គ្រោងនឹងបង្កើតរោងចក្រដំឡើងអំពូលភ្លើងនៅឆ្នាំក្រោយ

លោកស្រី Ji-Hye yoon នាយក ក្រុមហ៊ុន SP Semiconductor កូរ៉េ ថ្លែង ក្នុងសិក្ខាសាលា ម្សិលមិញ ។ រូបថត ហេង ជីវ័ន

ក្រុម​ហ៊ុន​អេឡិចត្រូនិក​របស់​កូរ៉េ​ខាង​ត្បូង​នឹង​វិនិយោគ​ទឹក​ប្រាក់ ​ប្រមាណ​៣​លាន​ដុល្លារ​​ ដើម្បី​​សាងសង់​រោង​ចក្រ​ដំឡើង​អំពូល​ភ្លើង​ក្នុង​ខេត្ត​ព្រះសីហនុនៅ​ឆ្នាំ​ក្រោយ​។ នេះ​បើ​តាម​មន្ត្រី​ក្រុម​ហ៊ុន។

ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​អេឡិច​ត្រូនិក ​SP ​Semiconductor​ and ​Communication ជា​ក្រុម​ហ៊ុ​ន​ដំបូង​របស់​​កូរ៉េ​ខាង​ត្បូង ដែល​បាន​បង្ហាញ​ពី​ផែនការ​វិនិយោគ​លើ​រោង​ចក្រ​ដំឡើង​​អំពូល​ភ្លើង​នៅ​ កម្ពុជា​។

លោក ​SI-KYUNG LEE ​ប្រធាន​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ និង​ទីផ្សារ​នៃ​ក្រុម​ហ៊ុន​នេះ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សិក្ខា​សាលា ស្តី​ពី «ប្រសិទ្ធ​ភាព​ថាមពល ​និង ​សន្សំ​សំចៃ​ថាមពល​ដោយ​​ ប្រើ​អំពូល​ឌីយ៉ូត​» ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ​ក្រុម​ហ៊ុន​នឹង​ចំណាយ​ពី​២​លាន​​ទៅ​​៣​លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​ ដើម្បី​កសាង​រោងចក្រ​នៅ​ខេត្ត​ព្រះសីហនុ​។

លោក​បន្ត​ថា​៖​ «​យើង​មាន​បំណង​វិនិយោគ​នៅ​កម្ពុជា​។ ​ក្រុមហ៊ុន​នឹង​នាំយក​គ្រឿង​សម្ភារ​មក​ដំឡើង​ក្នុង​រោងចក្រ​នោះ​»។

ក្រុម​ហ៊ុន​ក៏​មាន​បំណង​ដាក់​សំណើ​ទៅ​មន្ត្រី​កម្ពុជា​ដើម្បី​ដោះដូរ​ អំពូល​ធម្មតា​ដែល​កំពុង​ប្រើ​នៅ​តាម​ទីសាធារណៈ​ទៅ​ប្រើ​អំពូល​ក្រុម​ហ៊ុន ​វិញ​ព្រោះ​វា​អាច​ជួយ​សន្សំ​សំចៃ​ខ្ពស់​។

លោក ​SI-KYUNG ​LEE​ ថ្លែង​ថា ប្រសិន​មាន​ការ​ដោះ​ដូរ​តាម​សំណើ ​ក្រុង​ភ្នំពេញ​នឹង​ត្រូវ​ដូរ​អំពូល​​ប្រមាណ​ពី​ ៧​ពាន់​ ទៅ ​៨​ពាន់​ អំពូល​ទៅ​តាម​គម្រោង​ប្តូរ​ទាំង​ស្រុង ​ឬ​ក៏​មួយ​ផ្នែក​ណា​មួយ​។​ ប្រភេទ​អំពូល​ត្រូវ​ប្តូរ​គឺ​ពី​អំពូល​ប្រភេទ Sodium ​២៥០​វ៉ាត់ ទៅ​កាន់ ​ឌីយ៉ូត ១៣៥​វ៉ាត់​។

លោក​បញ្ជាក់​ថា​៖ ​«នៅ​ក្នុង​ករណី​នេះ​ វា​មាន​តម្លៃ​ប្រហែល​១២​លាន​ទៅ ​១៣​លាន​ដុល្លារ​ អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ ពីព្រោះ​បើ​យើង​ប្តូរ​ទាំង​អស់ ​តម្លៃ​នឹង​ឡើង​ខ្ពស់​»​។

ក្រុម​ហ៊ុន​នេះ​បាន​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​រួច​ហើយ​​។​ លោក​បាន​បន្ត​ទៀត​ថា​៖ ​«​សម្រាប់​ខ្ញុំ អតិថិជន​របស់​ខ្ញុំ​គឺ​ម្ចាស់​អគារ​ធំ​។ ឧបករណ៍​អគ្គិសនី​នេះ​ពិត​ជា​ថ្លៃ​ធៀប​ទៅ​នឹង​អំពូល​ធម្មតា។ អំពូល​ប្រភេទ ​២០​ វ៉ាត់​ ​មួយ​អំពូល​គឺ​មាន​តម្លៃ​រហូត​ដល់​ទៅ​៥០​ដុល្លារ ​តែ​អាច​ប្រើ​បាន​យ៉ាង​តិច​២០​ឆ្នាំ​»​។

ទោះ​បី​យ៉ាង​នេះ​ក្តី​លោក​បាន​សង្កត់​ធ្ងន់​ថា តម្លៃ​មិន​មែន​ជា​បញ្ហា​នោះ​ទេ តែ​ក្រុម​ហ៊ុន​លោក​គិត​ជា​សំខាន់​លើ​គុណ​ភាព​។

រដ្ឋ​លេខាធិការ​ក្រសួង​ឧស្សាហកម្ម​រ៉ែ​នឹង​ថាមពល ​លោក ​សាត​ សាមី ​និយាយ​ថា ​លោក​ស្វាគមន៍​ផលិត​ផល​ក្រុម​ហ៊ុន​នេះ​នៅ​លើ​ទីផ្សារ​កម្ពុជា​ដែល​មាន​ តម្រូវ​ការ​ខ្លាំង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍ​បណ្តាញ​ អគ្គិសនី​នៅ​ទូទាំង​ប្រទេស​។

លោក​ថ្លែង​ថា ​៖​«​ថ្ងៃ​នេះ​ យើង​កំពុង​ជំរុញ​ក្រុមហ៊ុន​នេះ​កសាង​រោង​ចក្រ​ដំឡើង​។ ដំបូង​ឡើយ​គេ​ដំឡើង​បន្ទាប់​មក​មាន​ថាមពល​ មាន​ទឹក ​គេ​អាច​សាង​សង់​រោងចក្រ​ផលិត​ដើម្បី​ចែក​ចាយ​ក្នុង​ស្រុក​និង​នាំ​ចេញ​»​។

លោក​ ប្រាក់ ​មិន​ អគ្គលេខា​ធិការ​គណៈ​វិស្វករ​កម្ពុជា​ ​បាន​មើល​ឃើញ​នូវ​ផល​ប្រយោជន៍​ដែល​ក្រុម​ហ៊ុន​បរទេស​បាន​មក​ពី​ការ​បង្កើត ​រោង​ចក្រ​នៅ​ក្នុង​ស្រុក​នោះ​។

លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ «យើង​ឃើញ​ប្រយោជន៍​ពីរ គឺ​គេ​នាំ​យក​បច្ចេក​ទេស​មក​ស្រុក​យើង​ និង​ផ្តល់​ការ​ងារ​ឲ្យ​ប្រជាជន​យើង​»។ អត្ថបទ ភ្នំពេញប៉ុស្តិ៍

**********************

ខ្ញុំបានចូលទៅមើលគេហទំព័រ “http://www.spsemi.co.kr” របស់​ក្រុមហ៊ុននេះ​ដែរ តែមិន​ឃើញមានផលិតប្រភេទ អំពូលភ្លើងសោះ   មិនដឹងថាគោលបំណង​មក​បើក​រោង​​ចក្រ នេះមានភាពប្រាកដកំរឹតណា ឬមួយ​ជា ជំហានបន្ទាប់​របស់ក្រុមហ៊ុន? តែ​ទោះ​​​ជា​យ៉ាងណាក៏ដោយ យើងសូមស្វាគមន៍​ក្នុងការនាំ​មកនូវ​បច្ចេកវិទ្យា និង ការ​ងារ​ដល់​​​និយោជិកខ្មែរ គ្រាន់តែសូមកុំឲ្យសុបិន្តនេះក្លាយជាអសារឥតការទៅចុះ។​

One response to “គ្រោងនឹងបង្កើតរោងចក្រដំឡើងអំពូលភ្លើងនៅឆ្នាំក្រោយ

  1. កុំតែមកលាងលុយ ឬ បំផើមចោលទៅបានហើយ​😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s