Telkom នៅ​តែ​រង់​ចាំ​ការ​យល់​ព្រម​ក្នុង​ការ​ទិញ​ហ៊ុន

TELEKOMUNIKASI​ដែល​ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​ដោយ​​រដ្ឋ​​របស់​ប្រទេស​ ឥណ្ឌូនេ​ស៊ី ​នៅ​តែ​​​កំពុង​រង់​ចាំ​ការ​អនុម័ត​ពី​រដ្ឋាភិបាល​របស់​ខ្លួន សម្រាប់​ការ​ទិញ​​ភាគ​​ហ៊ុន​របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត CamGSM នៅ​កម្ពុជា។​ នេះ​បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​​ពី​ម្សិល​មិញ​​។

សារ​ព័ត៌​មាន​ Kontan​ របស់​ឥណ្ឌូនេស៊ី ​បាន​ដក​ស្រង់​សម្តី​លោក​ Rinaldi Firmansyah ដែល​ជា​អគ្គ​នាយក​របស់​ក្រុម​ហ៊ុន Telkom កាល​ពី​ម្សិល​មិញ​ថា ​ក្រសួង​គ្រប់​គ្រង​សហ​គ្រាស​របស់​រដ្ឋ (​MSOE​) នៃ​ប្រទេស​នេះ​មិន​ទាន់​ផ្តល់​ការ​យល់​ព្រម​ដល់​ក្រុម​ហ៊ុន​នេះ​នៅ​ឡើយ​ទេ ​។

លោក​បាន​លើក​ឡើង​ថា៖ «​វា​នៅ​មិន​ទាន់​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិ​បាល​នៅ​ឡើយ​ទេ»។

CamGSM ជា​កម្ម​សិទ្ធិ​របស់​រ៉ូយ៉ាល់​គ្រុប​របស់​កម្ពុជា​​។

លោក ​Mark Hanna ប្រធាន​នាយក​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន រ៉ូយ៉ាល់​គ្រុប​​មិន​បាន​ប្រាប់​ពី​ពេល​​វេលា​នៃ​ការ​ឈាន​ដល់​​កិច្ច​ ព្រម​ព្រៀង​​នេះ​នៅ​ឡើយ​ទេ ​ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​ចរចា​នៅ​តែ​បោះ​​ជំហាន​ទៅ​មុខ​ដដែល​។

លោក​បាន​លើក​ឡើង​ថា​៖ ​«​នៅ​​ខណៈ​ពេល​នេះ ​យើង​កំពុង​ឈាន​​ដល់​ដំណាក់​ កាល​ចុង​ក្រោយ​​ហើយ​»។

CamGSM គឺ​ជា​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​​ធំ​លំដាប់​ទី​ពីរ នៅ​កម្ពុជា បើ​​គិត​ពី​ចំនួន​អតិថិជន។ នេះ​បើ​​តាម​​តួ​លេខ​​បាន​ពី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរគម​នាគមន៍​។

ក្រុម​ហ៊ុន CamGSM​ ដែល​បាន​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​ក្រោម​ស្លាក​ពាណិជ្ជ ​Cellcard​ មាន​អតិថិ​ជន​ ២,៩​លាន​នាក់ ​គិត​ត្រឹម​ខែ​កក្កដា​។

គម្រោង​ក្រុម​ហ៊ុនTelkom ​ក្នុង​ការ​​ទិញ​ភាគ​ហ៊ុន​​របស់ ​ក្រុម​ហ៊ុន​ CamGSM ​បាន​អូស​បន្លាយ​ពេល​​វែង​ហួស​ពី​ការ​រំពឹង​ទុក​។

តាម​សេចក្តី​រាយ​ការណ៍​របស់​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​លើក​មុន​​បាន​​ឲ្យ​ដឹង​ថា​ ទិញ​ភាគ​ហ៊ុន​នេះ ​ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​​២០១០ ហើយ​កិច្ច​ព្រម​ព្រៀង​​នេះ ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​​នឹង​បញ្ចប់​នៅ​​​ក្នុង​ឆមាស​ទី​មួយ ឆ្នាំ​២០១​១ នេះ​ដែរ​៕

CS ភ្នំពេញ ប៉ុស្តិ៍

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s