សារប្រយោជន៍​របស់​ក្រូចថ្លុង​ចំពោះ​សុខភាព

ដោយ : សោភ័ណ (CEN)

ក្រូចថ្លុង​ល្អសម្រាប់ ការ​រំលាយ​​​អាហារ​, ​ជួយ​​បញ្ចុះ​ទម្ងន់, និងនៅ ​មាន​​ផល​​ប្រយោជន៍​​​ ច្រើនជាង​នេះ​​ទៅ​​​​ទៀត ​ដោយសារ​ វា​​មាន​ប្រមាណ​៩% អាស៊ីត​ស៊ីទ្រិក, ១៤% ស្ករ, ប៉ូតាស្យូម, ហ្វូសហ្វ័រ, កាល់ស្បូម, ពពួកវីតាមីន C, A, B1។ ដូច្នេះ ក្រូច​ថ្លុង​​អាច​ព្យាបាលជំងឺមួយចំនួន​ដូច​ខាង​​ក្រោម៖

បញ្ចុះទម្ងន់៖ ការស្រាវជ្រាវមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវជីវជាតិ​និង​ការបំប្លែង Scripps Clinic, អាមេរិកចាត់ទុកថា ការបន្ថែមក្រូចថ្លុង ទៅក្នុង​របប​ទទួលទាន​ប្រចាំ​ថ្ងៃ​អាច​ជួយបញ្ចុះទម្ងន់ប្រសិទ្ធភាព។ ការស្រាវជ្រាវដំណើរការ​លើ​មនុស្ស១០០នាក់, អូសបន្លាយរយៈពេល១២សប្តាហ៍។ លទ្ធផលក្រុមប្រើប្រាស់ឱសថក្លែងបន្លំ​ថយ​ចុះ​មធ្យម​ ០,២៧៥គីឡូក្រាម, ក្រុមប្រើ សារជាតិចម្រាញ់ពីក្រូចថ្លុងស្រកទម្ងន់​១,០៩គីឡូក្រាម, ក្រុមប្រើទឹកក្រូចថ្លុងថយចុះ ១,៤៩គីឡូក្រាម និង ក្រុមប្រើ​ក្រូចថ្លុង​ស្រស់ស្រកបាន ១,៥៩គីឡូក្រាម។ ពួកអ្នកស្រាវជ្រាវបង្ហាញថា ក្រូចថ្លុង​ធ្វើ​ឱ្យថយចុះ insulin ក្នុងសរីរាង្គ, ជំរុញការបញ្ចុះទម្ងន់ ។

បន្ថយគ្រុនក្តៅ និង ជំងឺផ្តាសាយ៖ ទឹកក្រូចថ្លុង ជួយអ្នកជំងឺឱ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ​ក្រោយ​ជំងឺគ្រុនក្តៅ, បន្ថយ អារម្មណ៍ក្តៅរោលរាល​ដោយសារ​សីតុណ្ហភាព​សរីរាង្គ​ឡើង​ខ្ពស់ និងជា ឱសថមានតម្លៃចំពោះជំងឺគ្រុនផ្តាសាយ ។

ពិបាករំលាយអាហារ៖ ក្រូចថ្លុងមានប្រយោជន៍បំផុត ក្នុងការដោះស្រាយបញ្ហា​ហើមពោះ, ពិបាករំលាយអាហារ វាធ្វើឱ្យថយចុះកម្តៅ និងរំញោចសកម្មភាព​របស់​ក្រពះ, កែប្រែឱ្យប្រសើរចរន្តហូររបស់រំអឹលរំលាយអាហារ, ជួយសរីរាង្គរំលាយអាហារ​ល្អ​ជាង។

ជំងឺទឹកនោមផ្អែម៖ អ្នកជំងឺទឹកនោមផ្អែមគួរបរិភោគក្រូចថ្លុងមួយផ្លែក្នុងមួយថ្ងៃ។ បរិភោគ​​ក្រូច​​ថ្លុងអាចរារាំងបរិមាណម្សៅបញ្ចូលទៅក្នុងសរីរាង្គ ហេតុនេះ​ជួយ​បន្ថយ​ក្តី​បារម្ភ​​អំពី​ជំងឺទឹកនោមផ្អែម។

ទល់លាមក៖ ផឹកទឹកក្រូចថ្លុងស្រស់មួយកែវនៅពេលព្រឹក ជាឱសថ ល្អបំផុត​ដើម្បី​គ្រប់​គ្រង​អាការៈទល់លាមក។ ក្រូចថ្លុងពង្រីកប្រសិទ្ធភាព ក្នុងការរំញោចពោះវៀនធំ និងបណ្តាផ្នែកដទៃទៀតរបស់សរីរាង្គ, រារាំងការ កើតអាការៈទល់លាមក។

ផ្លូវមូត្រមិនប្រក្រតី៖ ទឹកក្រូចថ្លុងសម្បូរប៉ូតាស្យូម និងវីតាមីន C។ អ្នកបត់ជើងតូចតិច ដោយសារ​បញ្ហាអំពីថ្លើម, ក្រលៀន, បេះដូង គួរផឹកទឹកក្រូចថ្លុងទៀងទាត់។ បរិភោគក្រូចថ្លុងរាល់ថ្ងៃ ក៏ ជាវិធីបន្ថយជំងឺរលាកសន្លាក់សណ្ឋានទាប, lupus ។

ប្រឆាំងមហារីក៖ អ្នកជីវជាតិវិទ្យានៅមជ្ឈមណ្ឌលស្រាវ​ជ្រាវ​មហារីក​មហា​វិទ្យាល័យ​​ ហាវ៉ៃ, អាមេរិក នៅឱ្យដឹងថា ការផឹកទឹកក្រូចថ្លុង​៥៣០​មិល្លីលីត្រ​ក្នុងមួយ​ថ្ងៃ នឹង​ធ្វើ​ឱ្យ​សកម្មភាព​របស់ CYPIA2 ដែលជាអង់ហ្ស៊ីមមួយរំញោច​សកម្មភាព​របស់​សារជាតិគីមី បង្កជំងឺមហារីកក្នុងផ្សែងបារីថយចុះគួរឱ្យកត់សម្គាល់។ ក្រៅពីនេះ ក្រូចថ្លុងសម្បូរ​សារជាតិ flavonoid មានឥទ្ធិពលដូចជា សារជាតិប្រឆាំងអុកស៊ីតកម្ម ធម្មជាតិ​១, ការពារនិងទប់ស្កាត់សកម្មភាពរបស់ពពួកសារជាតិបង្កមហារីក។ ក្រូចថ្លុង​មាន​ពណ៌​ផ្កាឈូក, ក្រហម ផ្ទុកបរិមាណ lycopene ខ្ពស់, ជួយប្រឆាំង អុកស៊ីតកម្ម រួម​ចំណែកធ្វើឱ្យថយចុះគ្រោះថ្នាក់មហារីកក្រពេញប្រូស្តាត ។

ប្រយ័ត្នប្រយែងពេលកំពុងប្រើប្រាស់ឱសថមួយចំនួន
បរិភោគក្រូចថ្លុងច្រើនពេលប្រើប្រាស់ឱសថមួយចំនួនអាចបង្កជា បាតុភូត​ប្រតិកម្ម​ថ្នាំ​(ប្រតិកម្មតែងកើតឡើងដល់៣ថ្ងៃក្រោយពេលបរិភោគឬផឹកទឹកក្រូចថ្លុង)។ អ្នកគួរ​សួរ​យោបល់វេជ្ជបណ្ឌិតអំពីការទទួលទានក្រូចថ្លុង, ពេលកំពុងប្រើប្រាស់​ ឱសថមួយ​ចំនួន​​​ ខាង​ក្រោមនេះ ៖

  • ឱសថព្យាបាលលើសឈាម៖ felodipine, nifedipine, nimodipine និង nisoldipine ។
  • ឱសថព្យាបាលច្របូកប្រចល់ចង្វាក់បេះដូង៖ amiodarone ។
  • ឱសថព្យាបាលរោគផ្លូវចិត្ត៖ buspirone, Sertaline ។
  • ឱសថព្យាបាលកូឡេស្តេរ៉ូលខ្ពស់ ៖ atorvastatin, lovastotin, Simvastatin ។
  • ឱសថព្យាបាលវីរុសបង្កឱ្យចុះខ្សោយអង្គបដិបក្ខ ((HIV)៖ Sapuinavir។
  • ឱសថបង្កើនប្រព័ន្ធអង្គបដិបក្ខជំនួយដល់អ្នកទើបផ្សាំភ្ជាប់គ្រឿងក្នុង៖ ដូចជា ឱសថ Cyclosporin និងtacrolimus ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s