ការព្យាបាល​​ក្តៅ​ក្នុង​ដោយវិធី​​ងាយៗ​មិនប្រើ​ថ្នាំពេទ្យ

មាន​រុក្ខជាតិជាច្រើន​ដែលងាយរកបាន និង ដាំដុះនៅជុំ​វិញ​ផ្ទះ​ ដើម្បី​ទុក​ប្រការ​នៅ​ពេល​​​ចាំបាច់​ដូច​ជា ក្តៅក្នុង ឈឺបំពង់ករ ផ្តាសាយ ។ល។ ​ខ្ញុំ​នឹង​​​លើក​​យក​​រុក្ខជាតិពីរប្រភេទដែល​អាចប្រើជំនួស​ថ្នាំពេទ្យ ដោយគ្រាន់តែ​យក​​​មក​​​ដាំ​​ទឹក​ផឹក​ដូច​​តែ ក្នុង​ការ​ព្យាបាល ការ​ក្តៅ​ក្នុង  ដូចខាងក្រោម៖

1. ដើមកន្ទុយឆ្កែ (ហៅតាមចិន = ឆេតេឆៅ)

ដើមកន្ទុយឆ្កែ (រូបថត វីរៈ ដារ៉ា)

ដើមកន្ទុយឆ្កែនេះ ក្រៅពីព្យាបាល ការក្តៅក្នុង នៅអាចជួយឲ្យត្រជាក់ថ្លើម និង អាច​​យក​​​មក​​​ធ្វើ​ម្ហូប បានទៀតផង ដូចជា៖ ស្ងារជាមួយ សាច់ជ្រូក, ថ្លើមជ្រូក, ឬ ក្រលៀន​ជ្រូក។

2. ដើម អាំងតិច (ហៅតាមចិន)

ដើម អាំងតិច (រូបថត វីរៈ ដារ៉ា)

ក្រៅពីព្យាបាល ការក្តៅក្នុង ដើម អាំងតិច នៅអាចជួយដល់​ការ​ជួយ​សំរួល​ការ​បត់​ជើង​តូច​ឲ្យបានងាយ​ស្រួល និង យកមកធ្វើជា ភេសជ្ជៈ ហៅថា ទឹកត្រជាក់​បានទៀត​ផង ដោយមានការលាយបញ្ជូលនូវ អំពៅខ្មៅ និង ប្រភេទ រុក្ខជាតិ ផ្សេងទៀតដូចជា ឆ្កែស្រែង និង ឬសស្បូវ។

នៅមានប្រភេទរុក្ខជាតិជា​ច្រើនប្រភេទទៀត ដែលខ្ញុំ​មិន​ដឹង ឬ​ មិន​ធ្លាប់​បាន​សាក​ល្បង។​ បើ​បង​ប្អូន ឬ ពូ​មីង បានដឹង​សូមជួយ​ផ្តល់​ពត៌មាន​បន្ថែមផង​។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s