​ស្រា​ផលិត​ពី​ដំឡូង​មី​លើក​ដំបូង​នៅ​កម្ពុជា​

បុគ្គលិកក្រុមហ៊ុនបង្ហាញស្រា ផលិតអំពី ដំឡូង មី

លោក​ ហុង​ សុខហេង​ អ្នក​ចាត់​ការ​ទូ​ទៅ​របស់​ក្រុម​ហ៊ុន​​ ខ្មែរ​ស៊ូហ្សូ ​ដែល​​ជា​ក្រុម​ហ៊ុន​ផលិត​ស្រា​ របស់​ជប៉ុន​ ដែល​ធ្វើ​ពី​ដំឡូង​​មី​បាន​ឲ្យ​ដឹង​​ថា​ ស្រា​​ផលិត​អំពី​ដំ​ឡូង​​មី​នេះ ​​ជា​ផលិត​ផល​ស្រា​ដំបូង​នៅ​កម្ពុជា​ និង​អាច​​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​។

ក្រុម​ហ៊ុន​ មាន​ទី​តាំង​នៅ​ស្រុក​ កំរៀង​ ខេត្ត​បាត់​ដំបង​ និង​បាន​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​​ផលិត​ស្រា​តាំង​ពី​ឆ្នាំ​​២០១០​។

លោក​ថ្លែង​ថា ការ​ឈាន​ដល់​ការ​ផលិត​ស្រា​នេះ​​ ដោយ​ក្រុម​ហ៊ុន​​មើល​ឃើញ​ពី​សក្តានុពល ដំឡូង​មី​កម្ពុជា​ ដែល​ភាគ​ច្រើន​នាំ​ចេញ​ទៅ​ប្រទេស​ជិត​ខាង​ទាំង​មិន​ទាន់​កែ​ច្នៃ​។ លោក​បន្ត​ថា ​ស្រា​ផលិត​ពី​ដំឡូង​មី​នេះ​បាន​ជួយ​ដល់​ប្រជា​កសិករ​ក្នុង​តំបន់​នេះ ដែល​ប្រកប​របរ​ដាំ​ដំឡូង៖ ​«​ដើម្បី​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ កសិករ​នៅ​តំបន់​នោះ​និង ចង់​បង្ហាញ​ពី​គុណ​ប្រយោជន៍​កសិផល​ទាំង​នេះ​ ក្រុម​ហ៊ុន​បាន​ជ្រើស​យក​ការ​ផលិត​ស្រា ធ្វើ​ពី​ដំឡូង​មី​នេះ»។

ការ​ផលិត​ស្រា​នេះ​ត្រូវ​បាន​ក្រុម​ហ៊ុន​យក​បច្ចេក​ទេស​មួយ​ចំនួន​ពី​ប្រទេស​ជប៉ុន​។

លោក​ហុង​ សុខហេង​ និយាយ​ថា​ ក្រុម​ហ៊ុន​នឹង​ធ្វើ​ការ​ចែក​ចាយ​ផលិត​ផល​នេះ​ជា​ផ្លូវ​ការ​នៅ​ខែ​ក្រោយ​ ទៅ​ខេត្ត​បាត់ដំបង​ សៀម​រាប​ និង​ភ្នំពេញ​ ដែល​លក់​ក្នុង​តម្លៃ​មួយ​ដប​១៥​ដុល្លារ។

លោក​បន្ថែម​ថា​ ជំហាន​ដំបូង​ក្រុម​ហ៊ុន​គ្រោង​ផលិត​ប្រមាណ​តែ​ ១៥,០០០​ទៅ ​២​ម៉ឺន​លីត្រ​។

ឆ្នាំ​​ទៅ​ក្រុម​ហ៊ុន​ទិញ​ដំឡូង​មី​ពី​កសិករ​ក្នុង​ស្រុក​ប្រមាណ​៦០​តោន ហើយ​ឆ្នាំ​នេះ​ក្រុម​ហ៊ុន​គ្រោង​ទិញ​​​១០០​តោន​។

ស្រា​នេះ​មាន​ឈ្មោះ​ «​សុរា​ខ្មែរ​» ហើយ​តាម​ផែន​ការ​ក្រុម​ហ៊ុន​នឹង​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០១៣។

លោក​ ម៉េង ​ស័ក្តធារ៉ា ​អគ្គ​នាយក​ឧស្សាហ​កម្ម​នៃ​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ​ និង​ថាម​ពល​ថ្លែង​ថា បច្ចុប្បន្ន​អាជីវកម្ម​ផលិត​ស្រា​នៅ​កម្ពុជា​កំពុង​រីក​ចម្រើន តែ​មិន​ទាន់​មាន​ក្រុម​ហ៊ុន​ជប៉ុន​នៅ​ឡើយ​ទេ​។ លោក​បន្ត​ថា៖ «​នេះ​ជា​លើក​ដំបូង​ហើយ ដែល​កម្ពុជា​មាន​ស្រា​ផលិត​ពី​ដំឡូង​មី»​៕

ដកស្រង់ពី ភ្នំពេញប៉ុស្តិ៍ (សរសេរដោយ សៀម ប៊ុនធី )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s