទី​​១២​មាន​ឈ្មោះ​ថា​ យុគលៈ​ខណ្ឌ​ ឬ​ ខណ្ឌយុទ្ធ​ គឺ​ជា​ទ្វារ​ដែល​សាហាវ​ជាង​គេ​ ពី​ព្រោះ​ការ​ប្រយុទ្ធ​ គឺ​ត្រូវ​​ប្រើ​ដាវ​ កាំបិត​​វែង​ ខ្លី​ ដាវ​​ភ្លោះ​ ដាវ​ទោល​ និង​ អាវុធ​សម្ងាត់​​ផ្សេង​ៗ​។​ ទា្វរ​ទី​​១៣​ចុង​ក្រោយ​ គឺ​ យុទ្ធ​សិល្ប៍​ខេមៈ ​ជា​ការ​ប្រយុទ្ធ​ដោយ​ប្រើ​មន្ត​អាគម​​​គាថា​។ លោក​បាន​បន្ត​ថា ក្នុង​ការ​ហាត់​ក្បាច់​គុនយុទ្ធ​ក្រមខម​នេះ​ គឺ​ត្រូវ​មាន​ការ​​​ស្លៀក​ពាក់​​បែប​គុន​ខ្មែរ​បុរាណ​ ដែល​មាន​ការ​បែង​ចែក​ពណ៌​ក្បិន​ដើម្បី​សម្គាល់​កម្រិត​ទ្វារ​ និង​ឋានៈ​របស់​សិស្ស​ក្នុង​ការ​ហាត់​។

សមាគម​ក្បាច់​យុទ្ធ​ក្រម​ខម ត្រូវ​បាន​បើក​ដំណើរ​ការ​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ ដោយ​​មាន​សិស្ស​សរុប​ទាំង​អស់​ប្រមាណ​ជិត​ ២០០០០​នាក់​ ហើយ​សម្រាប់​សិស្ស​ដែល​មក​ហាត់​សព្វ​ថ្ងៃ​មាន​ប្រមាណ​ជាង​​១០០​នាក់​ ក្នុង​នោះ​មាន​សិស្ស​ស្រី​ផង​ដែរ​ និង​មាន​គ្រូ​បង្ហាត់​ចំនួន​៣០​នាក់​។

លោក នរៈ​សិង្ហ​ ​និយាយ​ថា​​៖ ​«​ព្រះ​បាទ​ជ័យ​វរ្ម័ន​​ទី​៧ ​បាន​ទុក​ក្បាច់​គុន​មហា​យុទ្ធ​ក្រមខម​ជា​ក្បាច់​គុន​ដ៏​សំខាន់​សម្រាប់​ ប្រយុទ្ធ​​នឹង​​បច្ចាមិត្ត​ ដែល​ចូល​មក​ឈ្លាន​ពាន​ អាណា​ចក្រ​ខ្មែរ ​ហើយ​ក្បាច់​គុន​នេះ​ពី​សម័យ​បុព្វបុរស​ មាន​តែ​​ពួក​ទ័ព​ឬ​សេនា​ មេ​ទ័ព​ ឬ​ សេនា​ពិសេស​អម​ព្រះ​មហា​ក្សត្រ​ ឬ​ក្សត្រ​ ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ហាត់​រៀន​​បាន​។​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ អ្នក​ណា​ក៏​អាច​រៀន​បាន​ដែរ​ ព្រោះ​យើង​មិន​មែន​ហាត់​យក​មក​ធ្វើ​សង្រ្គាម​ដូចជា​សម័យ​មុន​នោះ​ទេ»​។

លោក​បាន​បន្ត​ទៀត​ថា ​ក្បាច់​គុន​នៅ​សម័យ​ឥឡូវ​នេះ​ មិន​មែន​ហាត់​ដើម្បី​ ច្បាំង​ជា​ក្បូន​សង្គ្រាម​​ដូច​មុន​ទេ​ តែ​ការ​ហាត់​ដើម្បី​​ជា​កីឡា​ ស្ទួយសុខ​ភាព​ ការពារ​ខ្លូន​ និង​ដើម្បី​​អភិរក្ស​ ថែរក្សា​ រួម​ទាំង​ស្តារ​ លើក​កម្ពស់​ឲ្យ​វា​មាន​ភាព​ល្បីល្បាញ​ និង​ដើម្បី​ឲ្យ​​កូន​ខ្មែរ​ស្គាល់​ និង​យល់​ដឹង​ពី​ក្បាច់​គុនបុរាណ​ខ្មែរ​។

លោក​ នរៈ​សិង្ហ បាន​សម្តែង​ក្តី​សង្ឃឹម​ថា នៅ​ថ្ងៃ​អនា​គត​ក្បាច់​គុន​នេះ នឹង​មាន​ភាព​ល្បី​ល្បាញ​លើ​ឆាក​អន្តរ​ជាតិ​៕

ចាន់ ជាត្តា និង ស៊ឹម វិរិនា (ភ្នំពេញ ប៉ុស្តិ៍)

4 responses to “យុទ្ធ​ក្រម​ខម ក្បាច់​ប្រយុទ្ធ​ដ៏​សាហាវ

  1. ពិត​ជាល្អ​ណាស់​ដែល​ក្បាច់​គុន​ពីរ​របស់​ខ្មែរ​មាន​ជីវិត​រស់ឡើង​វិញ ហើយ​ដែល​ក្បាច់​ទាំង​ពីរ​​នេះ គឺ​សុទ្ធ​សឹង​ជា​ក្បាច់​បូរាណ​របស់​ខ្មែរ។ មិន​យូរ​ទេ ក្រេហ្ស៊ី​នឹង​បង្ហាញ​​ស្នៀត​គុន​មួយ​ថ្មី​ដែល​​មិន​មែន​ជា​ស្នៀត​គុន​ខ្មែរ​បូរាណ​ទេ តែ​ជា​ស្នៀត​គុន​ខ្មែរ​សម័យ ហើយ​មេគុណ​ចុង​ក្រោយ និង​សាហាវ​បំផុត​នោះ គឺ​មិន​មែន​ប្រើ​ដាវ កាំបិត​ ឬ​មន្ត​អាគម​គា​ថា​អី​​ទេ គឺ​ប្រើ​កាំភ្លើង​តែ​ម្ដង​!!!! ស្នៀត​គុន​នោះ​បើ​និយាយ​ទៅ​គួរ​ឲ​ចង​សើច៖ ជំហរ​ប្រយុទ្ធ​ដែល​កាច​ជាង​គេ គឺ​ឈរ ឬ​អង្គុយ​ដាក់​ជើង​​ទន្ទឹម​គ្នា​​ធម្មតា​ដោយ​គ្រាន់​តែ​ហើប​កែង​ជើង​ម្ខាង​បន្តិច និង​លើក​ដៃ​ឃុំ​​បន្ដិច ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជាជំហរ​កាន់តែ​ស្លូត ដូច​ជា​ឈរ​ធម្មតា​បែប​រំភើយ ឈរ​ក្រពាត់​ដៃ​ទៅ​ក្រោយ ឈរ​អោបដៃ ឈរ​លើក​ដៃ​សង​ខាង​ឡើង​លើ ហើយ​ចុង​ក្រោយ​គេ​គឺ​ឈរ​សំពះ ឬ​លុត​ជង្គង់​សំពះ ដែល​ជា​ជំហរ​មេ។ ប្រសិនបើមានចម្ងល់អ្វីបន្ថែម អាច ទាក់ទងក្រេហ្ស៊ីតាមអ៊ីម៉ែល Mr.Crazynas@gmail.com បាន។ ក្រេហ្ស៊ី​ហាត់​គុន​តាំង​ពី​អាយុ ១៣ ឆ្នាំ​ដែរ ហើយ​ឥឡូវ​កំពុង​ស្រាវ​ជ្រាវ​ក្បាច់​គុន​នានា​លើ​ពិភព​លោក​តែ​ម្នាក់​ឯង។

  2. សុំទោសផង! និយាយលេងទេ! តែក្បាច់គុនបែបនេះគឺពិតជាមានមែន ហើយ​ឥឡូវនេះខ្ញុំកំពុងតែធ្វើការសិក្សាវិភាគ និងចងក្រងវាជាក្បួនខ្នាតឲបានច្បាស់​លាស់។ មិនយូរទេ វានឹងលេចមុខនៅអនឡាញនេះមុនគេ។ បើមានទាស់ខុស​ត្រង់ណាសូមអភ័យទោស!

  3. ក្បាច់គុនខ្លះ ឬដោយច្រើន ខ្ញុំសង្កេតឃើញថា ហាក់ដូចជាផ្ដោតខ្លាំងទៅលើរាង (style) (រាងល្អតែប្រសិទ្ធភាពមិនសូវមាន) ។ ខ្ញុំ​មាន​បំណង​រៀបចំ​ចងក្រង​ក្បាច់​គុន​មួយ​ដែល​មាន​លក្ខណៈ​សាមញ្ញ តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ស្រប និង​ប្រែប្រួល​តាម​សម័យកាល។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s