តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​ឆ្នាំ​២០១៥?

ឆ្នាំ​២០១១​ជិតឈាន​ទៅរក​ទីបញ្ចប់​ទៅហើយ ហើយវិបត្តិសេដ្ឋកិច្ចពិភពលោក​ ក៏​​ទើប​តែ​​ចាប់​ផ្តើម​ និង អាចអូសបន្លាយរហូត​ដល់ដំណាច់ឆ្នាំ​២០១២ ឬ ក៏អាចយូរជាងនេះ​ទៅ​ទៀត​ក៏អាចថាបាន ​ដោយ​សារ​​ វិបត្តិហិរញ្ញវត្ថុ ភាព​ចលាចលកើតមាន​នៅ​តាម​ប្រទេស​ជាច្រើន រួមទាំង គ្រោះធម្មជាតិផងដែរ​។

ឆ្នាំ​២០១៥​នឹងឈានមកដល់ក្នុង​ពេលឆាប់ៗ ដែលជាពេល​​ សមាហរណកម្ម សេដ្ឋកិច្ច អាស៊ាន ហើយ​ក៏ជាគោលដៅ​ក្នុងការ​ប្រើ​ប្រាស់រូបិយប័ណ្ណប្រាក់ YUAN របស់​ចិន​​មក​ជំនួស​​ប្រាក់​ដុល្លា​​អាមេរិកផងដែរ។

ផែនទីនៃប្រទេសទាំង១០របស់អាស៊ាន


តើសមាហរណកម្ម សេដ្ឋកិច្ច អាស៊ាន មានអ្វីចំបងខ្លះ?

  • លំហូរដោយសេរី នូវទំនិញចេញចូល
  • លំហូរដោយសេរី នូវសេវាកម្ម
  • លំហូរដោយសេរី នូវមូលធន និង​ ការវិនិយោគ

ឥឡូវយើង​ក្រលេក​មើលទិន្ន័យសួចនកររបស់សមាជិកអាស៊ាន​វិញម្តង៖

តារាងខាងលើ បង្ហាញឲ្យឃើញថា ផលិតផល​ក្នុងស្រុក​សរុប​របស់កម្ពុជា ​ទាប​​ជាង​​គេ​បន្ទាប់​​ពី​ភូមា​ក្នុង​ចំណោម​បណ្តាប្រទេសអាស៊ាន​។

តើប្រទេសយើង អាច​ប្រកួតប្រជែង​ជាមួយ​សមាជិក​ក្នុង​តំបន់​បាន​ដែរ​ឬ​យ៉ាង​ណា?

  • លំហូរដោយសេរីនូវទំនិញចេញចូល៖ បើក្រលេកមើល ទំហំ​នៃ​ជំនួញ ការ​នាំ​​ចេញ និង នាំចូល របស់កម្ពុជា ​ជាប់​លំដាប់​លេខ​​៣ រាប់​ពី​​ក្រោម​។
  • លំហូរដោយសេរីនូវសេវាកម្ម៖ ​ធនធាន​មនុស្ស​​ ជា​កត្តា​​សំខាន់បំផុត​សំរាប់​ការ​ផ្តល់នូវសេវាកម្ម​តំបន់។ ប្រជាជន​កម្ពុជា នឹង​ប្រឈម​មុខ ជាមួយ​​​ការ​ប្រកួត​ប្រជែង​ដ៏ខ្លាំងក្លា ពីសំណាក់​ប្រទេស​វៀត​ណាម​ ដែល​មាន​​កំលាំង​ពលកម្ម​ច្រើន ថោក និងស៊ូក្នុងការងារ នៅពេលដែល ប្រជា​ជន​​ហ្វីលីពីន មានភាសាអង់គ្លេស​ជាអទិភាព និងជា​ប្រទេស​នាំ​​ចេញនូវ​កម្លាំងពលកម្ម​ច្រើនជាងគេក្នុងតំបន់​ រីឯ​ជនជាតិថៃ ដែល​គេ​ច្រើន​​​​លើក​តម្កើង​ថា ជាជនជាតិសម្បូរដោយ​ស្នាមញញឹម ទន់ភ្លន់​ ពូកែ​ផ្នែក​ទំនាក់​ទំនង​និង​​ការទូត។ យោងលើភាពខ្លាំង របស់​បណ្តា​​ប្រទេស​​ ​ក្នុង​អាស៊ាន​​ទាំង​​​​នេះ​ ប្រជាជន​កម្ពុជា ទាម​ទារ​បង្កើននូវ​ ភាព​ជំនាញ​​​ជា​​​ច្រើន​​​ ដើម្បី​ឈាន​ទៅ​រក​​​​ការ​នាំ​ចេញ​ ឬ ​អាច​ធានា​នូវ​​ធន​​ធាន​​មនុស្ស​​ក្នុង​ប្រទេស​របស់​ខ្លួន ចាប់​​ពី​​​កំរិត​​​ថ្នាក់​​​អ្នក​គ្រប់​គ្រង​មធ្យម​ឡើងទៅ។ តើ​យុវវ័យ​របស់ កម្ពុជា បាន​ត្រៀម​ខ្លួន​កំរិត​​ណាហើយ? ក្នុងនាមជា​ប្រជា​ជាតិ​មួយ ធ្លាប់​មាន​​អរិយ​ធម៌​ខ្ពង់ខ្ពស់ ពិត​ជា​មិន​ចង់​ឃើញ​ប្រទេស​របស់​ខ្លួន​ពោ​ពេញ​ទៅ​​ដោយ​ អ្នកគ្រប់​គ្រង​​ជា​ សាសន៍​ដទៃ​ស្ទើរ​តែ​ទាំង​ស្រុង​​ឬ ការ​​នាំ​ចេញ​ធនធាន​មនុស្ស សុទ្ធ​តែ​ជា​កម្មករ​នោះដែរ។​
  • លំហូរដោយសេរីនូវមូលធននិង​ការវិនិយោគ៖ ចំនួន​ប្រជាជនច្រើន គឺ​​ជា​ទំហំទីផ្សារនៅនឹង​កន្លែងមួយសំរាប់ការវិនិយោគដែលជាអទិភាព ចំពោះ​​ប្រទេស ឥណ្ឌូណេស៊ី ហ្វីលីពីន និង វៀតណាម។

យោលតាមចំនុចទាំងបីខាងលើ​សុទ្ធតែមិនមានផលល្អ ចំពោះ​កម្ពុជាឡើយ តែទោះ​ជាយើង ចង់ ឬ មិន​ចង់ ចូលចិត្ត ឬ​ មិនចូលចិត្ត ចំពោះសមាហរណកម្ម សេដ្ឋកិច្ច អាស៊ាន យ៉ាងណាក៏ដោយ ក៏ចាំបាច់សមាហរណកម្ម នេះនៅតែ​​កើតឡើងដ​ដែល ក្នុងពេលជាងបីឆ្នាំខាមុខ។ ដូចនេះ មានតែការត្រៀមខ្លួន និង ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​​របស់​ប្រជាជនកម្ពុជា​ប៉ុណ្ណោះ ដែលទាមទារឲ្យមានការអន្តរាគមន៍​យ៉ាង​ដិត​ដល់​ ​ពីសំណាក់ រដ្ឋាភិបាល ប្រព័ន្ធអប់រំ និង ប្រព័ន្ធផ្សព្វផ្សាយ៕

ដោយ៖ វីរៈ ដារ៉ា

3 responses to “តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​ឆ្នាំ​២០១៥?

  1. សូមពេលស្វែងយល់បន្ដិចសិន ព្រោះមើលមួយភ្លេតមិញដូចជាមិនយល់សោះ🙂

  2. ចាំហៅទុំមកមើលជាមួយទើបឆាប់យល់😉

  3. ត្រៀមទៅ ! ត្រៀមទៅ ! គេមិនអោយខ្មែរទៅធ្វើការស្រុកគេទេ ព្រោះអត់ចេះអីផង សញ្ញាបត្រពុករលួយ ! តែពីស្រុកគេអាចមកបានម៉ាស្រលាញ់ ដូចជា វៀតណាម ចិន ថៃ !

    ចាំមើលទៅ រាល់ថ្ងៃ នៅក្នុងស្រុកអត់ទាន់មានអត្តសញ្ញាណបណ្ណគ្រប់ៗគ្នាផង ចុះពេលអន្តោប្រវេសន៏មក ពេលនោះ នរណាខ្មែរ នរណាវៀតណាម នរណាថៃ នរណាចិន?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s