សារ​ជាតិគីមី​៥​ប្រភេទ​ងាយ​បណ្តាល​ឱ្យ​គ្មាន​កូន​

បច្ចុប្បន្ននេះ ភាព​គ្មាន​កូន​បាន​កើតមាន​ជា​ទូទៅ​ ចំពោះ​គូ​ស្វាមីភរិយាជាច្រើន។ មូល​ហេតុ​ គ្មាន​កូន​គឺ បណ្តាលមកពី​កត្តា​ជាច្រើន ក្នុងនោះ​មូលហេតុ​ពាក់ព័ន្ធ​ដល់​ពង​និង​​មេ​ជីវិត គឺ​ច្រើន​តែ​ជួបប្រទះ​បំផុត ។ ក្រៅពីនេះ មូលហេតុ​គ្មាន​កូន​ក៏​អាច​រកឃើញ​នៅក្នុង​គេហដ្ឋាន​ដែល​អ្នក​កំពុង​រស់នៅ​។ ថ្មីៗ​នេះ​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា សូម្បី​តែ​ការប្រាស្រ័យ​ជាមួយ​សារជាតិគីមី​ក្នុង​បរិមាណ​កំណត់​តូច​មួយ ក៏​អាច​ធ្វើឱ្យ​ប្រព័ន្ធ​​បង្កើត​កូន​របស់​អ្នកខុស​ប្រក្រតី​ដែរ ។​

​​ខាងក្រោម​នេះ​ជា​ប្រភេទ​សារជាតិ​គីមី​ដែល​អ្នក​គួរ​ចៀស​ឆ្ងាយ​ ៖

១-​សារជាតិ​គីមី​ប្រឆាំង​ភាព​ជាប់​ស្អិត៖​ ​ឆ្នាំងខ្ទះ​មិន​ជាប់ អំណោយផល​ល្អ​ដល់​ការ​ចម្អិន​អាហារ​និង​ងាយស្រួលសម្អាត ។ ប៉ុន្តែ​បញ្ហា​គឺ​សារ​ជាតិគីមី​ប្រឆាំង​ភាព​ជាប់​ស្អិត​ចាប់ផ្តើមជ្រាប ចូល​ក្នុង​អាហារ​របស់​អ្នក​ពេល​ប្រេះ​បែក និង​រលាត់​ស្រទាប់​ខាងក្រៅ ។ ពួក​អ្នកស្រាវជ្រាវ​បាន​រកឃើញថា បុរស​ពេល​ជ្រាប​សារ​ជាតិគីមី​ប្រភេទ​នេះ​ក្នុង​កម្រិត​ខ្ពស់ បាន​ថយចុះ​មេ​ជីវិត​ល្អៗ​អស់​ពាក់កណ្តាល ចំណែក​ស្ត្រី​វិញ​វា​នឹង​ក្រ​មាន កូនជាង​។ សារជាតិ​គីមី​នេះ​យើង​នៅ​អាច​រកឃើញ​ក្នុង​ថង់​ការពារ​ជម្រាប ខ្លាញ់​ផងដែរ។​

​២-​ថ្នាំ​សម្លាប់​សត្វល្អិត​៖  ​ថ្នាំ​សម្លាប់​សត្វល្អិត ត្រូវបាន​រកឃើញ​ច្រើន​នៅក្នុង ​បន្លែ​, ផ្លែ​ឈើ។ ថ្នាំសម្លាប់​សត្វល្អិត​គ្រោះថ្នាក់​បំផុត​ចំពោះ​មនុស្ស ហើយ​ពិសេស​គឺ​ក្នុង​បញ្ហា​បង្កើតកូន។​ ស្វាមីភរិយា​ដែល​កំពុង​មានគភ៌ ប្រសិន​ជ្រាបចូល​ថ្នាំ​សម្លាប់​សត្វល្អិត អាច​​​បណ្តាល​ឱ្យ រ​លូត​កូន​និង​គ្មាន​កូន ។​​

​៣- BPA៖  ​Bisphenol A ឬ​នៅ​ហៅថា BPA  ត្រូវបាន​ប្រើប្រាស់​ច្រើន​ក្នុង​ចំណីអាហារ​ប្រអប់​, របស់របរ​មួយចំនួន​ធ្វើ​ពី​ជ័រ​មួយ​, វិក្កយបត្រ ។ ការស្រាវជ្រាវ​បាន​រកឃើញថា បុរស​​ដែល​មាន​កម្រិត BPA ខ្ពស់​ក្នុង​ទឹក​មូត្រ នឹង​ផលិត​មេ​ជីវិត​ទាប​ជាង ពិបាក​បង្កើត​កូន​ជាង។ ចំណែក ស្ត្រី​ដែល​មាន BPA ខ្ពស់​ក្នុង​សរីរាង្គ នឹង​ផលិត​ពង​តិច​ជាង​ដែរ។​

៤- Phthalates៖ ​នេះ​ជា​សារជាតិ​គីមី​គ្រោះថ្នាក់​ជាទូទៅ និង​មាន​វត្តមាន​សឹងតែ​គ្រប់ គ្រួសារ។ Phthalates ត្រូវបាន​រក​ឃើញ​ក្នុង​បណ្តា​ផលិតផល​ជ័រ និង​ផលិតផល មាន​ផ្ទុក​​ក្លិន​សិប្បនិម្មិត ដូចជា​ទឹកអប់​, ទៀន​, សារជាតិ​ជម្រះ​, សារជាតិ​ធ្វើឱ្យក្រណាត់​ទន់​, ម៉ាស៊ីន​​ផ្លុំ​សក់​, កាវ​បាញ់​សក់​, ប្រេង​កក់សក់​, សាប៊ូ​…​។​ តាម​ការស្រាវជ្រាវ បុរស​ប្រសិន​​មាន​បរិមាណ​ខ្ពស់​ក្នុង​សរីរាង្គ នឹងធ្វើឱ្យ​គ្រោះថ្នាក់​ដល់​មេ​ជីវិត Phthalates ធ្វើ​សកម្មភាព​​ដូចជា estrogen អាចធ្វើឱ្យច្របូកច្របល់​សមត្ថកិច្ច​សរីរសាស្ត្រ​រប​ស់បុរ​ស​។​

៥- Glymes៖ ​Glymes ត្រូវបាន​រកឃើញ​ច្រើន​នៅក្នុង​សារជាតិ​ជម្រះ​លាង​សម្អាត​ព្រំ​, ទឹក​ថ្នាំ​បោះពុម្ព​, ថ្នាំលាប​ផ្ទះ។ ឆ្នាំ ២០១១ ស្ថាប័ន​ការពារ​បរិស្ថាន (EPA) បាន​មាន គោលជំហរ​ខ្លាំងក្លា​មួយ​ចំពោះ​ការប្រើប្រាស់​សារជាតិ​គី​មីនេះ​, ពួក​អ្នកដែល​ប្រាស្រ័យ​ជា​ប្រចាំ​ជា​មួយ​សារជាតិ​គីមី​នេះ​មាន​អត្រារ​លូត​ កូន​យ៉ាងខ្ពស់៕

ដោយ : សោភ័ណ CEN

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s